ព្រះចន្ទ ក្លាយជាទីតាំងក្រៅភពដំបូងបង្អស់ ដែលស្ថិតនៅក្នុងបញ្ជីកន្លែងងាយទទួលរងការបំផ្លិចបំផ្លាញរបស់ World Monuments Fund

World Monuments Fund (WMF) បានបញ្ចូលព្រះចន្ទក្នុងបញ្ជី “2025 World Monuments Watch” ជាទីតាំងដែលត្រូវឃ្លាំមើលពីការគំរាមកំហែង ឆ្លើយតបនឹងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងសកម្មភាពអវកាសនៅលើឋានព្រះចន្ទដែលកំពុងតែមានកំណើនកើនឡើងយ៉ាងឆាប់រហ័ស។

ចាប់តាំងតែពីឆ្នាំ១៩៩៦ World Monuments Fund (WMF)  បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិរក្សទីតាំងវប្បធម៌សំខាន់នៅលើពិភពលោក ដោយរៀងរាល់ ២ឆ្នាំម្ដង អង្គការមិនរកប្រាក់ចំណេញមួយនេះ នឹងបញ្ចេញបញ្ជីឈ្មោះទីតាំងបេតិកភណ្ឌ ដែលត្រូវការការពារ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមថែរក្សាទីតាំងសំខាន់ៗទាំងនេះ។

ដូចគ្នាដែរ នៅឆ្នាំ ២០២៥នេះ WMF បានបើកបង្ហាញទីកន្លែងចំនួន ២៥ផ្សេងគ្នាជុំវិញពិភពលោក និងមានមួយស្ថិតនៅក្រៅភពផែនដី ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ជារឿងដែលគួរ​ឱ្យភ្ញាក់ផ្អើល អង្គការខាងលើនេះ បានកំណត់ថា ព្រះចន្ទ​ ជាទីតាំងដែលកំពុងប្រឈមមុខនឹងហានិភ័យ ពីការបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមនុស្សបានទៅដល់ទីកន្លែងមួយនេះ។

ប្រធានអង្គការ World Monuments Fund លោកស្រី Bénédicte de Montlaur បានលើកឡើងពីមូលហេតុនៃការសម្រេចនេះថា ហានិភ័យកើនឡើង ចំពេលមានដែលសកម្មភាពផ្សេងៗនៅលើភពមួយនេះបានកើនឡើង ដោយមិនមានច្បាប់មាត្រដ្ឋានត្រឹមត្រូវ។ លោកស្រីបានបង្ហាញក្ដីបារម្ភថា ទីតាំងបេតិកភណ្ឌសំខាន់ៗនៅលើឋានព្រះចន្ទទាំងនោះ​ អាចនឹងទទួលរងការរុះរើ ឬធ្វើឱ្យខូចខាត ដោយសារតែឧស្សាហកម្មអវកាសកំពុងតែរីកចម្រើនទាំងក្នុងវិស័យឯកជន និងរបស់រដ្ឋាភិបាល។​

បេតិកភណ្ឌ ជាវត្ថុ និងទីតាំងទាំងនេះ ជាភស្តុតាងដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីអតីតកាលរបស់មនុស្សនៅលើភពឋានមួយនេះ។ WMF បានឱ្យដឹងថា សម្បត្តិបេតិកភណ្ឌតាំងនោះមានមិនតិចជាង ១០០នោះទេ រួមទាំង Tranquility Base ដែលជាទីតាំងមនុស្សបានជាន់នៅលើដួងចន្ទជាលើកដំបូងកាលពីឆ្នាំ១៩៦៩ ព្រមគ្នានឹងដានជើងរបស់អវកាសយានិក Neil Armstrong និងរបស់របរផ្សេងៗដែលបន្សល់ទុកដោយបេសកកម្ម Apollo 11។​

ក្រៅពីព្រះចន្ទ ទីកន្លែងចំនួន ២៤ផ្សេងទៀត រួមមាន អគារប្រវត្តិសាស្ត្រទន្លេ Musi ប្រទេសឥណ្ឌា, តំបន់បេតិកភណ្ឌកោះណូតូ ប្រទេសជប៉ុន និងប្រាសាទបុរាណ Belchite ប្រទេសអេស្ប៉ាញជាដើម។ ទីតាំងទាំង ២៤នេះ បានបញ្ចូលក្នុងបញ្ចីតែមួយ ដោយសារតែហានិភ័យពីកត្តាសំខាន់ៗដូចជា តំបន់មានជម្លោះ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងចំនួនអ្នកទេសចរច្រើនលើសកម្រិតជាដើម។

គួរបញ្ជាក់ផងដែរថា តាំងតែពីចាប់ផ្ដើមបេសកកម្មមួយនេះ World Monuments Fund បានបរិច្ចាគទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក និងបានចូលរួមអភិរក្សទីតាំងសំខាន់ៗជុំវិញពិភពលោក ប្រមាណ ៣៥០កន្លែងរួចមកហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *