ម៉ាលីតា ប្រាប់ពីការសម្ភាសទាំង ៤វគ្គ មុនជាប់ជាអូតេស នៅ Emirates ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីលើពិភពលោក

Emirates Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក មានដើមកំណើតមកពីប្រទេសអារ៉ាប់រួម ដឹកអ្នកដំណើរទៅកាន់ទីក្រុងឌូបៃ។ ក្រុមហ៊ុនដែលផ្ដល់បទពិសោធដ៏ល្អបំផុត នៃការធ្វើដំណើរលើអាកាសមួយនេះ ត្រូវបានគេទទួលស្គាល់ពីសេវាកម្មដ៏ល្អឥតខ្ចោះ។ បើយើងនិយាយអំពីការចូលបម្រើការងារ នៅក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនេះ អាចថាមិនងាយស្រួលពេកនោះទេ យ៉ាងណាមិញបើអ្នកមានសមត្ថភាពពិត ឱកាសនឹងមិនរំលងអ្នកឡើយ។ ជាក់ស្ដែងកញ្ញា ហេង រិនសុម៉ាលីតា គឺជាកូនខ្មែរមួយរូបកំពុងធ្វើការជានារីអាកាសចរណ៍នៃក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលមួយនេះ។

ប្រាប់មកកាន់ AMS Infotainment អតីតជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ កញ្ញា ម៉ាលីតា បានប្រាប់ពីបទពិសោធរបស់ខ្លួនមុនជាប់ជាបុគ្គលិកពេញសិទ្ធិរបស់ Emirates Airlines។

មុនទៅដឹងពីបទពិសោធនៃការសម្ភាសដ៏តឹងតែងមួយនេះ AMS សូមនាំអ្នកអានទៅបានស្គាល់ពីយុវតីដ៏ស្រស់សោភា ហេង រិនសុម៉ាលីតា ជាមុនសិន។ នាងជាកូនស្រីពៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន ៣នាក់ មានបងប្រុស ២នាក់។ ជាអ្នកមានស្រុកកំណើតនៅភ្នំពេញ ម៉ាលីតា បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិពីសាលា SIS និងរៀនចប់ភាសាអង់គ្លេសពីសាលា ELT និង ACE។ ម៉ាលីតា បានបន្តការសិក្សានៅវិទ្យាស្ថានភាសាបរទេស ( IFL) នៃ Department International study និងរៀនអក្សរសាស្ត្រអង់គ្លេសនៅទីនេះដូចគ្នា។ ព្រមទាំងរៀនជំនាញ International Business Management នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ចំពោះបទពិសោធន៍ការងារវិញ មុននឹងក្លាយជាអូតេសនៅ Emirates Airlines ក្នុងឆ្នាំ ២០១៨ ម៉ាលីតាធ្លាប់ធ្វើការនៅ Lanmei Airline ក្រោយមកក្នុងចុងឆ្នាំ ២០២២ ក៏បានធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ។ ម៉ាលីតា ឈប់ធ្វើការ Air Asia ក្នុងខែ មេសា ឆ្នាំ ២០២៥ ។ ជីវិតការងារកាន់តែត្រចៈត្រចង់ ក្រោយ ម៉ាលីតា បោះជំហានចូលបំពេញការងារនៅក្នុងក្រុមហ៊ុន Emirates Airlines។

កញ្ញា ហេង រិនសុម៉ាលីតា ប្រាប់ថាកាលនោះបើតាមដឹង មានអ្នកដាក់ពាក្យខ្ទង់ពាន់នាក់ មានទាំងខ្មែរ និងបរទេស ដែលការសម្ភាសនោះបានធ្វើនៅប្រទេសកម្ពុជា។ ចំពោះការសម្ភាសមាន ៤ដំណាក់កាល មុនមកដល់ការសម្ភាស one of one ដែលជាវគ្គជម្រុះចុងក្រោយបង្អស់។ ធីតាឯកសង្ក្រាន្តជំនាន់ទី៣ បន្តថា ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យអស់ មានតែ ៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានជាប់ Short List មកសម្ភាស។ ក្នុងចំណោមការសម្ភាស ៤ដំណាក់កាលនោះមានដូចជា៖ ទី១ ណែនាំខ្លួនឯង ក្រោយជម្រុះហើយទើបឈានទៅដល់វគ្គ ទី២ គឺ Group Discussion បន្តមកវគ្គទី៣ ការធ្វើតេស្តភាសាអង់គ្លេស និងទី៤ គឺក្រុមហ៊ុនបានធ្វើការពិនិត្យមើលរាងកាយ ដូចជាការពិនិត្យរកស្នាមសាក់លើដងខ្លួនជាដើម។

ដំណាក់កាលចុងក្រោយ គឺឈានមកដល់វគ្គ One of One Interview ដើម្បីសម្រេចថាជាប់ ឬធ្លាក់។ អ្វីដែលគួរឱ្យរំភើបនោះ ម៉ាលីតា ប្រាប់ថា ក្រុមហ៊ុនបញ្ជាក់ថា ក្រោយសម្ភាសចប់ត្រូវរង់ចាំ ៧ថ្ងៃ ដើម្បីដឹងលទ្ធផល ប៉ុន្តែជាក់ស្ដែងក្រោយសម្ភាស១ថ្ងៃ ម៉ាលីតា ទទួលបាន Golden Call ដែលជាពាក្យដ៏ល្បីពី Emirates Airlines ថានាងត្រូវបានជាប់ជាស្ថាពរ។

ម៉ាលីតា បានចែករំលែកបន្ថែមថា អ្នកដែលចង់ធ្វើការជានារីអាកាសចរណ៍ ឬអូតេសនេះ មិនថាតែចំពោះ Emirates ទេ គឺគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តម្រូវឱ្យមានកម្រិតសិក្សាចប់ថ្នាក់ទី១២ ឡើង បើរៀនចប់សាកលវិទ្យាល័យទៀតកាន់តែល្អ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ អាចសរសេរ អាចស្ដាប់ អាចនិយាយបាន។ ប្រសិនបើចេះភាសាទី៣ ឬទី៤ កាន់តែល្អ។

ដោយឡែកបើនិយាយតែចំពោះ Emirates តម្រូវឱ្យមានបទពិសោធធ្លាប់ធ្វើការងារជា Customer Services យ៉ាងហោច ១ឆ្នាំ ទើបអាចជាប់ Short List មកសម្ភាសបាន។ ដោយឡែកក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសកម្ពុជាមិនតម្រូវឱ្យមានបទពិសោធការងារផ្នែកនេះឡើយ។ បទពិសោធពេលមកសម្ភាស ត្រូវតែងខ្លូនឱ្យស្អាត ឱ្យស័ក្ដិសមជាមួយរូបរាង ហើយការសរសេរ Background ក្នុង CV ក៏សំខាន់ដែរ មុនដាក់ពាក្យត្រូវមើល Requirement ក្រុមហ៊ុននីមួយៗឱ្យច្បាស់ និងត្រៀមខ្លួនឱ្យបានល្អ ទាំងមុនសម្ភាស និងពេលបានសម្ភាស។

ក្នុងនាមជានារីអូតេសរបស់ Emirates ម៉ាលីតា ប្រាប់ថា ចំណុចដ៏ពិសេសដែលខ្លួនពេញចិត្តជាងគេចំពោះសេវាកម្មរបស់ Emirates គឺគេមានកៅអី Premium Economy ដែលមានការផ្ដល់ជូនពិសេសលើសពី Economy ហើយតម្លៃសមរម្យជាង Business ​Class។ ចំពោះអ្នកដែលគិតថាខ្លួនឯងមិនទាន់មានលទ្ធភាពជិះ Business Class គឺជ្រើសរើស Premium Economy ល្អបំផុត។ ហើយក្រៅពីនេះ ការផ្ដល់សេវាកម្មយកចិត្តទុកខ្លាំងជាមួយភ្ញៀវ គឺជាចំណុចដ៏លេចធ្លោមួយរបស់ Emirates Airlines ៕

MAHE, SEYCHELLES -12 JULY 2015- A Boeing 777-200 LR from Emirates (EK) at the Aeroport de la Pointe Larue, or Seychelles International Airport (SEZ), in Mahe.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *