តើអ្នកធ្លាប់សង្ស័យទេថា ហេតុអ្វីបានជាម៉ាកយីហោដ៏ល្បីដូចជា Samsung ឈានជើងមកលេចធ្លោស្មើនឹងប្រេនល្បីៗរបស់ជប៉ុនដែរ? ហេតុអ្វីបានជាតារាកូរ៉េទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកបានច្រើនជាងតារាជប៉ុន? ថ្ងៃនេះ AMS នឹងបកស្រាយ !
$45,274 គឺជា GDPរបស់ប្រជាជនកូរ៉េខាងត្បូងម្នាក់ៗ បើគិតពីការចំណាយក្នុងជីវិតរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូង (GDP PPP) ក្នុងឆ្នាំ ២០២០ ខណៈពេលដែលប្រជាជនជប៉ុនត្រឹមតែ $42,390។ កម្រិត GDP សម្រាប់មនុស្សម្នាក់តាមការចំណាយប្រចាំថ្ងៃ កូរ៉េខាងត្បូងបានវ៉ាដាច់ជប៉ុនតាំងពីឆ្នាំ ២០១៨ ម្ល៉េះ។ បើនិយាយឱ្យស្រួលស្តាប់ ប្រជាជនកូរ៉េខាងត្បូងមានជាងជប៉ុនជាង ៣ ឆ្នាំហើយ ទាំងដែលកាលពីឆ្នាំ ២០០០ ឬជាង ២០ ឆ្នាំមុន GDP របស់មនុស្សម្នាក់របស់កូរ៉េខាងត្បូងទាបជាង GDP ក្នុងម្នាក់របស់ប្រជាជនជប៉ុនជាង ៥០%។

តើអ្វីទៅដែលធ្វើឱ្យប្រទេសដែលធ្លាប់តែដើរតាមពីក្រោយជប៉ុនស្ទើរតែគ្រប់យ៉ាង អាចក្លាយជាអ្នកមានវ៉ាដាច់ជប៉ុនបានបែបនេះ?
បើត្រឡប់ទៅមើលប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងដែនដីទាំងពីរនេះពោរពេញទៅដោយភាពមិនចុះសម្រុងគ្នា។ ឧបទ្វីបកូរ៉េត្រូវបានជប៉ុនកាន់កាប់តាំងពីសង្គ្រាមលោកលើកទី ២ រួមទាំងការគាបសង្កត់ច្រើនយ៉ាងទៀតដូចជា ហាមបង្រៀនភាសាកូរ៉េតាមសាលា មនុស្សប្រុសត្រូវបានជ្រើសរើសឱ្យធ្វើកម្លាំងពលកម្ម ស្រ្តីត្រូវបានបៀតបៀនផ្លូវភេទ… រឿងរ៉ាវទាំងអស់នេះបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងមានអារម្មណ៍ឈឺចាប់មកដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បានបញ្ចប់ទៅ សង្គ្រាមកូរ៉េដែលមានមូលហេតុមកពីការទាស់ទែងរបស់ប្រទេសផ្សេងបានមកដាក់បន្ទុកលើឧបទ្វីបកូរ៉េរហូតដល់ត្រូវបែងចែកជា ២ ប្រទេស រហូតក្លាយជាប្រទេសកូរ៉េខាងត្បូងដ៏ទុរគតដោយសារសង្គ្រាម។ វិស័យឧស្សាហកម្មត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ហើយក្លាយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដែលក្រីក្របំផុតលើពិភពលោក។ ជោគវាសនារបស់ប្រទេសកូរ៉េខាងត្បូង បញ្ច្រាសពីជប៉ុន ដែលអាចក្រោកឡើងបន្ទាប់ពីដួលរលំដោយសារសង្គ្រាមរហូតបានក្លាយជាប្រទេសឧស្សាហកម្មនាំមុខ ហើយឈានមកជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់ទី ២ លើពិភពលោកក្នុងទសវត្ស ១៩៩០។
ភាពជោគជ័យខាងសេដ្ឋកិច្ចរបស់ជប៉ុន បានក្លាយជាគំរូឱ្យកូរ៉េខាងត្បូងដើរតាម ទាំងការអភិវឌ្ឍសេដ្ឋកិច្ចធុនធ្ងន់ក្នុងប្រទេស ជាពិសេសឧស្សាហកម្មដែក នាវា រថយន្ត និងផលិតផលអេឡិចត្រូនិក។ តែក្រៅពីជាគំរូ ជប៉ុនក៏ជាដៃគូប្រកួតប្រជែងដ៏សំខាន់ដែលកូរ៉េខាងត្បូងចង់អភិវឌ្ឍសេដ្ឋកិច្ចនាំមុខឱ្យបានដែរ។ ឆ្នាំ ២០០០ ប្រជាជនកូរ៉េខាងត្បូងម្នាក់មាន GDP (PPP) $18,538 ខណៈពេលដែលជប៉ុនមានរហូតដល់ $27,287។ តែមកដល់ថ្ងៃនេះ កូរ៉េខាងត្បូងមាន GDP ខ្ពស់ជាងជប៉ុនហើយ។
ក្រៅពីនេះ កូរ៉េខាងត្បូងត្រូវបានចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចច្នៃប្រឌិត (Innovation)លំដាប់ទី ១ លើលោក។ បើយោងតាមការចំណាត់ថ្នាក់សន្ទស្សន៍ភាពច្នៃប្រឌិតរបស់ Bloomberg ក្នុងឆ្នាំ ២០២១ កូរ៉េខាងត្បូងបាននាំមុខជប៉ុនដែលស្ថិតនៅលំដាប់ទី ១២ បានឆ្ងាយណាស់។ កូរ៉េខាងត្បូងបានក្លាយជាប្រទេសដែលមានភាពលេចធ្លោខាង ប៉ាតង់ ការបន្ថែមតម្លៃទិន្នផល រួមទាំងការស្រាវជ្រាវនិងអភិវឌ្ឍ ដែលកូរ៉េខាងត្បូងបានចំណាយថវិកាច្រើនខ្លាំងណាស់ ឬ ៤.៥% នៃ GDP លំដាប់ទី ២ លើលោកបន្ទាប់ពីប្រទេសអ៊ីស្រាអែល។ កូរ៉េខាងត្បូងមានក្រុមហ៊ុន Start Up ដែលជា Unicorn (ក្រុមហ៊ុនដែលមានតម្លៃជាងមួយពាន់លានដុល្លារអាមេរិក) ដល់ទៅ ១៤ ក្រុមហ៊ុន នេះច្រើនជាងជប៉ុនចំនួន ២ ដង (៧ ក្រុមហ៊ុន)។
យុទ្ធសាស្ត្រដែលធ្វើឱ្យកូរ៉េខាងត្បូងអភិវឌ្ឍនាំមុខជប៉ុនបានគឺ ការធ្វើផែនការអភិវឌ្ឍន៍ជាប្រព័ន្ធពីលើចុះក្រោម។ មានន័យថា ដឹកនាំដោយភ្នាក់ងាររដ្ឋាភិបាលសហការជាមួយស្ថាប័នអប់រំ និងវិស័យឯកជនយ៉ាងស្អិតល្មួតដើម្បីផ្លាស់ខ្លួនពីឧស្សាហកម្មការផលិតទៅជាវិស័យសេវាកម្មដែលពោរពេញទៅដោយការច្នៃប្រឌិតនាពេលអនាគត។

ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងមានចំណុចសំខាន់ ៣ ប្រការគឺ
#១. រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែក IT ហើយពង្រីកដល់ឧស្សាហកម្មដែលពាក់ព័ន្ធ៖
ការផ្តល់សេវាកម្មផ្នែករដ្ឋដល់ប្រជាជនកូរ៉េខាងត្បូងបានផ្តល់តាមរយៈ IT តាំងពីទសវត្ស ១៩៨០។ បន្ទាប់មកទៀត មានការផ្តល់ជូនអ៊ីនធឺណិតដល់គ្រប់សាលារៀនទូទាំងប្រទេស និងសេវាកម្មអនឡាញបែបពេញលេញដល់ប្រជាជនក្នុងឆ្នាំ ២០០០។ ការមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដ៏រឹងមាំបែបនេះបានធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេលើលោកតាំងពីឆ្នាំ ២០០១, មានអ្នកប្រើអ៊ីនធឺណិតច្រើនជាង ៥៧% នៃប្រជាជនសរុប ខណៈពេលដែលជប៉ុនមានត្រឹមតែ ៣៩%។ ក្នុងឆ្នាំ ២០២១ កូរ៉េខាងត្បូងជាប្រទេសមានអ៊ីនធឺណិតទូរស័ព្ទល្បឿនលឿនលំដាប់ទី ២ លើលោក។ នេះជាមូលហេតុដែលកូរ៉េខាងត្បូងអាចប្រើប្រាស់បច្ចេកវិទ្យាបានស្ទើរតែគ្រប់វិស័យមិនថា ការដឹកជញ្ជូន ហិរញ្ញវត្ថុ ការកម្សាន្ត ឧស្សាហកម្មសាងសង់ រហូតដល់វិស័យសុខាភិបាល។ នៅពេលពិភពលោកដើរដល់យុគសម័យ Digitalization កូរ៉េខាងត្បូងអាចសម្របខ្លួនបានយ៉ាងរហ័សដូចជា អ៊ីនធឺណិតល្បឿន 5G ការអភិវឌ្ឍន៍ IoT (Internet of Things) រួមទាំងពិភព Metaverse ដែលនឹងកើតឡើងនាពេលអនាគត។
#២. ការអភិវឌ្ឍន៍តួផលិតផល និងសេវាកម្មឱ្យវាយលុកទីផ្សារបានទូទាំងពិភពលោក៖
កូរ៉េខាងត្បូងមានប្រជាជនត្រឹមតែ ៥០ លាននាក់ ដូច្នេះហើយទីផ្សារក្នុងប្រទេសតូចជាងជប៉ុន (មានប្រជាជន ១២០ លាននាក់)។ ដើម្បីពង្រីកទីផ្សារបាន កូរ៉េខាងត្បូងទើបព្យាយាមផលិត និងបម្រើសេវាកម្មដែលអាចតបស្នងតម្រូវការមនុស្សបានទូទាំងពិភពលោក។ ប្រទេសនេះត្រូវពឹងពាក់លើការធ្វើពាណិជ្ជកម្មអន្តរជាតិដល់ទៅ 70% នៃ GDP ច្រើនជាងជប៉ុន ២ ដង (35% នៃ GDP)។ បើនិយាយពីផលិតផលជប៉ុនវិញភាគច្រើនជាផលិតផលអេឡិចត្រូនិកដែលផ្តោតសំខាន់ទៅលើគុណភាព និងមុខងារការប្រើប្រាស់ដែលហួសពីភាពចាំបាច់របស់អតិថិជន។ នេះជាមូលហេតុធ្វើឱ្យទំនិញរបស់ជប៉ុនមានតម្លៃថ្លៃ។ ទន្ទឹមនឹងនេះ ផលិតផលរបស់ជប៉ុនក៏មានភាពខ្វះខាតទៅលើការឌីហ្សាញ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់។ ផ្ទុយស្រឡះពីផលិតផលអេឡិចត្រូនិករបស់កូរ៉េខាងត្បូងដែលមានតម្លៃសមរម្យ អតិថិជនគ្រប់លំដាប់ថ្នាក់អាចទិញបាន ទើបគេអាចគ្រប់គ្រងដើមទុនបានយ៉ាងល្អ។ ជ្រើសរើសតែមុខងារដែលចាំបាច់ ផ្ដោតលើភាពស្រស់ស្អាត និងធ្វើទីផ្សារដែលចូលទៅដល់អតិថិជនបាន។ ផលិតផលដែលឃើញជាក់ស្ដែងគឺ ភាពរីកចម្រើនរបស់ Samsung ក្លាយជាក្រុមហ៊ុនផលិតផលឧបករណ៍អេឡិចត្រូនិកធំជាងគេនៅទ្វីបអាស៊ី។
ចំពោះឧស្សាហកម្មការកម្សាន្តរបស់ជប៉ុនផ្ដោតលើទីផ្សារក្នុងស្រុកជាចម្បង ខុសពីកូរ៉េខាងត្បូងដែលមានគោលបំណងច្បាស់លាស់ក្នុងការវាយលុកទីផ្សារពិភពលោក។ កន្លងមកមានការបង្កើតមជ្ឈមណ្ឌលវប្បធម៌កូរ៉េជាង ៣៣ ប្រទេសលើលោកដើម្បីផ្សព្វផ្សាយវប្បធម៌គ្រប់ទម្រង់ទាំង រឿងភាគកូរ៉េដែលបកប្រែជាភាសាផ្សេងៗ មានពេលវេលាចាក់បញ្ចាំង និងរៀបចំឆាកឱ្យស៊ីគ្នានឹងវប្បធម៌របស់ប្រទេសដែលនឹងទៅចាក់បញ្ចាំង រួមទាំងការបង្កើតក្រុមតន្ត្រីដែលមានសមាជិកជាជនបរទេសដើម្បីទាក់ទាញអ្នកគាំទ្រពីប្រទេសរបស់ពួកគេ ដូចជា Lisa ក្នុងក្រុម Blackpink ជាដើម។ វិស័យកម្សាន្តរបស់កូរ៉េបានរីករាលដាលទូទាំងពិភពលោក ហើយបើកផ្លូវឱ្យវប្បធម៌ផ្សេងៗទៀតរបស់កូរ៉េដូចជា អាហារ គ្រឿងសម្អាង និងការតុបតែងខ្លួនបានខ្ទរខ្ទារដែរ។
#៣. ទម្លាប់រហ័សរហួន និងមានការប្រកួតប្រជែង៖
កូរ៉េខាងត្បូងមានវប្បធម៌មួយហៅថា ប៉ាល់លីៗ ឬបកប្រែជាខ្មែរមានន័យថា លឿនៗ។ វប្បធម៌នេះបង្ហាញឱ្យឃើញថាប្រជាជនកូរ៉េមិនចូលចិត្តការរង់ចាំ គ្រប់យ៉ាងត្រូវតែរហ័ស។ វាបានឆ្លុះបញ្ចាំងឱ្យឃើញនូវវិស័យផ្សេងទៀតតាំងពីវិស័យធុរកិច្ច និងការអភិវឌ្ឍន៍ប្រទេសដូចជា សេវាកម្មដឹកទំនិញរហ័ស សេវាកម្មអ៊ីនធឺណិតល្បឿនលឿន សេវាកម្មក្រោយពេលលក់ផលិតផលអេឡិចត្រូនិច រួមទាំងសេវាកម្មសាងសង់ ការអភិវឌ្ឍន៍ឧស្សាហកម្ម Semi Conductor តាមរយៈការសិក្សាបច្ចេកវិទ្យាពីប្រទេសផ្សេងៗ។ នៅពេលដែលជប៉ុនសិក្សាស្វែងយល់ និងបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង ដែលត្រូវប្រើពេលវេលាយូរជាង។ ភាពជោគជ័យរបស់ Samsung ដែលបានក្លាយជាក្រុមហ៊ុន Semi Conductor នាំមុខគេលើលោក ក៏ដោយសារតែភាពរហ័សរហួននេះដែរ។ បើវិភាគមួយជ្រុងទៀត វប្បធម៌រហ័សរហួនរបស់កូរ៉េខាងត្បូងក៏ជាការដាក់សម្ពាធទៅលើប្រជាជនមិនតិចដែរ។ ពួកគេត្រូវធ្វើការច្រើនដើម្បីជីវភាពប្រសើរឡើងលឿនៗ រៀនច្រើន តារាល្បីៗក៏ត្រូវហាត់សមច្រើន។ ភាពប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងប្រទេស ធ្វើឱ្យប្រជាជនកូរ៉េមានភាពហត់នឿយក្នុងជីវិត រហូតដល់យុវជនជំនាន់ថ្មីហៅប្រទេសខ្លួនឯងថា Hell Joseon ឬនរកឆូសន់។
យ៉ាងណាក៏ដោយ នៅពេលដែល GDP កូរ៉េខាងត្បូងវ៉ាដាច់ជប៉ុននៅឆ្នាំ ២០១៨ សង្គមកូរ៉េក៏ជួបប្រទះនឹងបញ្ហាមិនខុសពីជប៉ុនដែរ។ នោះគឺ អត្រាកំណើតទាបបំផុតលើលោក មនុស្សចាស់កើនឡើងជារឿយៗ កង្វះកម្លាំងពលកម្មដោយសារអត្រាកំណើតទាប។ បញ្ហានេះហើយគឺជាកត្តាសំខាន់ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនយឺត ឬស្ទើរតែនៅមួយកន្លែង ដែលបើកឱកាសឱ្យកូរ៉េខាងត្បូងអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យផ្សេងៗ រហូតមានជាងជប៉ុននៅទីបំផុត។ ភាពជោគជ័យរបស់ជប៉ុនជាមេរៀនដែលកូរ៉េខាងត្បូងប្រើជាមេរៀនរហូតមក។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតាមដានបន្តទៀតថាសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងដើរទៅមុខក្នុងទិសដៅបែបណា៕

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
តារាសម្ដែងប្រុស លឹម ជាឡាយ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំហើយ ដោយមានទាំងស្នាដៃថ្មីចាស់ច្រើន ហើយក៏ជាតារាមានបទពិសោធន៍ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
កៀកថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុបមែនទែនហើយ ដែលនេះជាការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃមកហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 31/08/2026
ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុតលើលោក Khaby Lame ថានឹងមកលេងប្រទេសកម្ពុជាឆាប់ៗនេះ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 31/08/2026
Khaby Lame ដែលគ្រប់គ្នាស្គាល់ថាជាតារា TikTok ល្បីបំផុតលើលោក បានជួបជាមួយព្រះនាង នរោត្តម ចេណ្ណា នៅសហរដ្ឋអាមេរិក ហើយគេថែមទាំងអះអាងទៀតថានឹង

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 28/08/2026
នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/08/2026
មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 28/08/2026
រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/08/2026
រឿង «ជាតិជាមនុស្សា» របស់អ្នកដឹកនាំ លី ប៉ូឡែន បានជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ ដែលត្រូវបានទស្សនាវដ្ដី Variety ថា ខ្សែភាពយន្តដំបូងរបស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 28/08/2026
វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ ដាវីន, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 28/08/2026
តារាស្រីវ័យក្មេងរបស់ចិន Yang Chaoyue ដែលមកកម្ពុជាក្នុងកម្មវិធី មហោស្រពភាពយន្តអាស៊ីកម្ពុជាលើកទី៤ ដែលទើបបញ្ចប់ថ្មីៗនេះ ហើយនាងក៏ទទួលបានពាន
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប






































Account
Security
Favourite Content