ស្វែង​យល់​​ទិដ្ឋភាព​សេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា ក្នុង​រយៈ​ពេល ២ពាន់​ឆ្នាំ​កន្លង​មក​បាន​យ៉ាង​ជក់​ចិត្ត​នៅសារមន្ទីរ​ ស.ស.រ

ថ្ងៃ​នេះ​អេតមីន​សូម​ណែនាំ​ទី​កន្លែង​មួយ​សម្រាប់​អ្នក​ចូលចិត្ត​សិក្សា​ពី​​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​ ចាប់​តាំង​ពី​សម័យ​ដើម​ដល់​បច្ចុប្បន្ន។ ទី​កន្លែង​នោះ​គឺ​សារមន្ទីរ ស.ស.រ ឬ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន ​ដែល​បង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ២០១៩។ សារមន្ទីរ ស.ស.រ បាន​រចនា​ឡើង​តាម​ដើម្បី​ផ្ដល់​ជូន​នូវ​ទិដ្ឋភាព​មួយ​បែប​ផ្សេង​ទៀត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​អ្នក​ពុំ​ធ្លាប់​បាន​ដឹង​ចាប់​តាំង​ពី​សត​វត្សរ៍​ទី១ រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ទិដ្ឋភាព​សេដ្ឋកិច្ច និង​រូបិយវត្ថុ នេះ​បើ​តាម​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារមន្ទីរ​មួយ​នេះ​ផ្ទាល់។

មិន​ត្រឹម​តែ​ប្រមូល​ផ្ដុំ​រូបិយវត្ថុ​ តែ​សារមន្ទីរ ស.ស.រ ​នឹង​បង្ហាញ​ ព្រម​ទាំង​ពន្យល់​​ដល់​អ្នក​ទស្សនា​ពី​ទំនាក់ទំនង​រវាង​រូបិយវត្ថុ​ ស្ថាប័ន និង​សង្គម​ ដោយ​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​ ចាប់​តាំង​ពី​សម័យ ហ្វូណន ដល់​បច្ចុប្បន្ន។ ពេល​ដែល​អ្នក​ទស្សនា​ឈាន​ជើង​ចូល​ដល់​សារមន្ទីរ​មួយ​នេះ​នឹង​បាន​ ឃើញ​នូវ​ក្រដាស​ប្រាក់ កាក់​ពិតៗ ដែល​បន្សល់​ទុក​តាំង​ពី​បុរាណ​កាល​មក ម៉ាស៊ីន​ផលិត​ប្រាក់​សម័យ​ឧត្តុង្គ​។ លើស​ពី​នេះ​​អ្នក​ទស្សនា​នឹង​បាន​យល់​ពី​របៀប​រស់​នៅ​ ការ​ដោះដូរ​ទំនិញ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ជនជាតិ​ខ្មែរ​នា​សម័យកាល​ទាំង​នោះ​ផង​ដែរ។

សារមន្ទីរ ស.ស.រ មាន​រចនាបថ​បែប​ទំនើប​ដែល​អ្នក​ទស្សនា​ អាច​ឈ្វេង​យល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដោយ​មិន​ធុញ​ទ្រាន់​តាម​រយៈ​ផ្លូវ​ដើរ​ និង​ការ​រៀប​ចំ​មាន​ភាព​ប្រទាក់​ក្រឡា​តាម​លំដាប់​លំដោយ​នៃ​សម័យកាល ព្រម​ទាំង​មាន​ខ្សែភាពយន្ត​ឯកសារ វត្ថុ​បុរាណ ផ្ទាំង​ព័ត៌មាន ឧបករណ៍​បញ្ជា​ដោយ​អេក្រង់ ​ល្បែង​កម្សាន្ត និង​ល្បែង​ល្បង​ប្រាជ្ញា​ជា​ច្រើន។ បន្ថែម​ពី​លើ​នេះ​អ្នក​ទស្សនា​នឹង​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ក្រដាស​ប្រាក់ និង​ភាព​លម្អិត​ក្នុង​ក្រដាស​ប្រាក់​នីមួយៗ​នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​ម៉ាស៊ីន​ទំនើប​របស់​សារមន្ទីរ​មួយ​នេះ។

គួរ​បញ្ជាក់​ទេសចរ​អាច​ទៅ​ទស្សនា​សារមន្ទីរ​ ស.ស.រ បាន​ជា​រៀង​រាល់​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​អាទិត្យ​ដោយ​ សារមន្ទីរ​មួយ​នេះ​ បើក​ដំណើរ​ការ​៦ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់​ ៦ល្ងាច និង​មាន​ទីតាំង​ក្បែរ​ផ្សារ​រាត្រី ផ្លូវ​១០៦ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ៕

Map: https://goo.gl/maps/vRDFLrizFsk6RNbt9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម