បើទោះផ្ទេរមកុដច្រើនឆ្នាំ តែបវរកញ្ញាទាំង​នេះកាន់តែឡើងកូដខ្លាំង!

វិស័យបវរកញ្ញានៅកម្ពុជាបច្ចុប្បន្ន ត្រូវគេមើលឃើញថា កាន់តែមានសន្ទុះខ្លាំងឡើងរាល់ថ្ងៃ ដោយបេក្ខភាពម្នាក់ៗបានពាំនាំយកជយលាភីផ្សេងៗពីឆាកអន្តរជាតិមកកម្ពុជាវិញជាបន្តបន្ទាប់ ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។ 

គួរឱ្យកត់សម្គាល់ ក្រោយត្រឡប់មកពីប្រកួតប្រជែងសម្រស់នៅវេទិកាអន្តរជាតិវិញ បវរកញ្ញាសឹងតែគ្រប់គ្នាកាន់កាន់តែមានប្រជាប្រិយភាព និងចាប់ផ្តើមមានហាងឆេងទីផ្សារសិល្បៈខ្ពស់ឡើង ដោយទទួលបានការងារពេញៗដៃ ហើយតម្លៃខ្លួនក៏មានការកើនឡើងទ្វេដងទៅតាមនោះដែរ។ ក្រឡេកមកមើលវិស័យសិល្បៈនាពេលបច្ចុប្បន្នវិញនោះ គេឃើញមានអតីតបវរកញ្ញាជាច្រើនកាន់តែឡើងកូដខ្លាំង បន្ទាប់ពីផ្ទេរមកុដឱ្យ​អ្នកជំនាន់ក្រោយរយៈពេលជាច្រើនឆ្នាំ។ មកស្គាល់អតីតបវរកញ្ញាដែលកំពុងឡើងកូដខ្លាំង បើទោះពួកគេផ្ទេរមកុដឱ្យអ្នកជំនាន់ក្រោយរួចជាច្រើនឆ្នាំហើយក៏ដោយ។

១. ប៊ី សុធារី Miss Universe Cambodia 2017 បច្ចុប្បន្នជា Miss Charm Cambodia 2020 ត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាម តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ កម្មវិធីនេះត្រូវពន្យារពេលរៀបចំរហូតដល់ពេលនេះ។ យ៉ាងណាមិញ​ ក្រោយត្រឡប់ពីប្រកួត Miss Universe 2017 នៅសហរដ្ឋអាមេរិក តារាម៉ូដែលរាងខ្ពស់ស្រឡះនេះ កាន់តែមានទីផ្សារសិល្បៈ ដោយទទួលបានការងារថតម៉ូដ ថតស៉្បតពាណិជ្ជកម្ម និងថតប្រម៉ូតផលិតផលជាច្រើនមុខ។

ប៉ុន្មានឆ្នាំចុងក្រោយនាងបានវិវត្តន៍ខ្លួនចូលវិស័យសម្តែងតាមរយៈការសម្តែងរឿងភាគបុរាណខ្មែរ។ បើទោះបីជាការសម្តែងនាងនៅមិនទាន់ផ្ទុះការគាំទ្រខ្លាំង តែស្រីស្អាតរូបនេះត្រូវមហាជនពោលសរសើរពីទេពកោសល្យសម្តែង មិនចាញ់រៀមច្បងប៉ុន្មានឡើយ។

២. រឿន ណាត Miss Universe Cambodia 2018 ក្រោយត្រឡប់មកពីប្រកួតនៅប្រទេសថៃ ស្រីស្អាត រឿន ណាត ទទួលបានឱកាសសម្តែងភាពយន្តពីផលិតករក្នុងស្រុកជាបន្តបន្ទាប់ រីឯការងារដើរបង្ហាញម៉ូដ និងថតផលិតផលក៏កញ្ញាទទួលបានជាហូរហែ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បវរកញ្ញាមានប្រភពពីខេត្តកំពង់ចាមរូបនេះ ត្រូវប៉ាន់ការថតសម្អាងខ្លាំងណាស់។

ដ្បិតមិនបញ្ជាក់ឱ្យដឹងពីតួ​លេខជាក់លាក់ ប៉ុន្តែកន្លងមក រឿន ណាត ធ្លាប់ទទួលស្គាល់ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុកថា តម្លៃពលកម្ម ឬគេនិយមហៅតម្លៃខ្លួនរបស់នាងពិតជាការកើនឡើងខ្ពស់​ប្រាកដមែន ក្រោយត្រឡប់ពីប្រកួតនៅអន្តរជាតិវិញ។

៣. សំណាង អេលីណា Miss Universe Cambodia 2019 ក្រោយត្រឡប់ពីការប្រកួតនៅសហរដ្ឋអាមេរិកវិញ តារាម៉ូដែលរូបស្រស់នេះ ទទួលបានការងារសិល្បៈច្រើនជាហូរហែ តែមានរឿងម៉្យាងដែលនាងមិនទទួលនៅពេលនោះ គឺការថតភាពយន្ត។ តែឥឡូវ​នាងបានសម្រេចចិត្តហក់ចូលវិស័យភាពយន្តជាលើកដំបូង ក្រោមស្នាដៃតែងនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលនាំឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញថែមមួយកម្រិតទៀត។

៤. រ៉េត សារីតា Miss Universe Cambodia 2020 ប្រិយមិត្តអ្នកអានមួយចំនួន ពិតជ្រាបហើយថា បវរកញ្ញារាងតូចច្រឡឹងរូបនេះ មានឈ្មោះបោះសំឡេងក្នុងអាជីពពិធីការិនី និងតារាសម្តែង តាំងពីមុនចូលប្រឡងបវរកញ្ញាចក្កវាឡកម្ពុជាម៉្លេះ។ ប៉ុន្តែក្រោយត្រឡប់ពីប្រកួត Miss Universe 2020 នៅសហរដ្ឋអាមេរិកវិញ នាងកាន់តែមានប្រជាប្រិយភាព និងការងារច្រើនឡើង លើសពីអ្វីដែលធ្លាប់ទទួលបានពីមុនទៅទៀត។

៥. ហេង ចន្ថា Miss Grand Cambodia 2016 ជារឿងគួរឱ្យសោកស្តាយដែលស្រីស្អាត​ ចន្ថា មិនមានឱកាសតំណាងឱ្យកម្ពុជាលើកឆាកអន្តរជាតិនៅសហរដ្ឋអាមេរិកនោះទេ ព្រោះនាងមិនបានទទួលទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដល់ទៅ២លើក ក្រោមហេតុផលខ្លាចនាងមិនត្រឡប់មកកម្ពុជាវិញ។

ក្រោយខកខានឱកាសនោះ ហេង ចិន្ថា បានងាកមកស្រវាការងារសិល្បៈវិញ ដោយនាងទទួលបានការងារណែនពេញដៃ ទាំងការសម្តែង ថតស៉្បត និងថតផ្សព្វផ្សាយផលិតផលនានា រួមទាំងការថតសម្អាងការផងដែរ ធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញរហូតសព្វថ្ងៃ។

៦. ខ្លឹម ស្រីគា Miss Grand Cambodia 2017 បើទោះបីការប្រកួតអន្តរជាតិកាលពីឆ្នាំពី ២០១៧ មិនទទួលបានជោគជ័យ ប៉ុន្តែតារាស្រីរាងខ្ពស់ស្រឡះនេះ មិនស្រុតធ្លាក់ប្រជាប្រិយភាពឡើយ ក្រោយត្រឡប់ពីការប្រកួតវិញ។ 

អណ្តែតខ្ពស់សុខៗ ស្រាប់តែតារាស្រីរូបនេះបាត់មុខពីសិល្បៈអស់មួយរយៈ ដោយសារនាងឡើងគីឡូខ្លាំងពេក។ មិនយូរប៉ុន្មាននាងបានប្តេជ្ញាសម្រកយកគីឡូពីមុនមកវិញ ធ្វើឱ្យទីផ្សារការងារសិល្បៈត្រឡប់​មករកនាងវិញជាហូរហែ ទាំងការថតប៉្រូម៉ូតផលិតផល ការផ្សព្វផ្សាយផលិតផល និងការថតភាពយន្តជាដើម។ ស្រីគា ធ្លាប់ទម្លាយឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងមិនរើសអើងតួអង្គដែលផលិតករផ្តល់ឱ្យទេ តែបើតួអង្គតូចខ្លាំងពេកក៏នាងមិនទទួលថតដែរ។

៧. ដេត ស្រីនាថ Miss Grand Cambodia 2019 ស្រីនាថ ក៏មិនខុសពី ហេង ចិន្ថា ប៉ុន្មានទេ គឺនាងមិនបានចូលរួមប្រកួតកម្មវិធីអន្តរជានោះទេក្រោយទទួលបានតំណែងជា Miss Grand Cambodia 2019 ដោយសារក្រុមគ្រួសារបារម្ភពីសុវត្ថិភាពនាង​ពេលចេញទៅប្រកួតនៅប្រទេស វេណេហ្សូអេឡា។

យ៉ាងណា បន្ទាប់ពីសម្រេចចិត្តបោះបង់ឱកាសដ៏មានតម្លៃនេះ នាងបានងាកចាប់ឱកាសការងារសិល្បៈផ្សេងៗដូចជា ការថតប៉្រូម៉ូត និងថតផ្សព្វផ្សាយផលិតផល និងការងារផ្សេងៗជាច្រើនទៀត ជំរុញឱ្យប្រជាប្រិយភាពនាងកើនឡើងកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

៨.  សេង រដ្ឋា Miss Grand Cambodia 2020 គេនៅចាំថា សេង រដ្ឋា បានសម្រេចចិត្តបោះបង់តំណែង Miss Grand Cambodia 2020 ឱ្យទៅមិត្តរួមជំនាន់ គឺកញ្ញា លីវ ជីលី ព្រោះបញ្ហាផ្ទៃក្នុងមួយចំនួនជាមួយស្ថាប័នគ្រប់គ្រង។ មិនបានតំណាងឱ្យកម្ពុជាលើវេទិកាអន្តរជាតិនៅថៃក៏ពិតមែន តែស្រីស្រស់មកពីខេត្តកំពង់ធំនេះ មានហាងឆេងខ្ពស់ ទទួលបានការងារថតផ្សព្វផ្សាយជាច្រើន បន្ទាប់មកក៏ទទួលបានឱកាសថតភាពយន្តលើកដំបូង ជារឿងបុរាណលាយសម័យ ធ្វើឱ្យប្រជាប្រិយភាពនាងកើនឡើងកាន់តែខ្លាំង។

ទោះមមាញឹកខ្លាំង ប៉ុន្តែនាងមិនបោះបង់ចោលការដើរបង្ហាញឡើយ ដោយនាងនៅតែលេចវត្តមានពេលមានតាម​កម្មវិធី​សំខាន់ៗ​ជា​ញឹកញាប់។ ហ្វេនៗអ្នកគាំទ្រវិស័យ Beauty Pageant រំពឹងថា នាងនឹងត្រឡប់មកអង្រួនវិស័យ Beauty Pageant ម្តងទៀតនៅពេលខាងមុខនេះ។

៩. លីវ ជីលី Miss Grand Cambodia 2020 ជីលី ជាបេក្ខភាពកម្ពុជា​ចូលដល់តំណែង Top 20 ក្នុងកម្មវិធី Miss Grand International 2019 ធ្វើឱ្យប្រជាប្រិយភាពនាងផ្ទុះឡើងយ៉ាងខ្លាំងក្លាពេលត្រឡប់មកកម្ពុជាវិញ។ នាងទទួលបានការងារច្រើនហូរហែ រួមមានការថតស៉្បតពាណិជ្ជកម្ម ការថតផលិតផល ថត MV និងការថតសម្អាងការផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបើកអាជីវកម្មមួយទៀតផង។

១០. ហង្ស សូរិយាន់ Miss Global Cambodia 2018 បច្ចុប្បន្នជា 1st Runner Up Miss Grand Cambodia 2022។ ក្រោយត្រឡប់ពីការប្រកួតនៅប្រទេសហ្វីលីពីន ជាមួយតំណែង Top 11 តារាស្រីសាច់សខ្ចីបានលេចមុខក្នុងការងារសិល្បៈជាច្រើនផ្នែកដូចជា ការថតស៉្បតពាណិជ្ជកម្ម ការថតប្រ៉ូម៉ូតផលិតផល សម្តែងភាពយន្ត និងការដើរបង្ហាញម៉ូដឱ្យព្រឹត្តិការណ៍ធំៗ។ ឆ្នាំ ២០២២ នេះ នាងបានចូលប្រឡូកវិស័យ Beauty Pageant ម្តងទៀតជាឆ្នាំចុងក្រោយ តាមសន្យាជាមួយហ្វេនៗ។

នាងមិនបានធ្វើឱ្យហ្វេនខកបំណងក្នុងការគាំទ្រឡើយ ដោយនាងដណ្តើមបានជយលាភី 1st Runner Up Miss Grand Cambodia 2022 ត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិមួយ ដែលពេលនេះខាងកម្មវិធីនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ គេរំពឹង កញ្ញា ​សូរិយាន់ នឹងកាន់តែមានប្រជាប្រិយភាពខ្លាំង ក្រោយជាប់ជយលាភីនេះ ព្រោះនាងជាមនុស្សមានសមត្ថភាព ទេពកោសល្យ ដោយភាពមុះមុតអង់អាច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន