កំប្លែងៗមែន តែរឿងមេចុងភៅឆ្លងភពបង្កប់មេរៀនដ៏មានន័យ ៨ ចំណុចសម្រាប់ជីវិតនិងការងារ

ក្រៅពីសាច់រឿងល្អមើល និងឈុតឆាកធ្វើអាហារទំនងៗគួរឱ្យស្រក់ទឹកមាត់ហើយ រឿងភាគ Bon Appétit, Your Majesty ក៏បាននាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមកនិទានឡើងវិញប្រកបដោយភាពច្នៃប្រឌិត និងផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនអំពីការងារ និងជីវិត។

នៅក្នុងអត្ថបទនេះ AMS សូមរួបរួមនូវគំនិតល្អៗពីរឿងភាគមួយនេះមកចែករំលែកជាមួយប្រិយមិត្តបានស្វែងយល់ទាំងអស់គ្នា ដោយមានការបង្ហើបសាច់រឿងបន្តិចបន្តួច។ ដូច្នេះសម្រាប់អ្នកដែលខ្លាចការ Spoil អាច Save ទុកសិនសឹមអានតាមក្រោយក៏បាន ហើយសម្រាប់អ្នកដែលបានមើលចប់ហើយ តោះមកអានទាំងអស់គ្នា!

១. តម្លៃនៃការងារស្ថិតនៅក្នុងការយកចិត្តទុកដាក់

រឿងមួយដែលតែងតែធ្វើឱ្យមុខម្ហូបរបស់ Ji Yoeng ត្រូវចិត្តត្រូវមាត់គ្រប់គ្នាគឺការគិតគូររបស់នាងចំពោះអ្នកដែលទទួលទានអាហាររបស់នាង។ ឧទាហរណ៍ នៅពេលដែល Ji Yoeng ជ្រើសរើសប្រើលៀសធ្វើម្ហូបសម្រាប់ព្រះមហាក្សត្រីយានី ដោយដឹងថាគាត់បានចំណាយពេលកុមារភាពនៅដងទន្លេពីមុន។

ការ​ធ្វើ​ម្ហូប​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​រាល់​ការងារ​គ្រប់យ៉ាង​ក្នុង​លោក​នេះក៏ដូចគ្នា។ ជាញឹកញយ ការយកចិត្តទុកដាក់ល្អិតល្អន់អាចធ្វើឱ្យការងារយើងចេញមកមានភាពខុសគ្នាខ្លាំង ហើយ​បើយើង​​ដាក់​ចិត្ត​ក្នុង​ការ​ងារ​កាន់តែខ្លាំង នោះ​ការងារចេញមកកាន់តែល្អខ្លាំង។

២. ចំណេះដឹងគឺជាអំណាច

ចំណេះដឹងគឺជាកម្លាំងដ៏ខ្លាំងក្លាមួយ ហើយអ្វីដែលធ្វើឱ្យ Ji Yoeng ខុសពីមេចុងភៅសម័យ Joseon ផ្សេងទៀតគឺចំណេះដឹងផ្នែកធ្វើម្ហូបរបស់នាងពីថ្ងៃអនាគត។

ប៉ុន្តែ​ចំណេះ​ដឹង​តែម្យ៉ាងក៏​មិន​អាចធ្វើឱ្យយើងមានប្រៀបជាងគេដែរ ដោយទន្ទឹមនោះយើងក៏ត្រូវដឹងពីរបៀបប្រើចំណេះដឹងនោះឱ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង ដូចជា Ji Yoeng ដែលប្រើប្រាស់ចំណេះដឹងដែលខ្លួនមានមកប្រើជាមួយគ្រឿងផ្សំ និងឧបករណ៍សម័យ Joseon យ៉ាងប៉ិនប្រសប់។

៣. ត្រូវមានផែនការបម្រុងជានិច្ច

មិន​ថា​យើង​ធ្វើ​អ្វី​ក៏​ដោយ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​អាច​កើត​ឡើង​ជានិច្ច ដូច្នេះវាពិតសំខាន់ណាស់ក្នុងការមានផែនការបម្រុងទុក ដូចជា Ji Yoeng ដែលតែងតែនាំយកផែនការ B មកប្រើក្នុងការប្រកួតធ្វើម្ហូបរបស់នាង។ វាគ្មានប្រយោជន៍ទេក្នុងការត្អូញត្អែរនៅពេលដែលអ្វីៗមិនដំណើរការទៅតាមផែនការ។ នៅពេលដែលទ្វារមួយបិទ តួនាទីរបស់យើងគឺត្រូវស្វែងរកទ្វារថ្មីឱ្យបានលឿនបំផុត។

៤. ការងារធំមិនអាចសម្រេចបានដោយមនុស្សតែម្នាក់ទេ

ថ្វីត្បិតតែ Ji Yoeng ជាមេចុងភៅក៏ដោយ តែពិតជាមិនអាចបដិសេធបានឡើយថា រាល់ជោគជ័យដែលនាងសម្រេចបាន គឺកើតចេញពីការធ្វើការងារជាក្រុមរបស់ចុងភៅទាំងអស់នៅក្នុងផ្ទះបាយ។ Ji Yoeng មិន​ត្រឹម​តែ​ជា​ចុងភៅ​ដ៏​ជំនាញ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នក​ដឹក​នាំ​ដ៏​អស្ចារ្យ​ម្នាក់​ផង​ដែរ។ គន្លឹះក្នុងការធ្វើការងារជាក្រុមគឺការស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់សមាជិកក្រុមនីមួយៗ និងប្រើប្រាស់ភាពខ្លាំងរបស់សមាជិកក្រុមនីមួយៗឱ្យអស់ពីសមត្ថភាព។

៥. ការធ្វើផែនការគឺជាចំណុចចាប់ផ្តើមនៃភាពជោគជ័យ

វិធីមួយដែលជួយមេចុងភៅ Joseon ផ្តួលមេចុងភៅពីនគរ Ming គឺការធ្វើផែនការ ដែលរាប់ចាប់ពីការរៀបចំគ្រឿងផ្សំ រហូតដល់ការចាត់ចែងរកឧបករណ៍ផ្ទះបាយមិនធ្លាប់មាននៅ Joseon ដូចជាចង្ក្រានសម្ពាធ។

ការប្រកួតប្រជែងធ្វើម្ហូបមិនមានពេលយូរប៉ុន្មានទេ ប៉ុន្តែការរៀបចំត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើន ហើយការរៀបចំផែនការល្អស្មើនឹងជោគជ័យជាងពាក់កណ្តាលហើយ។

៦. គូប្រជែងគឺជាគ្រូដ៏ល្អបំផុត

តួអង្គដែលខ្ញុំចូលចិត្តបំផុតក្នុងរឿងនេះគឺមេចុងភៅ Tang Bailong។ ទោះបីជាក្រុម Joseon និង Ming ត្រូវប្រកួតគ្នាយ៉ាងស្វិតស្វាញក៏ដោយ ប៉ុន្តែ Tang Bailong នៅតែរក្សាបាននូវទឹកចិត្ដជាអ្នកកីឡាដ៏ល្អ និងថែមទាំងបានព្រមាន Ya Fei Xiu នៅពេលនាងព្យាយាមធ្វើខុសលក្ខខណ្ឌទៀត។

Tang Bailong គឺជាគំរូដ៏ល្អនៃអ្នកមានផ្នត់គំនិតរីកចម្រើន (Growth Mindset) ដោយមិនចាត់ទុកការប្រកួតប្រជែងគ្រាន់តែជាស្ថានភាពឈ្នះ-ចាញ់នោះទេ ប៉ុន្តែជាឱកាសសម្រាប់មេចុងភៅទាំងពីរក្នុងការអភិវឌ្ឍន៍ខ្លួន និងរៀនពីគ្នាទៅវិញទៅមក។

៧. តម្លៃរបស់យើងមិនត្រូវបានកំណត់ដោយការវិនិច្ឆ័យរបស់នរណាម្នាក់ទេ

អ្វីដែលគួរឱ្យចាប់អារម្មណ៍អំពីរឿងភាគ Bon Appétit, Your Majesty គឺការលើកយកសាច់រឿងរបស់ស្តេច Lee Heon ដែលត្រូវបានកត់ត្រាជាស្ដេចផ្ដាច់ការបំផុតក្នុងសម័យ Joseon មកនិទានឡើងវិញដោយបង្ហាញថាសកម្មភាពផ្ដាច់ការជាច្រើនរបស់លោកគឺផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងព្រះមាតា។

ទោះបីជា Ji Yoeng បានជួយរារាំង ព្រះអង្គម្ចាស់ Lee Heon ពីការងាកទៅរកភាពខ្មៅងងឹតបានដោយជោគជ័យក៏ដោយ ក៏ព្រះអង្គនៅតែត្រូវបានគេបង្កាច់បង្ខូចថាជាស្តេចដ៏ឃោរឃៅនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។ រឿងនេះ​បង្ហាញថា​យើង​ទាំង​អស់​គ្នា​សុទ្ធតែអាច​ក្លាយ​ជា​ “តួអាក្រក់” ក្នុង​រឿងនិទានរបស់អ្នកដទៃ។

យ៉ាង​ណា​មិញ អ្វី​ដែល​អ្នក​ដទៃ​គិត​មិន​សំខាន់​ស្មើនឹង​អារម្មណ៍​ពិតរបស់​យើង​ចំពោះ​ខ្លួនឯងនោះ​ទេ។ ដរាបណាយើងជ្រើសរើសផ្លូវត្រឹមត្រូវហើយ នោះក៏ជាអ្វីដែលគួរមានមោទនភាព ហើយតម្លៃរបស់យើងក៏មិនថមថយដែរ ទោះបីជាអ្នកដទៃមើលមិនឃើញក៏ដោយ។

៨. ការអភ័យទោសគឺជាអំណាចពិត

ចំណុចខ្លាំងមួយរបស់ Ji Yoeng គឺថា នាងជាមនុស្សដែលចេះអភ័យទោសជានិច្ច សូម្បីតែអ្នកដែលបានធ្វើបាបនាង ដូចជាចុងភៅ Min ជាដើម ហើយចំណុចនេះហើយដែលអាចទិញទឹកចិត្តឱ្យគាត់ក្លាយជាកូនចុងភៅស្មោះត្រង់របស់នាងនៅទីបំផុត​។

ការបានជួប Ji Yoeng ក៏បង្ហាញពីចំណុចរបត់មួយ ដែលធ្វើឱ្យស្តេច Lee Heon អាចអត់ទោសឱ្យព្រះមហាក្សត្រីយានីដែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ព្រះមាតាទ្រង់ ផងដែរ។ ការអភ័យទោសគឺជាការបង្ហាញឱ្យឃើញពីអំណាចពិតរបស់ទ្រង់។

ពេល​យើងគុំកួន​នឹង​អ្នក​ណា​ម្នាក់ អ្នក​ដែល​រង​ទុក្ខ​ខ្លាំង​បំផុត​គឺ​ខ្លួន​យើង។ ពេលខ្លះយើងត្រូវរៀនអភ័យទោស មិនមែនដោយសារពួកគេសមនឹងទទួលបានការអភ័យទោសនោះទេ ប៉ុន្តែដោយសារតែជីវិតរបស់យើងសមនឹងទទួលបានភាពស្ងប់សុខ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *