ចង់ផ្លាស់ប្ដូរខ្លួនឯងមិនបាច់រង់ចាំដល់ឆ្នាំថ្មី ខែតុលា នេះ គឺជាពេលវេលាល្អបំផុតសម្រាប់ចាប់ផ្ដើម!​

នៅលោកខាងលិច ខែតុលា គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរមួយដ៏សំខាន់​ មិនខុសពីស្លឹកឈើដែលចាប់ផ្ដើមប្រែប្រួលទៅជាពណ៌ត្នោត ត្រៀមខ្លួនសម្រាប់រដូវស្លឹកឈើជ្រុះនោះទេ។ ធម្មជាតិមួយនេះ គឺជាការចាប់ផ្ដើមបំផុសគំនិតនៃ “ទ្រឹស្តីខែតុលា” ឬ “October Theory” ជាទ្រឹស្តីដែលនិយមប្រើប្រាស់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំចាស់ ដើម្បីផ្លាស់ប្ដូរ និងកំណត់គោលដៅរបស់មនុស្សម្នាក់ៗសម្រាប់ឆ្នាំថ្មី។

ខាងក្រោមនេះ គឺជាគន្លឺះសំខាន់ៗប្រចាំខែនីមួយនៃ October Theory ដែលអ្នកអាចយកទៅអនុវត្តដើម្បីកែប្រែខ្លួនឯងឱ្យកាន់តែល្អជាងមុននៅក្នុងឆ្នាំថ្មី៖

១. ខែតុលា៖ ផ្ទៀងផ្ទាត់ខ្លួនឯងឡើងវិញ

  • ស្វែងរកគោលដៅ៖ តើអ្វីដែលអ្នកនឹកឃើញមុនគេនៅពេលដែលជិតដាច់ឆ្នាំ? សូមគិតដល់អ្វីដែលអ្នកចង់សម្រេច ឬចង់ផ្លាស់ប្ដូរនៅក្នុងឆ្នាំថ្មី។ គោលដៅទាំងនោះមិនចាំបាច់ទាល់តែជាគោលដៅថ្មីទេ តែ​វាអាចជាគោលដៅចាស់ដែលអ្នកមិនទាន់បានចាប់ផ្ដើមធ្វើ ឬចាប់ផ្ដើមធ្វើហើយ តែមិនទាន់ធ្វើបានសម្រេចនៅឡើយ។
  • កត់ត្រាទុក៖ សូមកុំបន្ទោស ឬដាក់សម្ពាធខ្លួនឯងចំពោះអ្វីដែលអ្នកមិនអាចធ្វើបាននៅគ្រាកន្លងមក។ តែសូមកត់ចំណាំគោលដៅទាំងនោះទុក និងទម្លាក់ចោលនូវហេតុផលផ្សេងៗដែលអ្នកតែងតែគិតថាជា ឧបសគ្គ រារាំងមិនឱ្យអ្នកសម្រេចនូវគោលដៅនោះបាន។

២. ខែវិច្ឆិកា៖ កំណត់គោលដៅជាមួយនឹងវិធានការច្បាស់លាស់

ក្រោយពីស្វែងរកគោលដៅនៅក្នុងខែតុលា រួចរាល់ ខែវិច្ឆិកា គឺជាពេលវេលាដែលអ្នកអាចចាប់ផ្ដើមរៀបចំគម្រោងផែនការ ដើម្បី​អាចបំពេញគោលដៅទាំងនោះបានយ៉ាងជោគជ័យនៅក្នុងឆ្នាំថ្មី។ សូមពិនិត្យមើលគន្លឹះមួយចំនួនដែលអ្នកគួរអនុវត្ត​ ដោយមានគោលដៅ “ការសម្រកគីឡូ” ជាតួយ៉ាង។

  • គោលដៅជាក់លាក់៖ ជំនួសដោយការដាក់គោលដៅជា “ការសម្រកគីឡូ” អ្នកគួរមានគោលដៅឱ្យច្បាស់លាស់ជាងនេះ ដូចជា ស្រកឱ្យ ៥គីឡូក្រាម ឬ ១០គីឡូក្រាម ជាតួលេខជាក់លាក់ដែលអ្នកចង់បាន។
  • វិធីសាស្រ្តដែលអាចធ្វើបានពិត៖ ស្វែងរកវិធីសាស្រ្តដែលអ្នកអនុវត្តបានពិត មិនលើសពីសមត្ថភាពរបស់ខ្លួនឯង។​ ក្នុងករណី “ការសម្រកគីឡូ” អ្នកអាចកំណត់តារាងហាត់ប្រាណ ឬរបបអាហារដែលស័ក្តិសមចំពោះអ្នក និងមិនមានសម្ពាធនៅពេលអនុវត្តផ្ទាល់។
  • កម្លាំងចិត្ត៖ អ្នកត្រូវស្វែងរកគោលដៅតូចៗពីក្នុងគោលដៅធំ ដើម្បីអាចយកគោលដៅទាំងនោះ មកជាកម្លាំងជំរុញចិត្ត ដើម្បីអាចសម្រេចគោលដៅធំបាន។ តួយ៉ាង​ អ្នកចង់ស្រកគីឡូ ដើម្បីឱ្យមានទំនុកចិត្តជាងមុន មានសុខភាពល្អជាងមុន ឬដើម្បីឱ្យខ្លួនឯងអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃពេញដោយប្រសិទ្ធភាពជាងមុនជាដើម។​
  • កាលកំណត់៖​ វាគឺជារឿងសំខាន់ក្នុងការកំណត់កាលបរិច្ឆេទជាក់លាក់ ដើម្បីសម្រេចគោលបំណងរបស់អ្នក។ ជាក់ស្ដែង បើសិនជាអ្នកចង់ស្រក ៥គីឡូក្នុងរយៈពេល ៥ខែ។ ដូច្នេះ មានន័យថា អ្នកត្រូវស្រកឱ្យបាន ៥គីឡូក្នុងខែឧសភា។ កាលកំណត់នេះ ក៏អាចកំណត់ជាគោលដៅតូចៗបន្ថែមទៀតផងដែរ ដូចជា អ្នកត្រូវស្រកឱ្យបាន ១គីឡូក្នុងពេល ១ខែជាដើម។

៣. ខែធ្នូ៖ បង្វែរគោលដៅទៅជាទម្លាប់

ខែធ្នូ គឺជាពេលវេលាដែលល្អបំផុត ក្នុងការចាប់ផ្ដើមអនុវត្តផែនការរបស់អ្នកឱ្យក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ។ ជាក់ស្ដែង ការស្រាវជ្រាវពី European Journal of Social Psychology បានរកឃើញថា ក្នុងការធ្វើឱ្យអ្វីមួយឱ្យក្លាយជាទម្លាប់ មនុស្សម្នាក់ៗចូលចំណាយពេលពី ១៨ ទៅ ២៥៤ថ្ងៃ តែមនុស្សភាគច្រើនបានចំណាយពេលជាមធ្យមប្រមាណ ៦៦ថ្ងៃ។

ដូច្នេះ អ្នកអាចចាប់ផ្ដើមសកម្មភាពទាំងនេះពីខែធ្នូបាន ក្នុងគោលបំណងធ្វើវាឱ្យក្លាយជាទម្លាប់សម្រាប់ឆ្នាំថ្មី។  បើទោះបីជា នៅពេលដំបូងៗ វាអាចនឹងពិបាកក៏ពិតមែន តែបើសិនជាអ្នកធ្វើវាជារឿយៗ សកម្មភាពនោះនឹងក្លាយជាទម្លាប់ ដែលជួយឱ្យអ្នកកាន់តែខិតជិតទៅដល់គោលដៅដែលបានកំណត់ទុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *