បើក​ប្រាក់​ខែ​មក​មិន​ដែល​សល់? ចេះ​គន្លឹះ​បែងចែក​លុយ​តាម ៥​ចំណែក​នេះ ជីវិត​អ្នក​នឹង​លែង​ស្គាល់​ពាក្យ​ថា​ដាច់​លុយ​​

ជា​អ្នក​ធ្វើ​ការ ប្រាក់​ចំណូល​ឬ​ប្រាក់​ខែ​របស់​យើង​គឺ​សុទ្ធ​តែ​ត្រូវ​បាន​កំណត់ ដូច្នេះ​ការ​ចាយ​វាយ​ប្រសិន​បើ​យើង​មិន​កំណត់​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ គឺ​ប្រាកដ​ជា​រក​សល់​មិន​ឃើញ​ទេ ថា​មិន​ត្រូវ​ចាយ​មិន​ដល់​ចុង​ខែ​ផង។ ថ្ងៃ​នេះ AMS សូម​ចែក​រំលែក​អំពី​វិធី​ចាត់ចែង​ប្រាក់​ជា​ ៥ចំណែក ដើម្បី​​ធានា​ថា​សុខភាព​ហិរញ្ញវត្ថុ​របស់​យើង​នឹង​ល្អ​ប្រសើរ និង​មាន​និរន្តរភាព​៖ (ឧទាហរណ៍​ថា​មាន​ប្រាក់ខែ​ ៦០០$​)

ចំណែក​ទី​ ១​ -​​ គឺ​សម្រាប់​ថ្លៃ​ចំណាយ​ចាំបាច់ ៣០%​ (​ ១៨០$​)​៖ ជា​ចំណាយ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ថ្លៃ​អាហារ​ និង​ថ្លៃ​ធ្វើ​ដំណើរ​។​ ចំពោះ​ការ​ហូប​ចុក​ត្រូវ​ផ្តោត​លើ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ និង​សន្សំ​សំចៃ​។​ កាត់​បន្ថយ​អាហារ​ដែល​ខ្ជះខ្ជាយ​និង​មិន​ចាំ​បាច់​ដូចជា​ ប៊ូហ្វេ​ថ្លៃៗ​ កាហ្វេ​ម៉ាក​ល្បីៗ​ ឬ​អាហារ​សម្រន់​។​ ប្រសិន​បើ​អ្នក​អាច​កាត់​បន្ថយ​ចំណាយ​ទាំង​នេះ​បាន​ធានា​ថា​ ១៨០$​ ដឹង​តែ​ចាយ​គ្រប់​ហើយ​។​

ចំណែក​ទី​ ២​ -​ សម្រាប់​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​សង្គម​ ២០%​ (​១២០$​)​៖ ដូចជា​ ប៉ាវ​បាយ​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​ មក​និយាយ​ផ្តោះផ្តង​ចំណេះដឹង​ ស្វែងយល់​ពី​ទស្សនៈគតិ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ដោយ​មួយ​ពេល​អាច​ចំណាយ​ពី​ ៣០$​ ទៅ​ ៥០$​។​

ដូច្នេះ​អ្នក​អាច​យក​លុយ​ ២០%​ នេះ​ទៅ​ជួបជុំ​បាន​ ៣​-​៤​ ដង​ ស្មើ​នឹង​មួយ​អាទិត្យ​ម្តង​។​ ហេតុ​នេះ​ហើយ​ត្រូវ​គិត​ឱ្យ​ច្បាស់​ថា​គួរ​យក​លុយ​ទៅ​ជួប​អ្នក​ណា​ខ្លះ​។​ ពេល​បាន​មួយ​ឆ្នាំ​ នឹង​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន​ ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​ពួក​គេ​ និង​ឱកាស​អាជីវកម្ម​ជា​ច្រើន​នា​ពេល​អនាគត​។​

ចំណែក​ទី​ ៣​ -​ ការ​សិក្សា​ ១៥%​ (​៩០$​)​៖ ប្រសិន​បើ​មិន​បាន​កើត​មក​ក្នុង​ត្រកូល​មហា​សេដ្ឋី​ទេ​ មាន​តែ​ការ​សិក្សា​នេះ​​ហើយ​អាច​នាំ​អ្នក​ទៅ​រក​ជីវភាព​ធូរធារ​បាន​។​ គួរ​ចេះ​យក​លុយ​ ១៥%​ នេះ​ទៅ​ទិញ​សៀវភៅ​មក​អាន​ និង​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ការ​វិនិយោគ​ល្អៗ​ ឬ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ជា​ដើម​តាម​ចំណូល​ចិត្ត​។​

ចំណែក​ទី​ ៤​ -​ ទិញ​សេចក្តី​សុខ​ ១០%​ (​៦០$​)​៖ ដូចជា​ការ​ដើរ​លេង​ឆ្ងាយ ឬ​ក្រៅ​ប្រទេស​ម្នាក់​ឯង​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ​ នឹង​ទទួល​បាន​បទពិសោធន៍​ជីវិត​ថ្មីៗ​។​ អ្នក​ត្រូវ​រស់នៅ​ម្នាក់​ឯង​ ភាសា​ក៏​ជា​របស់​គេ​ លុយ​ចាយ​ក៏​ខុស​គ្នា​ វប្បធម៌​ខុស​គ្នា​ស្រឡះ​ ហើយ​មិន​ស្គាល់​នរណា​ម្នាក់​សោះ​។​

នេះ​ជា​ការ​ហ្វឹកហ្វឺន​ជំនាញ​យោង​អាត្មា​ដែល​អ្នក​ត្រូវ​គាស់​កកាយ​សមត្ថភាព​ទាំង​អស់​របស់​ខ្លួន​មក​ប្រើ​។​ នៅ​ពេល​ធ្វើ​បាន​សម្រេច​ ឬ​ដំណើរ​កំសាន្ត​នេះ​ត្រូវ​បាន​បញ្ចប់​ នឹង​រក​ឃើញ​ថា​ខ្លួន​ពោរពេញ​ដោយ​ថាមពល​ដែល​អាច​បង្កើត​ភាព​អស្ចារ្យ​ក្នុង​ជីវិត​បាន​ជា​ច្រើន​ទៀត​។​ នោះ​អ្នក​នឹង​មិន​ជាប់​គាំង​តែ​មួយ​កន្លែង​ទៀត​ទេ​ ហើយ​រក​ឃើញ​ឱកាស​ផ្សេងៗ​ទៀត​ក៏​ថា​បាន​។​

ចំណែក​ទី​ ៥​ -​ សម្រាប់​ការ​វិនិយោគ​ ២៥%​ (​១៥០$​)​៖ លុយ​ដុំ​ទី​ ៥​ នេះ​ជា​ជំនួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​។​ មិន​ថា​អាជីវកម្ម​រីក​ចម្រើន​ ឬ​ក្ស័យ​ធុន​ អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ និង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ក្នុង​នាម​ជា​ថៅកែ​ខ្លួន​ឯង​។​ អាច​ចាប់​ផ្តើម​ពី​អាជីវកម្ម​ខ្នាត​តូច​ រួច​ហើយ​ពង្រីក​ម្តង​បន្តិចៗ​។​ ជឿ​ចុះ​ថា​ ៥​ ឆ្នាំ​ក្រោយ​មក​ អ្វី​ដែល​អ្នក​បាន​វិនិយោគ​ប្រាកដ​ជា​លេច​ចេញ​ផ្លែផ្កា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម