ផ្កា ៤​ប្រភេទ​ គួរ​ថ្វាយព្រះ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ក្នុង​អំឡុង​ពេល​ ១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ពុទ្ធបរិស័ទ​គ្រប់​រូប​មមាញឹក​ជួបជុំ​ប្រមូល​ផ្ដុំ​គ្នា​ ធ្វើ​បុណ្យ​ដាក់​ទាន និង​នាំ​យក​ចង្ហាន់​ គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​នៅ​វត្ត​​អារាម​ ចាប់​តាំង​ពី​បិណ្ឌ១ ដែល​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ១១កញ្ញា​ ដល់​រហូត​ដល់​ភ្ជុំ​ធំ​ ២៦​កញ្ញា​ ក្នុង​ឆ្នាំ​ ២០២២​នេះ។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ ក្រៅ​តែ​ពី​ចង្ហាន់​សម្រាប់​ប្រគេន​ព្រះសង្ឃ​ ប្រជាជន​ខ្មែរ​យើង​តែង​មាន​គ្រឿង​សក្ការ​បូជា​ថ្វាយព្រះ​​ផ្សេង​ទៀត​ដូចជា​ផ្កាភ្ញី​ដើម្បី​សុំ​សេចក្ដី​សុខ សុភមង្គល​។ យ៉ាងណា​ខាង​ក្រោម​នេះ​ជា​ផ្កា ៤ប្រភេទ​ដែល​ពុទ្ធបរិស័ទ​និយម​យក​ទៅ​ថ្វាយ​ព្រះ​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

១ ផ្កាឈូក

ទោះ​ដុះ​ចេញ​ពី​ភក់ជ្រាំ ផ្កាឈូក​មាន​សម្រស់​ស្រស់​ត្រកាល​ និង​ក្លិន​ក្រអូប។ មិន​ថា​ពណ៌​ស ឬ​ឈូក​ក្នុង​ជំនឿ​ព្រះពុទ្ធ​សាសនា​បាន​សម្ដែង​ថា​ជា​ផ្កា​ដែល​បរិសុទ្ធ និង​គ្មាន​មន្ទិល​សៅ​ហ្មង​ឡើយ។ ផ្កាឈូក​ត្រូវ​បាន​គេ​លើក​តម្កើង និង​ជា​គ្រឿង​សក្ការ​នៅ​ក្នុង​ព្រះពុទ្ធសាសនា។ តាម​ជំនឿ ការ​ថ្វាយ​ផ្កា​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ឬ​បុណ្យ​ប្រពៃណី​ផ្សេង​ទៀត​ អ្នក​នឹង​ជួប​តែ​ភាព​ស្រស់​ស្អាត​ក្នុង​ជីវិត សុភមង្គល ការ​ស្រលាញ់​រាប់​អាន​ពី​អ្នក​ដទៃ និង​មោទកភាព។

២ ផ្កា​ម្លិះ

ផ្កា​ម្លិះ​ ឬ​ Jasmine ជា​ភាសា​អង់គ្លេស​។ ម្លិះ​មាន​រូប​ស្រស់​ស្អាត និង​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​ដែល​គេ​និយម​យក​ទៅ​ធ្វើ​ទឹកអប់​បំផុត។ ឯ​ក្នុង​គម្ពីរ​សាសនា ផ្កា​ម្លិះ មាន​អត្ថន័យ​ល្អ​ប្រពៃ ម្យ៉ាង​ម្នាក់​ពី​ផ្កា​ឈូក​។ រាល់​ថ្ងៃ​ឧបោសថ​សីល ​ឬ​ពិធីបុណ្យ​ផ្សេងៗ​ គេ​​និយម​​ប្រើ​ភួង​ផ្កា​នេះ​ជា​គ្រឿង​សក្ការ ដែល​​វា​តំណាង​ឱ្យ​ភាព​ស្មោះត្រង់ កេរ្តិ៍ឈ្មោះ​សព្វសាយ និង​ភាព​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ។

៣ ផ្កា​ចំប៉ា

ក្រៅ​តែ​ពី​មាន​ពណ៌​ស្រស់​ស្អាត គួរ​ជាទី​គយគន់ និង​ក្លិន​ដ៏​ក្រអូប​ គេ​តែង​ឃើញ​ប្រជាជន​ខ្មែរ​យក​ផ្កា​ចំប៉ា ស ទៅ​ថ្វាយ​ព្រះ​ម្ដងម្កាល​ផង​ដែរ។ ដោយ​ឡែក​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ក៏​គេ​តែង​ប្រើ​ប្រាស់​ផ្កា​ចំប៉ា​ផង​ដែរ ដោយ​សារ​តែ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​របស់​វា។ លើស​ពី​នោះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​និយម​យក​ដាក់​តាម​ខ្លួន ដាក់​ក្នុង​សៀវភៅ ឬ​ចង​នឹង​សក់​ជា​ដើម។

៤ ផ្កា​ច័ន្ធូ

ផ្កា​ពណ៌ស​ ដែល​មាន​រូបរាង​ដ៏​ស្រស់​ស្អាត​នេះ​ ក៏​អាច​យក​ទៅ​ថ្វាយ​ព្រះ​បាន​ដែរ​ ដោយ​វា​មាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ល្អ​ពី​ក្រោយ​ផង​ដែរ។ មិន​ថា​ជា​ការ​តាំង​លម្អ​គេហដ្ឋាន ឬ​ថ្វាយ​ព្រះ ច័ន្ធូ​ជា​ផ្កា​មួយ​ប្រភេទ​ដែល​តំណាង​អំណាច កម្លាំង ហើយ​អ្នក​នឹង​ទទួល​បាន​នូវ​យស​សក្ដិ​បវរ និង​អាយុវែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន