ជៀសវាងទិញរបស់ ១០ យ៉ាងនេះជូនគ្នាក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់ ព្រោះជាប្រផ្នូលមិនល្អ

ការជូនអំណោយទៅកាន់មនុស្សសំខាន់ក្នុងជីវិតមិនថាមិត្តភក្ដិ ក្រុមគ្រួសារ សង្សារ ឬប្ដីប្រពន្ធនោះទេគឺជាការបង្ហាញក្ដីស្រឡាញ់មួយផ្នែកដែរ។ ជាមួយគ្នានេះ នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់មនុស្សភាគច្រើនគឺតែងតែជូនអំណោយក្នុងអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែក្នុងចំណោមអំណោយទាំងអស់ របស់ទាំង ១០ នេះគឺមិនត្រូវប្រើនោះទេ៖

១. សម្លៀកបំពាក់ពណ៌ខ្មៅ

តាំងពីសម័យបុរាណមក សម្លៀកបំពាក់ពណ៌ខ្មៅគឺភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងពិធីបុណ្យសពប៉ុណ្ណោះ។ ដូច្នេះប្រសិនបើយើងជូនសម្លៀកបំពាក់ពណ៌ខ្មៅទៅកាន់អ្នកណាម្នាក់ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់គឺមិនមានប្រផ្នូលល្អនោះទេ។​

២. រូបថត

ការជូនរូបថតមួយសន្លឹកទៅកាន់មនុស្សជាទីស្រឡាញ់គឺប្រៀបដូចជាការបន្សល់ទុកនូវពេលវេលាកន្លងមកជាអនុស្សាវរីយ៍។ គេមានជំនឿថាការអំណោយបែបនេះអាចនឹងជួបរឿងនឹកស្មានមិនដល់ដូចជាត្រូវបែកគ្នា ឬមិនបានបែកគ្នានោះទេ តែគម្លាតរវាងអ្នកទាំងពីរនឹងចាប់ផ្ដើមឃ្លាតឆ្ងាយបន្តិចម្ដងៗ។

៣. នាឡិកា

ការពិតការជូននាឡិកាឱ្យគ្នាគឺមិនមែនជារឿងអាក្រក់អ្វីណាស់ណាទេ។ ប៉ុន្តែប្រសិនបើចង់ជូននាឡិកាជាកាដូទៅកាន់មនុស្សជាទីស្រឡាញ់ ត្រូវប្រាកដវាដំណើរការជានិច្ច។ ដោយសារគេមានប្រផ្នូលថានាឡិកាឈប់ដើរ ឬខូច ទំនាក់ទំនងរវាងពួកគេអាចនឹងឈានដល់ការបែកបាក់ដូចនោះដែរ។

៤. កូនកន្សែង

កន្សែងគឺត្រូវបានគេយកទៅជូតដៃ និងជូតញើសជាដើម។ ជាមួយគ្នានេះ គេមានជំនឿថាការជូតកូនកន្សែងជាអំណោយនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់គឺប្រៀបដូចជាយកទុកជូតទឹកភ្នែកដែរ។ មានន័យថាវាអាចតំណាងឱ្យទុក្ខព្រួយ សោកសៅ និងមានតែទឹកភ្នែកប៉ុណ្ណោះ។

៥. ទឹកអប់

ជាធម្មតាទឹកអប់គឺមានក្លិនក្រអូប ប៉ុន្តែវាមិនបានក្រអូបជាប់យូរនោះទេនឹងរសាយក្លិនទៅបាត់បន្តិចម្ដងៗ។ ប្រៀបដូចជាស្នេហាដែរដែលពីដំបូងគឺផ្អែមល្ហែម ពោរពេញដោយក្ដីស្រឡាញ់ ប៉ុន្តែវាអាចនឹងរសាយទៅម្ដងបន្តិចៗដូចក្លិនទឹកអប់ដែរ។

៦. ក្រាសសិតសក់

មិនស្មានថាសូម្បីតែរបស់ប្រើប្រាស់ប្រចាំថ្ងៃក៏អាចក្លាយជាអំណោយដែលមិនគួរជូននៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ដែរ។ ជាក់ស្ដែងដូចជាការជូនក្រាសសិតសក់ជាដើមព្រោះវាអាចជាប្រផ្នូលដែលរវាងទំនាក់ទំនងអ្នកទាំងពីរនឹងមានបន្សល់នូវគម្លាតដូចធ្មេញក្រាសដែរ។

៧. ស្បែកជើង

សម្រាប់ការជូនស្បែកជើងទៅកាន់មនុស្សជាទីស្រឡាញ់អាចចាត់ទុកជាប្រផ្នូលមិនល្អឡើយព្រោះវាមានអត្ថន័យប្រៀបដូចជាការចាកចេញ។ ជាមួយគ្នានេះ មិនខុសពីនាឡិកានោះទេមានន័យថាយើងនៅតែអាចទិញស្បែកជើងជាអំណោយបាន ប៉ុន្តែគឺត្រូវតែថែរក្សាវាឱ្យល្អ និងកុំឱ្យបាត់។ បើមិនដូច្នេះទេ វាស្មើនឹងមានន័យថាស្នេហាឈានដល់ផ្លូវបញ្ចប់ហើយ។

៨. កន្លាស់អាវ

បើទោះបីជាឃើញកន្លាស់អាវមួយនោះស្អាត ឬថ្លៃថ្នូរយ៉ាងណាក៏ដោយ ក៏វាមិនមែនជាប្រផ្នូលល្អក្នុងការជូនជាអំណោយក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នោះដែរ។ ដោយសារតែនៅលើកន្លាស់អាវតែងតែមានម្ជុលដើម្បខ្ទាស់ឱ្យជាប់នឹងសាច់អាវ ដូច្នេះវាប្រៀបដូចជាការផ្ដល់ភាពឈឺចាប់ ប្រភពនៃជម្លោះ និងការបញ្ឈឺចិត្តគ្នាទៅវិញទៅមក។

៩. វត្ថុងាយបែក

មិនថាកែវ ចាន ថូ ឬផើងនោះទេគឺសុទ្ធតែជាវត្ថុដែលងាយបែក ហើយមិនគួរជូនទៅដល់មនុស្សជាទីស្រឡាញ់នោះទេ។ គេមានជំនឿថានៅពេលដែលរបស់ទាំងនោះបែកបាក់ ទំនាក់ទំនងរវាងពួកគេអាចនឹងមានរឿងរ៉ាវ ជម្លោះ ឬរហូតឈានដល់ការចែកផ្លូវគ្នាទៀតផង។

១០. វត្ថុមុតស្រួច

មិនថាគ្រឿងអលង្ការ កន្រ្តៃ កាំបិត ឬរបស់ក្មេងលេងនោះទេឱ្យតែបង្កជារបួសស្នាមបានគឺត្រូវជៀសវាងក្នុងការជូនវាទៅមនុស្សសំខាន់របស់យើង ព្រោះការឱ្យរបស់មុតស្រួចបែបនេះជាប្រផ្នូលនៃការផ្ដល់ភាពគ្រោះថ្នាក់ផ្សេងៗទៅដល់អ្នកទទួលផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ