ឪពុកម្ដាយហ្វេនខេប៉ុបបារម្ភ​​កូន​ៗ​បំផ្លាញ​លុយ​ជាមួយរបស់ប្រន ដោយសារ​ Idol ពួក​គេ​ធ្វើ​ BA ប្រេន​ទាំងនោះ

សមាជិកក្រុម NewJeans, BTS ឬ BlackPink សុទ្ធសឹងជាបេក្ខជនដ៏ល្អសម្រាប់តំណែងទូតផ្សព្វផ្សាយ ឬ Brand Ambassador របស់ម៉ាកល្បីៗ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឪពុកម្តាយជាច្រើន​នៅកូរ៉េមានការព្រួយបារម្ភថាចំណុចនេះនឹងជំរុញវប្បធម៌ប្រេននិយម​ក្នុង​ចំណោមក្មេងៗជំទង់។

កាលពីថ្ងៃទី ៣០ ខែមករា សារព័ត៌មាន Sports Seoul បានរាយការណ៍ថាឪពុកម្តាយជនជាតិកូរ៉េមានការភ័យបារម្ភនៅពេលតារា Kpop ក្លាយជាទូតផ្សព្វផ្សាយម៉ាកល្បីៗដូចជា Gucci, Burberry ឬ Louis Vuitton ដោយពួកគេអះអាងថានិន្នាការនេះអាចជំរុញវប្បធម៌និយមរបស់ថ្លៃៗក្នុងចំណោមក្មេងជំទង់។

Idols កូរ៉េក្លាយ​ជា​ជម្រើស​ដំបូង​សម្រាប់តំណែងអ្នក​តំណាង​ម៉ាក​យីហោពិភពលោក

ភាពល្បីសុសសាយនៃវប្បធម៌ប៉ុបកូរ៉េខាងត្បូងបានជំរុញឱ្យក្រុមហ៊ុនម៉ូដ និងម៉ាកល្បីៗចុះកិច្ចសន្យាជាមួយសិល្បករក្នុងប្រទេសនេះក្នុងនាមជាទូតផ្សព្វផ្សាយ។

តារាល្បីដូចជាតារាសម្តែងរឿង “Squid Game” Jung Hoyeon តំណាងឱ្យម៉ាក Louis Vuitton និង Bentley ខណៈដែលសមាជិក BlackPink បួននាក់កំពុងផ្សព្វផ្សាយម៉ាក Chanel, Bvlgari, Cartier និង Tiffany នៅលើ Instagram ផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រៅពីនេះ នៅដើមឆ្នាំនេះ Dior បានប្រកាសចុះកុងត្រាតែងតាំង Jimin សមាជិក BTS ជាទូតផ្សព្វផ្សាយទូទាំងសកលលោកថែមទៀត។

បន្ទាប់ពីបង្ហាញខ្លួនបានត្រឹមតែ ៥ ខែប៉ុណ្ណោះ ក្រុមចម្រៀងនារីថ្មី NewJeans ក៏មានសមាជិកពីរនាក់ត្រូវបានជ្រើសរើសជា BA សម្រាប់ម៉ាកប្រណីតភ្លាមៗ។ នៅខែតុលា ឆ្នាំ ២០២២ ម៉ាក Gucci បានប្រកាសថា Hanni ជា BA ក្មេងជាងគេរបស់ខ្លួន ហើយមិនយូរប៉ុន្មាន Hyein ក៏បានក្លាយជា BA ក្មេងជាងគេដូចគ្នាសម្រាប់ Louis Vuitton នៅអាយុ ១៤ ឆ្នាំ។

នៅដើមខែមករា សមាជិក Danielle ក៏បានក្លាយជាអ្នកតំណាងម៉ាកយីហោរបស់ Burberry ជាផ្លូវការផងដែរ។

ផលវិបាក​នៃ​និន្នាការ​ដែលតារាកូរ៉េធ្វើ​ជា​តំណាង​ម៉ាក​យីហោ

Sports Seoul បានដកស្រង់សម្ដីប្រភពម្នាក់ដែលធ្វើការក្នុងឧស្សាហកម្មម៉ូដក្នុងប្រទេសកូរ៉េថា៖ “តារា K-pop កាន់តែច្រើនឡើងក្លាយជាអ្នកតំណាងម៉ាកយីហោល្បីៗ ដែល​បញ្ជាក់​កិត្យានុភាព​របស់​ប្រទេស ប៉ុន្តែ​វាក៏​រួម​ចំណែកធ្វើឱ្យ​​តម្លៃ​ទំនិញ​ប្រណីតទាំងនោះ​កើន​កាន់តែ​ខ្ពស់ដែរ”។

“តារា YG Entertainment ដូចជា G-Dragon ឬ BlackPink ក៏បានចូលប្រឡូកក្នុងវិស័យម៉ូដដែរ តាមរយៈការក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកប្រណីត ខណៈពួក​គេ​​ជា​មនុស្ស​ពេញ​វ័យ និង​បាន​សាង​កេរ្តិ៍​ឈ្មោះ​ដ៏​រឹង​មាំ​ក្នុង​ឧស្សាហកម្ម​តន្ត្រី”។

ទោះយ៉ាងណាប្រភពខាងលើ​ជឿ​ថា ការ​មាន​តារា​ដែល​មិន​ទាន់​គ្រប់​អាយុ​ក្នុង​នាម​ជា​តំណាង​ម៉ាក​យីហោ​អាច​មាន​ឥទ្ធិពល​អវិជ្ជមានចំពោះ​អ្នក​គាំទ្រ​វ័យ​ក្មេង​ក៏​ដូច​ជា Idol ខ្លួន​ឯង។

អាណាព្យាបាលមួយរូបឈ្មោះ Kim Young Shin អាយុ ៤៤ ឆ្នាំបាននិយាយថាកូនស្រីរបស់លោកដែលជាអ្នកគាំទ្រក្រុមនារី NewJeans ជារឿយៗបានអង្វរលោកឱ្យទិញរបស់ប្រណីតទោះបីជានាងទើបតែរៀននៅវិទ្យាល័យក៏ដោយ។

“កូនស្រីរបស់ខ្ញុំគាំទ្រ Hyein ក្រុម NewJeans ខ្លាំងណាស់។ ថ្មីៗ​នេះ នាង​បាន​អង្វរ​ខ្ញុំ​ឲ្យ​ទិញ​កាបូប​ម៉ាក Louis Vuitton ព្រោះ Hyein បាន​ក្លាយ​ជា​ BA”។ លោក Kim បាន​ប្រាប់ Sports Seoul ។

យោងតាម សារព័ត៌មាន Bloomberg បានឱ្យដឹងថាប្រទេសកូរ៉េគឺជាប្រទេសដែលពលរដ្ឋម្នាក់ៗមានការចំណាយលើទំនិញប្រណីតច្រើនជាងគេនៅលើពិភពលោក។ សារព័ត៌មាន នេះបានរាយការណ៍ថា កត្តាដែលជំរុញឱ្យយុវជនកូរ៉េទិញទំនិញប្រណីតគឺដោយសារទំនោរលើបណ្ដាញសង្គម និងការផ្សព្វផ្សាយពីតារាល្បីៗ ក្នុងនាមជាអ្នកតំណាងម៉ាកយីហោ។

សារព័ត៌មាន ​​CNBC បានប៉ាន់ប្រមាណថាការចំណាយសរុបរបស់ប្រជាជនកូរ៉េលើទំនិញប្រណីតបានកើនឡើង ២៤% នៅឆ្នាំ ២០២២ ដែលឈានដល់ ១៦,៨ ពាន់លានដុល្លារ ឬប្រហែល ៣២៥ ដុល្លារក្នុងមនុស្សម្នាក់ ខណៈ​តួលេខចំណាយ​របស់​ប្រជាជនចិនប្រហែល ៥៥ដុល្លារ ហើយអាមេរិកប្រហែល ២៨០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម