ការ​ពិត​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​ពី​ភូមិ​ Kodinhi ដែល​មាន​កូន​ភ្លោះ​ប្រមាណ ៥០០គូ

គ្រាន់​តែ​សាក​ស្រមៃ​ ក៏​ឈឺ​ក្បាល​បន្តិច​ដែរ​ ប្រសិន​បើ​ត្រូវ​រស់​នៅ​ក្នុង​ភូមិ​ដែល​មាន​កូន​ភ្លោះ​ច្រើន​បែប​នេះ​តើ​អ្នក​នឹង​វង្វេងវង្វាន់​ ច្រឡំ​មនុស្ស​យ៉ាង​ណា។ ភូមិ Kodinhi ជា​ភូមិ​មួយ​ស្ថិត​នៅ​ក្នុង​ស្រុក Malappuram ប្រទេស​ឥណ្ឌា និង​ជា​ភូមិ​មួយ​ដែល​កាន់​កាប់​កំណត់​ត្រា​កូន​ភ្លោះ​​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ Guiness។

ជា​មធ្យម​ភាគ​របស់​ពិភព​លោក​ក្នុង​ចំណោម​ទារក​ចំនួន ១ពាន់​នាក់​ មាន​កូន​ភ្លោះ​ត្រឹម ៤គូរ​ប៉ុណ្ណោះ តែ​សម្រាប់​ភូមិ​ Kodinhi ក្នុង​ចំណោម​ទារក ១ពាន់​នាក់ មាន​កូន​ភ្លោះ​រហូត​ទៅ​ដល់​ ៤២គូ។ បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​ភូមិ​តូច​មួយ​ដែល​មាន​ប្រជាជន​​ត្រឹម​ ២ពាន់​គ្រួសារ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​កូន​ភ្លោះ​ចំនួន ៥៥០គូរស់​នៅ​ទី​នោះ។

មែន​ទែន​ទៅ​ កូន​ភ្លោះ​ដំបូង​ដែល​កើត​នៅ​ក្នុង​ភូមិ​មួយ​នេះ​គឺ​តាំង​ពី​ឆ្នាំ ១៩៤៩ មក​ម្ល៉េះ​ តែ​ក្រោយ​មក​ប៉ុន្មាន​ឆ្នាំ​ស្រាប់​តែ​កំណើន​កូន​ភ្លោះ​ស្រាប់​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​ក្នុង​ល្បឿន​លឿន រហូត​មក​ទល់​​បច្ចុប្បន្ន​​អត្រា​កូន​ភ្លោះ​របស់​ភូមិ Kodinhi ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​លោក។ ចំនួន​កូន​ភ្លោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ បង្កើត​ជា​សម្មតិកម្ម​​ដ៏​ធំ​សម្រាប់​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បន្ត​ស្វែង​រក​ចម្លើយ ខណៈ​អ្នក​ភូមិ​វិញ​មាន​ជំនឿ​ថា «ភូមិ​មួយ​នេះ​មាន​ព្រះ​គុណ​ដ៏​ពិសេស​របស់​ព្រះ ដែល​ផ្ដល់​កំណើត​ដល់​កូនភ្លោះ​កាន់តែ​ច្រើន​ឡើង​ៗ»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ អ្នក​វិទ្យាសាស្ត្រ​​ ពី​តាម​ស្ថាប័ន និង​សកលវិទ្យាល័យ​ធំៗ​ដូចជាសាកលវិទ្យាល័យ Kerala (KUFOS) ​សាកល​វិទ្យាល័យ London និង​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​អាល្លឺម៉ង់​ បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ Kodinhi តាម​រយៈ​ការ​យក​សំណាក​ និង​សរសៃ​សក់ ពី​កូន​ភ្លោះ​ជា​ច្រើន​នៅ​ក្នុង​ភូមិ​នេះ​ ប៉ុន្តែ​បើ​ទោះ​យ៉ាង​ណា​ចម្លើយ​នៅ​តែ​ជា​អាថ៌កំបាំង​ ហើយ​ពុំ​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រ​រូប​ណា​អាច​ដោះ​ស្រាយ​ចម្ងល់​នេះ​បាន​នៅ​ឡើយ។

គួរ​ជម្រាប​ផង​ដែរ​ថា​ ក្រៅ​ពី​ភូមិ​ Kodinhi តំបន់​​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក​ក៏​មាន​អត្រា​កូន​ភ្លោះ​ច្រើន​ដូច​ជា​ឃុំ Hung Loc ក្នុង​ប្រទេស​វៀតណាម តំបន់ Igbo-Ora ប្រទេស​នីហ្សេរីយ៉ា និង​តំបន់ Candido Godoi ក្នុង​ប្រទេស​ប្រេស៊ីល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។