កម្មវិធីប្រគល់ពានរង្វាន់ Mnet Asian Music Awards បានបញ្ចាប់កម្មវិធីថ្ងៃទី១ ដោយជោគជ័យ នៅឯក្នុងសាលមហោស្រព Dolby ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែវិច្ឆិកា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃទី២២ នៅកម្ពុជា។

នៅក្នុងកម្មវីធី 2024 MAMA Awards ដែលមានតារាសម្ដែង Park Bo Gum ជាអ្នកសម្របសម្រួលកម្មវិធី បានសម្រេចផ្ដល់ពានរង្វាន់ Best New Artist ដល់តារាខេប៉ុបរលកថ្មីចំនួន ២ ក្រុម ដោយ TWS ជាម្ចាស់ពានរង្វាន់ផ្នែកបុរស Best New Male Artist អមដោយក្រុមចម្រៀងផ្នែកនារី ILLIT សម្រាប់ពានរង្វាន់ Best New Female Artist។
Yunah តំណាងឱ្យសមាជិកទាំង ៥ ដែលរំភើបដល់ស្រក់ទឹកភ្នែក បាននិយាយថា៖ “នេះជាកិត្តិយសណាស់ដែលបានឡើងសម្ដែងនៅ MAMA Awards ជាវេទិកាដែលយើងតែស្រមៃដល់នៅពេលជា trainee។ អរគុណសម្រាប់ពានរង្វាន់ដ៏មានតម្លៃមួយនេះ”។

បន្ថែមពីពានរង្វាន់ខាងលើ TWS ក៏ទទួលបានតំណែងជា Best Dance Performance ផ្នែកក្រុមចម្រៀងបុរសមកគ្រប់គ្រងផងដែរ។

ដោយឡែក សម្រាប់ពានរង្វាន់ Favorite Global Male Performer វិញ MAMA បានប្រគល់ដល់ក្រុម RIIZE ដែលបច្ចុប្បន្នមានសមាជិកចំនួន ៦នាក់ ក្រោយការចាកចេញរបស់ Seunghan។ ក្រុមចម្រៀងម្ចាស់បទ Get A Guitar បាននិយាយនៅពេលទទួលរង្វាន់ថា៖ “ក្នុងឆ្នាំកន្លងទៅ ចាប់តាំងពីពេលដែលយើងបានចាប់ផ្ដើមអាជីពមួយនេះ មានរឿងរ៉ាវជាច្រើនបានកើតឡើង ហើយអ្នកប្រហែលជាបានដឹងរឿងនេះរួចទៅហើយ។ ក៏ប៉ុន្តែយើងបានលះបង់ខ្លួនឯង ដើម្បីបន្តដំណើរទៅមុខ”។
“យើងតែងអរគុណដល់អ្នកគាំទ្រសម្រាប់ដំណើរកន្លងមក ហើយបំណងប្រាថ្នារបស់យើងគឺចង់ឃើញ RIIZE និង BRIZZE នៅតែបន្តការពារគ្នាទៅវិញទៅមករហូតទៅ” តំណាងក្រុមថ្លែងដូច្នេះ។

ក្រៅពីក្រុមចម្រៀងក្មេងៗ សិល្បករចាស់វស្សាដូចជា J.Y.Park ក៏ទទួលបានពានរង្វាន់ Inspiring Achievement Award ពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ Mnet ផងដែរ។
បន្ទាប់ពីកម្មវិធីនៅក្នុងសហរដ្ឋអាមេរិក Mnet Asian Music Awards 2024 និងបន្តកម្មវិធីថ្ងៃទី២២ និងទី២៣ នៅឯពហុកីឡដ្ឋាន Kyocera Dome Osaka ក្នុងប្រទេសជប៉ុន ដោយមានតារាសម្ដែង Kim Tae Ri ជាពិធីការិនី៕

វត្តមានសិល្បករលើកម្រាលព្រំក្រហមថ្ងៃនេះ៖





























































Account
Security
Favourite Content