កម្មវិធីប្រកួតទេពកោសល្យសិល្បៈគំនូរសេរី White Canvas រដូវកាលទី៤ ប្រកាសទទួលពាក្យហើយ!

White Canvas គឺជាកម្មវិធីប្រកួតស្នាដៃសិល្បៈគំនូរអន្តរជាតិ ដែលធ្វើឡើងក្នុងគោលបំណង ស្វែងរក បណ្តុះបណ្តាល គាំទ្រ និងផ្សព្វផ្សាយស្នាដៃរបស់សិល្បករនៅតំបន់អាស៊ី ព្រមទាំងជួយដាក់លក់ និងតាំងពិព័រណ៍ស្នាដៃទាំងនោះ។ White Canvas Cambodia បានរៀបចំការប្រកួតប្រជែងយ៉ាងជោគជ័យចំនួន ៣ ដងមក ខណៈរដូវកាលទី៤កំពុងបន្តទទួលពាក្យអ្នកចូលរួម។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៃកម្មវិធី White Canvas Cambodia បានឲ្យដឹងថា សិល្បករ-សិល្បការីគ្រប់រូបអាច ដាក់បញ្ចូលស្នាដៃសិល្បៈដ៏ឆ្នើមរបស់ខ្លួនចូលរួមក្នុងការប្រកួតប្រជែងចាប់ពី ថ្ងៃទី ១ខែ កម្ភៈ ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣។ 

សម្រាប់ល័ក្ខខណ្ឌចូលរួមប្រកួត គឺមានប្រធានបទស៊េរី (មិនកំណត់ប្រធានបទឡើយ) តែរូបគំនូរត្រូវមានទំហំចាប់ពី ពី ៣០cm x ៣០cm ដល់ ១០០cm x ១០០cm លើកលែងតែកុមារប៉ុណ្ណោះដែលមិនត្រូវកំណត់ទំហំ ឯលក្ខខណ្ឌអាយុសម្រាប់មនុស្សពេញវ័យគឺចាប់ពី ១៦ឆ្នាឡើង សម្រាប់កុមារ ១៦ឆ្នាំចុះក្រោម។

ចំណែកឯស្នាដៃជ័យលាភីវិញ សម្រាប់កុមារ គឺមានពានរង្វាន់មាស នឹងទទួលបានរង្វាន់ iPad Mini មួយគ្រឿង ពានរង្វាន់ប្រាក់ នឹងពានរង្វាន់ និងសម្ភារៈគំនូរមួយឈុតធំ និងពានរង្វាន់សំរិទ្ធ ទទួលបានពានរង្វាន់ និងសម្ភារៈគំនូរពិសេសមួយឈុតធំ។

សម្រាប់បេក្ខជនមនុស្សពេញវ័យ ពានរង្វាន់មាស នឹងទទួលបានទឹកប្រាក់ ១ ០០០ ដុល្លារ ពានរង្វាន់ប្រាក់នឹងទទួលបានប្រាក់ ៥០០ ដុល្លារ និងពានរង្វាន់សំរឹទ្ធនឹងទទួលបានប្រាក់ ២០០ ដុល្លារ។ 

គួរជម្រាបផងដែរថា កាលពីរដូវកាលទី ៣ ពានរង្វាន់មាស ឬ «Gold Prize» នៃកម្មវិធីប្រកួតប្រជែងស្នាដៃសិល្បៈគំនូរវ៉ាយខេនវ៉ាស់កម្ពុជា ប្រចាំឆ្នាំ២០២២ ឬ White Canvas Cambodia 2022 (សម្រាប់លក្ខខណ្ឌមនុស្សពេញវ័យ) បានទៅលើ អ្នកនាង ខ្ចៅ ទូច វិចិត្រករស្រ្តីអាជីពវ័យ៤០ឆ្នាំ មកពីក្រុងបាត់ដំបង ដែលនិយមប្រើពណ៌ខៀវជានិមិត្តរូបសិល្បៈផ្ទាល់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម