ចង់សប្បាយខ្លាំង ទៅចូលរួម Coachella festival គួរស្នាក់នៅកន្លែងណា?

ជារៀងរាល់ឆ្នាំប្រិយមិត្តតែងតែឃើញការប្រគំតន្រ្ដីដ៏ធំប្រចាំឆ្នាំ Coachella festival ប្រារព្ធឡើងនៅប៉ែកខាងអាមេរិកដែលមានការចូលរួមពីតារាចម្រៀងល្បីៗពីគ្រប់ទិសទី។ ជាពិសេសឆ្នាំ ២០២២ នេះមានវត្ដមានរបស់ក្រុមចម្រៀងនារីកូរ៉េល្បី 2NE1 កាន់តែធ្វើឱ្យអារម្មណ៍អ្នកទស្សនាកាន់តែសប្បាយរីករាយខ្លាំង។ ចុះមានធ្លាប់ឆ្ងល់អត់ថាប្រសិនបើប្រិយមិត្តចង់ចូលរួមគួរតែស្នាក់នៅកន្លែងណាទើបសប្បាយខ្លាំង?

ជាទូទៅនៅពេលដែលទៅចូលរួមការប្រគំតន្ដ្រីនេះ អ្នកចូលទស្សនាអាចមាន ២ ជម្រើស ដោយទី ១ គឺស្នាក់នៅក្នុងតង់នៅបរិវេណក្បែរកន្លែងប្រគំតន្រ្ដី។ ឯជម្រើសទី ២ គឺស្នាក់នៅសណ្ឋាគារ។ ប៉ុន្ដែក៏អាចមានជម្រើសទី ៣ គឺអ្នកចូលរួមមួយចំនួនគឺស្នាក់នៅលើយានជំនិះផ្ទាល់ខ្លួនតែម្ដង។

តែក្នុងករណីប្រសិនបើចង់សប្បាយខ្លាំងនិងទទួលបានអារម្មណ៍ដែលមិនអាចបំភ្លេចបានពីការប្រគំតន្រ្ដីគឺអ្នកទស្សនាជាច្រើនជ្រើសគេងនៅក្នុងតង់ ព្រោះងាយស្រួលមិនបាច់ធ្វើដំណើរទៅមក ខណៈអាចដើរលេងដាច់យប់នៅទីនោះបានយ៉ាងស្រួល ថែមទាំងអាចមើលទេសភាពដ៏ស្រស់ស្អាតនាពេលរាត្រីទៀតផង។ ចំពោះតម្លៃជាមធ្យមអាចចាប់ពី ៩៩​ ដុល្លារឡើងទៅក្នុងការជួលតង់ និងអនុញ្ញាតឱ្យប្រើប្រាស់ Wifi ដោយសេរី មានកន្លែងសាកថ្មទូរស័ព្ទ បន្ទប់ទឹក និងមានក្រុមសង្គ្រោះបន្ទាន់ផងដែរ។

សម្រាប់ការស្នាក់នៅសណ្ឋាគារគឺប្រិយមិត្តអាចជ្រើសនៅតាមតំបន់មួយចំនួនដូចជា Indio, Palm Springs, Palm Desert, Indian Well និងផ្សេងៗទៀត ដែលកន្លែងទាំងអស់នៅសុទ្ធតែនៅប្លុកប្រគំតន្រ្ដី។ ចំពោះតម្លៃប្រហែលជាអាចនឹងថ្លៃខ្លាំងបើប្រៀបធៀបទៅនឹងការបោះតង់គេងនៅបរិវេណក្បែរកន្លែងប្រគំតន្រ្ដី។

បើក្រឡេកទៅជម្រើសទី ៣ គឺប្រិយមិត្តអាចស្នាក់ក្នុងឡានដោយជួលកន្លែងដាក់ឡានតម្លៃអាស្រ័យទៅតាមទីតាំង។ ប៉ុន្ដែក្នុងករណីបើយកឡានធំខ្លាំងទៅ ត្រូវទៅស្នើរសុំពីខាងអាជ្ញាធរនៅតំបន់នោះសិនទើបប្រិយមិត្តអាចយកចូលបាន។ មួយវិញទៀតបើចង់ជួលឡានធំសម្រាប់ស្នាក់នៅអាចមានតម្លៃចាប់ពី ៤៤ ដុល្លារឡើងទៅ។

គួររំលឹកដែរថា ការប្រគុំតន្ដ្រីនេះគឺតែងប្រារព្ធធ្វើ ២ សប្ដាហ៍ជារៀងរាលឆ្នាំ ដោយសប្ដាហ៍ទី ១ ធ្វើរយៈពេល ៣ ថ្ងៃ និងសប្ដាហ៍ទី ២ ធ្វើរយៈពេល ៣ ថ្ងៃដូចគ្នា។ ក្នុងឆ្នាំ ២០២២ នេះ​ សប្ដាហ៍ទី ១ ធ្វើចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខណៈសប្ដាហ៍ទី ២ គឺធ្វើពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ដោយតម្លៃសំបុត្រចូលទស្សនាការប្រគំតន្ដ្រីមានតម្លៃចាប់ពី ៤៧៤ ដុល្លារឡើងទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ