ល្បីពីអាស៊ីដល់អឺរ៉ុប! អាល់ប៊ុមទោលរបស់ V ដាច់ស្តុកម្ដងហើយម្ដងទៀត

អាល់ប៊ុមទោល “Layover” ប្រភេទថាសចម្រៀង “Vinyl” របស់តារាចម្រៀងខេប៉ុប V ទទួលបានការពេញនិយមលំដាប់ពិភពលោក ដោយមានអ្នកគាំទ្រដើម្បីគ្នាទិញរហូតដល់ដាច់ស្តុកមិនថានៅក្នុងប្រទេសជប៉ុន ចក្រភពអង់គ្លេស  និងសហរដ្ឋអាមេរិក។

ជាក់ស្ដែង នៅក្នុងចក្រភពអង់គ្លេស អាល់ប៊ុមរបស់សមាជិក BTS មួយនេះបានដាច់ស្ដុកជាលើកដំបូងតាំងតែពីចាប់ផ្ដើមបើកកក់មកម៉្លេះ។ ក៏ប៉ុន្តែ​ កាលពីថ្ងៃទី១៨ ខែតុលាដែលជាថ្ងៃចេញលក់ជាផ្លូវការនៅក្នុងតំបន់នេះ Layover បានដាច់ស្តុកជាលើកទី ២ នៅតាមបណ្ដាហាងនានានៅក្នុងចក្រភពអង់គ្លេស ដូចជាហាងរបស់ BTS​ ផ្ទាល់ BTS Official UK Store, Record Store UK, Polydor និង The Sound of Vinyl ជាដើម។ នៅថ្ងៃបន្ទាប់ តម្រូវការនៃអាល់ប៊ុមនេះគឺនៅតែមានច្រើន រហូតដល់ហាង ៩កន្លែងទៀតក៏លែងមានថាសចម្រៀងមួយនេះលក់ជូនភ្ញៀវដែរ រួមមានហាង Horizons Music, Hive, WHSmith, SOKOLLAB និង Kyyo ។​​

ដោយឡែកនៅក្នុងសហរដ្ឋអាមេរិកវិញ ប្រជាប្រិយភាពរបស់តារាប្រុសវ័យ ២៨ឆ្នាំនេះក៏ខ្លាំងក្លាមិនចាញ់គ្នាដែរ​ រហូតដល់អាល់ប៊ុមទោលទី ១របស់ខ្លួនបានដាច់ស្តុកពីហាងជាច្រើន និងឈរឈ្មោះជា​ អាល់ប៊ុមលក់ដាច់ជាងគេ។ ផ្ដើមតាំងតែពីចុងខែកញ្ញា និងដើមខែតុលាមកម៉្លេះ Layover” លក់អស់គ្មានសល់ នៅតាមបណ្ដាហាងធំដូចជា BTS USA Official Store, Weverse Official US Store, Target, Tower Records និង Elusive Disc។ លើសពីនេះទៅទៀត អាល់ប៊ុមនេះបានដាច់ស្តុករហូតដល់ទៅ ៣ដង នៅឯហាងលក់រាយ Target។

រហូតមកដល់ពាក់កណ្ដាលខែតុលា អាល់ប៊ុមនេះនៅតែលក់ដាច់ដូចដើម ដោយកាលពីថ្ងៃ ១៨ ខែតុលានេះ ថាសចម្រៀងប្រភេទ Vinyl បានដាច់ស្ដុកជាថ្មី នៅលើហាងអនឡាញរបស់ Barnes & Noble ធ្វើឱ្យអាល់ប៊ុមនេះបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតលំដាប់លេខ ១ នៅតាមហាងលក់រាយធំៗរបស់សហរដ្ឋអាមេរិកដូចជា Amazon, Walmart និង Best Buy ។

នៅក្នុងប្រទេសជប៉ុនវិញ អាល់ប៊ុមដែលមានចម្រៀង ៦បទមួយនេះ​បានដាច់ស្តុកពីហាងធំៗដូចជា BTS official Japan Store និង Universal Music Japan តាំងតែថ្ងៃទី ១នៃការបើកកក់មកម៉្លេះ។ តែតម្រូវការហាក់មិនថមថយនោះទេ ព្រោះក្រោយពីបន្ថែមស្តុកហើយ អាល់ប៊ុមនេះនៅតែបន្តលក់អស់ម្ដងហើយម្ដងទៀត រហូតទទួលបាននចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមប្រចាំថ្ងៃរបស់ Oricon។​

បន្ថែមពីនេះ កាលពីថ្ងៃទី ១០​​​ ខែតុលា The Recording Industry Association of Japan (RIAJ) បានប្រកាសទទួលស្គាល់ និងផ្ដល់វិញ្ញាបនបត្រលំដាប់ Platinum ដល់អាល់ប៊ុម Layover ក្រោយពីអាល់ប៊ុមទោលដំបូងរបស់ V បានលក់អស់ក្នុងចំនួន ២៥ម៉ឺនឈុតនៅក្នុងប្រទេសជប៉ុន គិតត្រឹមខែកញ្ញា ឆ្នាំ​​​ ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *