ស្ងាត់ៗ មាស សុខសោភា បង្ហាញខ្លួនក្នុងស្ទូឌីយោនៅអាមេរិច ថតសំឡេងដាក់រឿងត្រៀមបញ្ចាំងលើ Netflix

មិន​ធ្លាប់​ឃើញ​បង្ហើប ឬ​ប្រាប់​​អ្វី​ច្រើន​សោះនៅ​លើ​ហ្វេសប៊ុក តែ​សុខ​ៗ មាស សុខសោភា ស្រាប់តែ​បង្ហាញ​មុខ​ក្នុង​ស្ទូឌីយោ​ថត​សំឡេង​នៅ​សហរដ្ឋអាមេរិក ដើម្បី​ថត​សំឡេង​ដាក់​ក្នុង​ភាពយន្ត​ដែល​ត្រៀម​ដាក់​បញ្ចាំង​ក្នុង​កម្មវិធី Netflix ដ៏​ល្បី​ថែម​ទៀត​ផង។

រាជិនី​សំឡេង​រូប​នេះ បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​នាង និង​បាន​អរគុណ​ទៅ​ដល់​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ធ្វើឲ្យ​នាង​មាន​ឱកាស​មក​ដល់​ទីនេះ។ តារា​ចម្រៀង​ស្រី​ដែល​មិន​ស្រកស្រុត​ប្រជាប្រិយភាព មាស សុខសោភា បាន​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា “បទពិសោធន៏នៃការថតបទចំរៀងថ្មីរបស់នាងខ្ញុំនៅក្នុងស្ទីឌីយោនៅសហរដ្ធអាមេរិចដែលត្រៀមដាក់បញ្ចូលក្នុងសាច់រឿងភាពយន្តខ្នាតធំឆាប់ៗនេះThank you Mr.Tom,Daron and Rada #studio #Netflix #cambodianfilm #film”។

ម្ចាស់​បទ «ម្នាក់​ឯង​មិន​ស្លាប់» រូប​នេះ​បាន​ចូល​ទៅ​ថត​សំឡេង​នៅ​ក្នុង​ស្ទូឌីយោ Disher Sound ផ្ដោត​សំខាន់​លើ VO/ADR ក្នុង​ការ​រចនា​សំឡេង និង ជា​ស្ទូឌីយោ​បញ្ចូល​សំឡេង​ដែល​មាន​ឯកទេស​ខាង​ភាពយន្ត ទូរទស្សន៍ ពាណិជ្ជកម្ម ហ្គេម និង VR។ Disher Sound មាន​មូលដ្ឋាន​នៅ San Francisco រដ្ឋ California សហរដ្ឋអាមេរិក ក្នុង​ការ​បញ្ចូល​សំនៀង​ទៅ​ក្នុង​បទ​ចម្រៀង​សម្រាប់​ភាពយន្ត​ខ្នាត​ធំ នឹង​មាន​ដាក់​បញ្ចាំង​ឲ្យ​ទស្សនា​នៅ​ក្នុង Netflix។

អ្នកនាង មាស សុខសោភា ទើប​តែ​ទម្លាក់​រូបភាព​មួយ​ចំនួន​ប៉ុណ្ណោះ មិន​ទាន់​បង្ហើប​ពី​រឿង​អ្វី​ឲ្យ​ពិត​ប្រាកដ​ឡើយ តែ​អ្នក​គាំទ្រ និង​មហាជន​ជាច្រើន​ទៀត​បាន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុង​ស្នាដៃ​ថ្មី​របស់​តារា​ស្រី​រូប​នោះ៕

រូបភាព៖ Meas Soksophea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *