ទម្លាយតម្លៃខ្លួនដែល Min Pechaya ទទួលបានពីការធ្វើអ្នកផ្សព្វផ្សាយឱ្យក្រុមហ៊ុន The iCon

យោងតាមសារព័ត៌មានថៃ Sanook បានឱ្យដឹងថា តារាសម្ដែង Min Pechaya អាចទទួលបានតម្លៃខ្លួន ៨ លានបាត ឬជាង ២៣ ម៉ឺនដុល្លារពីការធ្វើ Presenter ឬអ្នកតំណាងផលិតផលរបស់ក្រុម The iCon Group ដែលកំពុងមានរឿងប្ដឹងផ្ដល់ថាជាក្រុមហ៊ុនបោកប្រាស់បែបពីរ៉ាមីត។

យ៉ាងណាមិញ នេះមិនមែនជាប្រភពចំណូលតែមួយនោះទេដែលតារាស្រីរូបនេះអាចទទួលបានពីក្រុមហ៊ុន The iCon ដោយសារក្រៅពីតំណែងជាអ្នកផ្សព្វផ្សាយ នាងក៏មានតួនាទីជានាយកផ្នែកទំនាក់ទំនង ឬ CCO របស់ក្រុមហ៊ុន ហើយក្នុងមុខតំណែងនេះ ក្រៅពីទទួលបានប្រាក់ខែ នាងក៏អាចទទួលបានភាគលាភពីការលក់ផងដែរ។

ចំណែកតារាសម្ដែងប្រុស Sam Yuranant ត្រូវបានគេបង្ហើបថាអាចទទួលបានតម្លៃខ្លួន ៦ លានបាត ស្មើនឹងប្រមាណ ១៨ ម៉ឺនដុល្លារពីការធ្វើជា Presenter ផលិតផល ព្រមទាំងមានតំណែងជានាយក​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល។

ផ្អែកតាម ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃបានឱ្យដឹងថារាប់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែតុលា មានមនុស្សសរុបចំនួន ៥៦៤៨ នាក់បានដាក់ពាក្យបណ្ដឹងប្រឆាំងក្រុមហ៊ុន The iCon Group ជាមួយការខាតបង់សរុប ១៦១០ លានបាត ឬប្រមាណ ៤៨ លានដុល្លារអាមេរិក។ មនុស្សជាច្រើនបានត្អូញត្អែរថាពួកគេមិនអាចលក់ផលិតផលចេញដូចដែលតំណាងក្រុមបានធានានៅក្នុងវគ្គបណ្តុះបណ្តាល ខណៈជនរងគ្រោះមួយចំនួននិយាយថាពួកគេមិនទទួលបានផលិតផលឡើយ ទោះបីបានបង់ប្រាក់គ្រប់ចំនួនក៏ដោយ។

សមត្ថកិច្ចបន្តថា មនុស្ស​ជា​ច្រើន​នាក់​ទៀត​​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​ត្រៀម​ខ្លួន​ដាក់​ពាក្យ​បណ្តឹង​នៅ​ពេល​ខាង​មុខ​ក្នុង​ករណី​នេះ។ ទន្ទឹមនោះ ការិយាល័យ​ស៊ើប​អង្កេត​កណ្តាលក៏​គ្រោង​នឹង​ចោទ​ប្រកាន់​បន្ថែម​ទៀត​លើ​ជន​សង្ស័យទាំង ១៨នាក់ពី​បទ​លាង​លុយ​កខ្វក់ ការ​ខ្ចី​ប្រាក់​ក្លែង​បន្លំ និង​ការ​ប្រមូល​ផ្ដុំមនុស្ស​​ខុស​ច្បាប់ បន្ថែមពីលើចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ និងឧក្រិដ្ឋកម្មតាមកុំព្យូទ័រ។

បច្ចុប្បន្នជនសង្ស័យចំនួន ១៨នាក់ដែលរួមមានទាំងពិធីករ Kan Kantathavorn, តារាសម្ដែង Sam Yuranant និងតារាសម្ដែង Min Pechaya ជាដើមនោះកំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរង់ចាំសេចក្ដីសម្រេចរបស់តុលាការ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *