វណ្ណដា ពោលពាក្យដ៏មានន័យ ពេលបទ Time To Rise មានអ្នកចុចទស្សនា ១០០លានដងលើ YouTube

នៅទីបំផុតបទចម្រៀង «Time To Rise» ដែលជាបកស្រាយរួមគ្នារវាងតារាចម្រៀងរ៉េបវ័យក្មេងពេញដោយសមត្ថភាព វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ បានបំបែកកំណត់ត្រាមានអ្នកចុចចូលទស្សនា ១០០លានដងលើឆានែលយូធូបផ្លូវការ វណ្ណដា-VannDa Official។

ក្រោយឃើញបែបនេះ អ្នកគាំទ្របានបង្ហាញការសាទរព្រោងព្រាតចំពោះបទចម្រៀងមួយនេះ ស្រាប់តែមិនយូរប៉ុន្មានម្ចាស់បទនេះ ក៏បានចេញមុខរៀបរាប់យ៉ាងដូច្នេះថា «ជាដំបូងបំផុតនោះគឺខ្ញុំសូម អរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង Time To Rise។ អរគុណទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាពិសេសសម្រាប់ការគាំទ្រកន្លងមក។

Time To Rise អាចនិយាយបានថាជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្សនិងអភិវឌ្ឍលើកតម្កើងមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុងនិងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និង ទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។ 

អរគុណទៅកាន់ក្រុមការងារទាំងអស់ដែលបានចូលរួមធ្វើឱ្យ Project នេះកើតមានឡើង នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ទំព័រចុងឆ្នាំនេះ 

អបអរ ១០០ លានទស្សនារបស់ Time to rise 

កាដូបន្ទាប់ផ្តល់ដំណឹងនៅពេលក្រោយ សូមអរគុណ។»។

មួយឃ្លាចុងក្រោយរបស់ វណ្ណដា ធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រើមចង់ឃើញកាដូបន្ទាប់ដែលលោកបង្ហើបថានឹងផ្តល់ជូននៅពេលក្រោយឱ្យបានឆាប់ៗ។

សូមជម្រាបថា  «Time To Rise» ជា MV ដំបូងបង្អស់របស់ វណ្ណដា ដែលទទួលបានការចុចចូលទស្សនា១លានដងក្នុងរយៈពេល២៤ម៉ោង ហើយបទនេះក៏ស្ថិតនៅលេខរៀងទី១ ក្នុងចំណោម១០០ លើ Apple Musicក្នុងរយៈពេល២៤ម៉ោងដំបូងផងដែរ។ មិនត្រឹមតែល្បីសុះសាយពាសពេញផ្ទៃប្រទេសកម្ពុជាប៉ុណ្ណោះទេ «Time To Rise» បានល្បីខ្ចរខ្ចាយទៅដល់ទីផ្សារអន្តរជាតិក្នុងរយៈពេលខ្លី ធ្វើឱ្យអន្តរជាតិមើលឃើញភាពរីកចម្រើននៃតន្ត្រីនិងសិល្បៈខ្មែរ ពិសេសគឺសម្បិត្តមនុស្សរស់របស់កម្ពុជាដែលជាធនធានក៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

រឹតតែអស្ចារ្យបទចម្រៀងមួយនេះ រយៈពេលចុងក្រោយនេះ គេឃើញតារារ៉េបខ្មែរ វណ្ណដា បានសហការផលិតបទចម្រៀងជាច្រើនបទជាមួយតារារ៉េបល្បីៗនៅក្រៅប្រទេសជាច្រើនរូប ថែមទាំងត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តន្រ្តីធំៗនៅក្រៅប្រទេសជាច្រើនទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ