២ បទស្តែងពីខ្សែជីវិត វណ្ណដា ផ្ទុះការសរសើរខ្លាំងពីហ្វេនៗក្នុង និងក្រៅប្រទេស

មិន​ខុស​ពី​បណ្ដា​បទ​ចម្រៀង​មុន​ៗ​របស់​សិល្បករ​វ័យ​ក្មេង​ដែល​កំពុង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​នៅ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ម៉ាន់ វណ្ណដា ទើប​តែ​បញ្ចេញ​ បទ​ចម្រៀង​ថ្មី​ ២ បទ​បន្ថែម​ទៀត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ចំណងជើង «LIFE IS A GAME» និង «PARENTHSIS» ដែល​កំពុង​ផ្ទុះ​ការ​សរសើរ​ខ្លាំង​ពី​ហ្វេន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

វីដេអូ​ចម្រៀង​ថ្មី​ទាំង ២ បទ​នេះ ស្ដែង​ពី​ខ្សែ​ជីវិត​របស់ វណ្ណដា និង​សុទ្ធសឹងតែ​បង្កប់​អត្ថន័យ​ចាក់ដោត ដោយ​មាន​លើកឡើង​ការ​តាំងចិត្ត សេចក្ដី​តស៊ូ​ក្នុង​ជីវិត និង​ការ ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​គ្រប់​គ្នា​ទៀត​ផង។ តាមរយៈ​ពាក្យពេចន៍​មាន​ន័យ​មាន​ចុង​ជួន​ជាប់​គ្នា ធ្វើ​ឱ្យ​បទ​ថ្មី​ពីរោះ​រណ្ដំ​មិន​ចាញ់​បទ​ចម្រៀង​មុន​ៗ​ឡើយ។ កាន់តែ​អស្ចារ្យ គ្រាន់តែ​បទ​នេះ​បញ្ចេញ​ជា​ផ្លូវការ​មិន​បាន​ប៉ុន្មាន​ផង អ្នក​គាំទ្រ​លោក​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​សម្រុក​ចូល​មក Comment ពោល​សរសើរ​វីដេអូ​ចម្រៀង​ទាំង​នោះ​មិន​ដាច់​ពី​មាត់។

គេ​សង្កេត​ឃើញ​ហ្វេន​ៗ​បរទេស​ដែល​បាន​ចូល​មក Comment សរសើរ​បទ​ចម្រៀង វណ្ណដា មាន​ទាំង​ជនបរទេស និង​បណ្ដា​ប្រទេស​ជិត​ខាង​ដូចជា ប្រទេស មីយ៉ាន់ម៉ា ឡាវ កូរ៉េ និង​ថៃ ជាដើម។គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ២០២២ បទ «LIFE IS A GAME» មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង ៧០០K ខណៈ​ដែល​បទ «PARENTHSIS» មាន​អ្នក​មើល​ប្រមាណ​ជាង ៦០០K។

តារា​ចម្រៀង​រ៉េប​វ័យ​ក្មេង​មាន​ប្រភព​មក​ពី​ខេត្ត​ព្រះសីហនុ ម៉ាន់ វណ្ណដា បាន​កំពុង​នាំ​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ផលិត​បទ​ចម្រៀង​រ៉េប​ថ្មីៗ ដែល​ជា​ស្នាដៃ​ថ្មី​សុទ្ធសាធ​ទាំង​ទំនុក​ភ្លេង និង​ការ​តែង​និពន្ធ។ តារា​ដែល​ជា​សំណព្វ​ចិត្ត​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ សាង​ភាព​ល្បីល្បាញ​ផ្ទួន​គ្នា រហូត​ជាប់​ឈ្មោះ​ជា​តារា​ចម្រៀង​រ៉េប​លំដាប់​ប្រទេស​ដែល​មាន​គេ​ទទួល​ស្គាល់​ពាសពេញ​ផ្ទៃ​ប្រទេស។ វីដេអូ​ចម្រៀង​ដែល​កសាង​ភាព​ល្បីល្បាញ​ឱ្យ​លោក​ដល់​ពេល​បច្ចុប្បន្ន​មាន​ដូចជា បទ​ចម្រៀង​ទាំងអស់​ក្នុង Album Skull ទី១, «Time To Rise», «នារីជឿនលឿន», «CATH ME IF YOU CAN», «SOLO AGAIN», «បូកគីឡូ» ហើយ​ថ្មី​ៗ​នេះ វណ្ណដា ទើប​បង្កើត​ស្នាដៃ​ថ្មី​ច្រើង​រួមគ្នា​រួមគ្នា​ជាមួយ​អ្នក​ចម្រៀង​រ៉េប​ថៃ​ល្បី​ៗ ៣ រូប F.HERO, 1MILL, SPRITE ដោយ​បទ​នោះ​មាន​ចំណងជើង​ថា «RUN THE TOWN»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ