Trailer ចេញហើយ! ព្រះនាង Snow White រឹងមាំជាងមុន ក្នុងទម្រង់មនុស្សសម្ដែង

ក្រោយបោះទុនផលិតអស់ជាង ២០០លានដុល្លារអាមេរិក កាលពីថ្ងៃទី៣ ខែធ្នូនេះ Disney ទើបតែទម្លាក់ឆាកខ្លីផ្លូវការរបស់ខ្សែភាពយន្តព្រះនាងព្រិលស ទម្រង់មនុស្សសម្ដែង ដើម្បីត្រៀមចូលរោងនៅថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ។

ក្នុងទម្រង់ថ្មីនេះ Disney បានដាក់ចំណងជើងខ្សែភាពយន្តរបស់ព្រះនាងដំបូងបង្អស់នៅក្នុងចក្រវាលរបស់ខ្លួនជាផ្លូវការថា “Disney’s Snow White” ដោយមានការចូលរួមសម្ដែងពីតារាល្បីឈ្មោះប្រចាំហូលីវូដដូចជា​ Rachel Zegler ជាតួឯកស្រីព្រះនាងព្រិលស និង Gal Gadot ជាតួម្ចាស់ក្សត្រី គូប្រជែងសម្រស់របស់ព្រះនាង។

ត្បិតជា រឿងទាក់ទងនឹងព្រះនាងអង្គដដែលនឹងគំនូរជីវចល “ព្រះនាងព្រិលស និងមនុស្សតឿទាំង ៧” ដែលផលិតតាំងតែពីឆ្នាំ​​​​​១៩៣៧ក្ដី តែភាពយន្តប្រចាំឆ្នាំ​២០២៥ នេះហាក់បានបញ្ចូលជ្រុងថ្មីប្លែករបស់ព្រះនាងព្រិលសដែលអ្នកទស្សនិកមិនធ្លាប់បានឃើញពីមុនទាល់តែសោះក្នុងទម្រង់ដើមរបស់ Disney។

ជាក់ស្ដែង នៅក្នុងវីដេអូខ្លីនេះ តួអង្គព្រះនាងព្រិលសហាក់មានគម្រោងប្រឆាំងទៅនឹងម្ដាយចុងរបស់ខ្លួនផងដែរ​ ដោយតួឯកស្រីរូបនេះបាននិយាយថា៖ “ម្ចាស់ក្សត្រីបានដណ្ដើមគ្រប់យ៉ាងពីពួកយើង ហើយខ្ញុំក៏នឹងសុំជំនួយពីអ្នកទាំងអស់គ្នាដែរ។ វាដល់ពេលហើយ ដែលយើងនឹងស្ដារអាណាចក្ររបស់យើងត្រឡប់មកវិញ”។

នេះជារសជាតិថ្មីប្លែក និងគួរឱ្យចាប់អារម្មណ៍មួយ ក៏ប៉ុន្តែសាច់រឿងជាក់ស្ដែងអាចខុសគ្នានឹងដំណើររឿងក្នុងទម្រង់គំនូរជីវចលកម្រិតណានោះ ផលិតកម្មនៅមិនទាន់បង្ហើបយ៉ាងលម្អិតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា Disney’s Snow White ជាគម្រោងដ៏ធំមួយរបស់ផលិតកម្ម Walt Disney ដោយបានបុគ្គលល្បីឈ្មោះក្នុងវិស័យភាពយន្តជាច្រើនរូបមករួមការងារ។ តួយ៉ាង លោក Marc Platt និង Jared LeBoff ផលិតកររបស់ភាពយន្តតន្ត្រីដែលកំពុងតែចាក់បញ្ចាំងក្នុងរោង Wicked, លោក Marc Webb អ្នកដឹកនាំរឿង The Amazing Spider-Man” និងម្ចាស់ពាន EGOT ពីររូប លោក​ Benj Pasek និង Justin Paul មកតែងចម្រៀងថ្មីចំណងជើង “​Waiting on a Wish” ឱ្យតួអង្គព្រះនាងព្រិលស។​

សូមរំឭកផងដែរ បច្ចុប្បន្នភាពយន្តក្នុងចក្រវាលព្រះនាងរបស់ Disney ជាទម្រង់ Live-Action មានសរុបរហូតដល់ទៅ ៨ចំណងជើង រួមមាន Maleficent (2014), Cinderella (2015), Beauty and the Beast (2017), Aladdin (2019), Mulan (2020), The Little Mermaid (2023), Disney’s Snow White ដែលគ្រោងនឹងបញ្ចាំងនៅក្នុងឆ្នាំ ២០២៥ និងភាពយន្តពីព្រះនាង Moana ដែលកំពុងតែផលិត សម្រាប់ការចាក់ផ្សាយនៅក្នុងឆ្នាំ ២០២៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *