កំពូលភាពយន្តរន្ធត់ទាំង ១០រឿងក្នុងប្រវត្តិសាស្រ្ត អ្នក​ខ្សោយ​បេះដូងល្មមៗ​ហាមមើល

សួស្តីប្រិយមិត្តថ្ងៃនេះ  Admin សុំនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនាភាពយន្តរន្ធត់ទាំង១០រឿង ។ ចង់ដឹងថាតើរន្ធត់ខ្លាំងប៉ុណ្ណាតោះយើងទៅមើលទាំងអស់គ្នា ៖

លំដាប់លេខ១០​ រឿង The Evil Dead (១៩៨១)

ជាខ្សែភាពយន្តបែបរន្ធត់ដែលធ្វើឲ្យទស្សនិកជនជាច្រើនមិនអាចបំភ្លេចបាន ដោយរឿងនេះមានការលងបន្លាចបែបស្រស់ៗ បូករួមជាមួយ និងបច្ចេកទេសក្នុងសម័យនោះផងធ្វើឲ្យអ្នកដែលបានទស្សនារឿងនេះព្រឺឆ្អឹងខ្នងគ្រប់គ្នា។ ខ្សែភាពយន្តនេះបង្ហាញពីយុវជនមួយបានចូលទៅក្នុងព្រៃហើយ ប្រទះឃើញខ្ទមតូចមួយ រួមជាមួយសៀវភៅមួយក្បាលមានឈ្មោះថា « Book of Dead » ។ ក្នុងសៀវភៅមានបាលីសូត្រហៅវិញ្ញាណអាក្រក់ដែលនៅក្នុងព្រៃឲ្យចេញមករកពួកគេ។ ពួកគេត្រួវបានមន្តអាគមគ្របដណ្តប់ធ្វើឲ្យក្លាយជាបិសាចទាំងអស់ នៅសល់តែម្នាក់ក្នុងចំណោមនោះដែលត្រូវតស៊ូជាមួយបិសាច។

លំដាប់លេខ ៩​ រឿង The Conjuring (២០១៣)

រឿងនេះផលិតឡើងមកពីហេតុការណ៍ដែលបានកើតឡើង ពិតប្រាកដរបស់ផ្ទះមួយខ្នង នៅ Lost Island ។ ផ្ទះមួយខ្នងនេះត្រូវបានផ្ទេរឲ្យបន្តមកម្ចាស់ជាច្រើនឆ្នាំ ហើយបុរសម្នាក់ដែលត្រូវបានគេអញ្ជើញឲ្យទៅបង្ក្រាបខ្មោចជាញឹកញាប់បានចូលបង្ក្រាបខ្មោចក្នុងផ្ទះនេះ។ ព្រោះតែមានគ្រួសារមួយដែលទើបតែរើចូលមករស់នៅបានជួបហេតុការណ៍ខុសប្រក្រតី ។​ ម្ចាស់ផ្ទះនេះដើមឡើយត្រូវបានគេចោទប្រកាន់ថាជាមេធ្មប់គោររពបូជាវិញ្ញាណបិសាច។ រឿងនេះធ្វើឲ្យអ្នកដែលបានទស្សនារឿងនេះមានភាពភ័យខ្លាចយ៉ាងខ្លាំងព្រោះតែហេតុការ ដែលកើតឡើងដកស្រង់ចេញពីរឿងរ៉ាវពិតប្រាកដ។​

លំដាប់ទី​ ៨ រឿង The Texas Chainsaw Massacre (១៩៧៤)

រឿងរ៉ាវរបស់ក្រុមយុវវ័យមួយក្រុមដែលសំណាងអាក្រក់មកជួបជាមួយនឹងឃាតកររោគចិត្ត។ គេពាក់ស្រោមមុខស្បែកមនុស្ស ហើយមានម៉ាស៊ីនកាត់ឈើជាអាវុធ រួមជាមួយ និងសកម្មភាពដែលគួរឲ្យក្រែងញញើតរបស់គេ ដែលដេញតាមសម្លាប់ក្រុមយុវជននេះយ៉ាងព្រៃផ្សៃ។

លំដាប់ទី ៧ រឿង A Nightmare on Elm Street ( ១៩៨៤)

ជាខ្សែភាពយន្តបែបរន្ធត់មួយដែលទស្សនិកជនជាច្រើនប្រាកដជាបានស្គាល់ ។ ខ្មោចក្នុងរឿងនេះមានអំណាចសម្លាប់មនុស្សបានតាមក្នុងការយល់សប្តិ ។ រឿងនេះធ្វើឲ្យអ្នកទស្សនាមិនចង់គេងតទៅទៀតនោះទេ ព្រោះវាពិតជាសុបិនមួយដែលមនុស្សជាច្រើនមិនចង់ចងចាំ។

លំដាប់ទី ៦ រឿង The others (២០០១)

រឿងរ៉ាវរបស់៣នាក់ម្តាយកូនដែលរស់នៅក្នុងភូមិគ្រឹះមួយ ។ ដោយស្វាមីរបស់នាងចេញទៅច្បាំងនៅក្នុងសង្ក្រាមលោកលើកទី២ នាងដែលជាប្រពន្ធទើបត្រូវនៅមើលថែកូនៗ ពីរនាក់ដែលមានជំងឺ​ខ្លាចពន្លឺព្រះអាទិត្យ ។ ក្រោយមកកូនៗរបស់គេបានជួបជាមួយនឹងហេតុការណ៍ ចម្លែកៗ ចំណែកនាងដែលជាម្តាយក៏បានជួបដូចគ្នា។ រឿងនេះត្រូវបានគេទទួលស្គាល់ថាជារឿងរន្ធត់ប្រចាំឆ្នាំ ២០០១។

លំដាប់ទី ៥ រឿង  The Halloween (១៩៧៨)

ឲ្យតែនិយាយពីបុណ្យ Halloween មនុស្សជាច្រើនក៏និងនឹកឃើញដល់ខ្សែភាពយន្តរឿងនេះ។​ ឃាតកររោគចិត្តដែលបានសម្លាប់បងស្រីខ្លួនតាំងពីអាយុ ៦ឆ្នាំ។ ក្រោយមកគេក៏ទទួលការព្យាបាល ។ ច្រើនឆ្នាំក្រោយមកគេបានរត់ចេញពីមណ្ឌលព្យាបាល និងដើរសម្លាប់មនុស្ស ។ នេះជាខ្សែភាពយន្តដែលរន្ធត់ខ្លាំងបំផុតប្រចាំបុណ្យ Halloween ។

លំដាប់ទី ៤ រឿង The Exorcist (១៩៧៣)

បើនិយាយពីខ្សែភាពយន្តរន្ធត់ ដែលមានឈុតឆាកចាប់ខ្មោចប្រាកដជាមិនអាចរំលងរឿងនេះបានទេ ។ រឿងនេះបានផលិតឡើងមកពីហេតុការណ៍ពិតប្រាកដ គឺហេតុការណ៍ក្មេងស្រីដែលត្រូវវិញ្ញាណបីសាចចូលសណ្ធិត រហូតគ្រួសារត្រូវពឹងលោកឪពុកដើម្បីឲ្យមកបង្រ្កាប ។ គ្រប់ឈុតឆាកដែលបង្ក្រាបខ្មោចសុទ្ធសឹងតែជាឆាកភ័យរន្ធត់ទាំងអស់។

លំដាប់ទី ៣ រឿង The Sixth sense (១៩៩៩)

រឿងរ៉ាវរបស់ក្មេងប្រុសដែលចូលចិត្តលាក់ខ្លួននៅតែម្នាក់ឯង រហូតមានពេទ្យចូលមកព្យាបាល ទើបគេរកឃើញថាក្មេងប្រុសម្នាក់នេះមានសកម្មភាពចម្លែកៗជាច្រើនហើយរឿងនេះបានធ្វើឲ្យទស្សនិកជនចងចាំប្រយោគមួយឃ្លាថា « ខ្ញុំឃើញមនុស្សស្លាប់ »ដែលនេះគឺជាប្រយោគរបស់ក្មេងប្រុសនោះតែងតែនិយាយអមជាមួយនឹងទឹកមុខដែលភ័យតក់ស្លុតរបស់គេ ។ រឿងនេះចាត់ទុកថាជាខ្សែរភាពយន្តដែលរន្ធត់និងល្បីល្បាញខ្លាំងមែនទែន។

លំដាប់ទី ២ រឿង The Shining (១៩៨០)

ជាខ្សែភាពយន្តដែលរន្ធត់ និងមិនអាចធ្វើឲ្យទស្សនិកជនបំភ្លេចបាន ។ ខ្សែភាពយន្តនេះផលិតឡើងមកពីរឿងនិទានដែលមានចំណងជើងថា « The Shining » និយាយ​ពីរឿងរ៉ាវរបស់គ្រួសារមួយដែលចូលមកធ្វើការជាអ្នកចាំយាមសណ្ឋាគាមួយកន្លែង ។ ដើមហេតុនៃរឿងកើតឡើងនៅពេលដែលបុរសជាប្តីត្រូវខ្មោចចូល​ហើយគិតចង់ធ្វើបាបប្រពន្ធ និងកូនខ្លួនឯង ធ្វើឲ្យពួកគេត្រូវតស៊ូដើម្បីរកផ្លូវគេចចេញពីសណ្ឋាគារមួយនេះ។

លំដាប់ទី ១ រឿង Psycho (១៩៦០)

ខ្សែភាពយន្តរន្ធត់ដែលធ្វើឲ្យអ្នកទស្សនាស្ទើរតែសរសៃប្រសាទ ។ រឿងរ៉ាវនិយាយពីសណ្ឋាគារ​មួយកន្លែងដែលមានម្តាយកូន ២នាក់ជាម្ចាស់នៅទីនោះ ។ ២នាក់ម្តាយកូនបានសម្លាប់អ្នកដែលមកស្នាក់នៅសណ្ឋាគារនេះ។ តែចុងក្រោយរឿងរ៉ាវបានត្រលប់ទៅជាកូនប្រុសរបស់ម្ចាស់សណ្ឋាគារជាឃាតកររោគចិត្ត ។

ហើយឈុតឆាកសម្លាប់មនុស្សនៅក្នុងបន្ទប់ទឹកក្នុងរឿងនេះបានធ្វើឲ្យអ្នកទស្សនារន្ធត់ និងមិនអាចបំភ្លេចបាន៕

អត្ថបទដោយ៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង