បង្ហាញមុខកំពូលតារាសម្ដែង ១០ រូបដែលរកចំណូលបានច្រើនជាងគេឆ្នាំ២០២៤ ក្នុងបញ្ជីរបស់ Forbes

ចំណូល​របស់​តារា​ហូលីវូដ​តែង​តែ​ជា​ប្រធាន​បទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន។ ជារៀងរាល់ឆ្នាំ បញ្ជីឈ្មោះតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេអាចប្រែប្រួលអាស្រ័យលើភាពជោគជ័យនៃគម្រោងភាពយន្ត កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណាក៏ដោយ យោងតាមស្ថិតិចុងក្រោយបំផុតពីទស្សនាវដ្តី Forbes ឆ្នាំ ២០២៤ នៅតែជាឆ្នាំមាសសម្រាប់តារាល្បីៗដែលជាប់ក្នុងបញ្ជីនេះញឹកញាប់ដូចជា Dwayne Johnson, Brad Pitt និង Nicole Kidman ។

១. Dwayne Johnson – ៨៨ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០៣ លានដុល្លារ)

Dwayne “The Rock” Johnson នាំមុខគេជាមួយប្រាក់ចំណូលសរុបដល់ ៨៨ លានដុល្លារ ដែលភាគច្រើនបានមកពីការសម្តែងនៅក្នុងរឿង Red One និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើន។ បន្ថែមពីលើការសម្ដែង Dwayne Johnson ក៏ជាម្ចាស់ក្រុមហ៊ុន Teremana Tequila ដែលជាម៉ាកភេសជ្ជៈកំពុងរីកចម្រើនលឿនបំផុតនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Seven Bucks Productions របស់លោកក៏ផលិតគម្រោងខ្សែភាពយន្តជាច្រើន។ ជោគជ័យរបស់លោកមិនត្រឹមតែមកពីការងារសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏បានមកពីភាពប៉ិនប្រសប់ក្នុងអាជីវកម្មផងដែរ។

២. Ryan Reynolds – ៨៥ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០០ លានដុល្លារ)

ជាមួយប្រាក់ចំណូល ៨៥ លានដុល្លារ ធ្វើឱ្យ Ryan Reynolds អាចបន្តរក្សាតំណែងលេខ២ក្នុងបញ្ជីនេះ។ ភាពយន្ត Deadpool & Wolverine គឺជាហេតុផលមួយដែលលោកអាចស្ថិតនៅក្នុងបញ្ជីនេះ ហើយក្រៅ​ពី​ការ​សម្ដែង Ryan Reynolds ក៏​ជា​អ្នក​វិនិយោគ​ដ៏​ឆ្លាតវៃ​ម្នាក់​ដែរ​ ខណៈ​លោក​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍ Mint Mobile ក្រុមហ៊ុន gin Aviation និង​សហ​ម្ចាស់​ក្លឹប​បាល់ទាត់ Wrexham AFC។ 

៣. Kevin Hart – ៨១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០៨ លានដុល្លារ)

Kevin Hart មិនត្រឹមតែជាតារាកំប្លែងដ៏ពូកែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពាណិជ្ជករដ៏ឆ្លាតបំផុតមួយរូបដែរនៅហូលីវូដ។ ជាមួយប្រាក់ចំណូល ៨១ លានដុល្លារ លោកនៅតែបន្តរក្សាតំណែងក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេ។ ក្រុមហ៊ុនកម្សាន្ត HartBeat របស់ Kevin បានទាក់ទាញកិច្ចសន្យាធំៗជាច្រើន ដោយជួយឱ្យលោកអាចកសាងអាណាចក្រផ្ទាល់ខ្លួនបាន។ លើសពីនេះ Hart ក៏បន្ត Tour សម្ដែងកំប្លែងទោល ដែលនាំឱ្យលោកទទួលបានប្រាក់ចំណូលយ៉ាងច្រើន។

៤. Jerry Seinfeld – ៦០ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៧០ លានដុល្លារ)

ថ្វីត្បិតតែលែងមានសកម្មភាពនៅក្នុងវិស័យភាពយន្តក៏ដោយ ប៉ុន្តែ Jerry Seinfeld នៅតែទទួលបានប្រាក់ចំណូលយ៉ាងច្រើនរហូតដល់ ៦០ លានដុល្លារអាមេរិក។ ភាពជោគជ័យនេះកើតឡើងមួយភាគធំតាមរយៈកម្មសិទ្ធិបញ្ញាលើរឿងភាគកំប្លែង Seinfeld  ដែលជួយឱ្យលោកបន្តទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យាចាក់ផ្សាយ និងវេទិកា Streaming នានា។ លើសពីនេះលោកក៏បានរៀបចំកម្មវិធីសម្ដែងកំប្លែងទោលជាច្រើនជាមួយនឹងប្រាក់ចំណូលខ្ពស់កប់ពពក។

៥. Hugh Jackman – ៥០ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៦៦ លានដុល្លារ)

ការវិលត្រឡប់មកកាន់ផ្ទាំងសំពត់សក្នុងនាមជា Wolverine ក្នុងភាពយន្ត Deadpool & Wolverine គឺជាកត្តាធំមួយដែលជួយ Hugh Jackman ទទួលបានប្រាក់ចំណូល ៥០ លានដុល្លារក្នុងឆ្នាំ ២០២៤។ ក្រៅពីការសម្ដែង Hugh Jackman ក៏បានវិនិយោគលើវិស័យជាច្រើនទៀតរួមទាំងអាជីវកម្មកាហ្វេ និងភោជនីយដ្ឋានផងដែរ។ ភាពសម្បូរបែបនៃប្រភពចំណូលជួយឱ្យតារាសម្តែងកើតនៅឆ្នាំ ១៩៦៨ រូបនេះ នៅតែអាចទទួលបានតំណែងក្នុងបញ្ជីរបស់ Forbes។ 

៦. Brad Pitt – ៣២ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៤២ លានដុល្លារ)

ទោះបីជាលែងមានវត្តមាននៅក្នុងគម្រោងភាពយន្តច្រើនដូចកាលពីមុនក៏ដោយ ប៉ុន្តែ Brad Pitt នៅតែរកបាន ៣២ លានដុល្លារដោយសារកិច្ចសន្យាផលិតកម្ម និងការវិនិយោគផ្សេងៗ។ បច្ចុប្បន្ន​លោក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម Plan B Entertainment ដែល​បាន​ផលិត​ភាពយន្ត​ជោគជ័យ​ជា​ច្រើន​រឿង។ លើស​ពី​នេះ ការ​វិនិយោគ​លើវិស័យ​ស្រា និង​អចលនទ្រព្យ​ក៏​ជួយ​ឱ្យ​តារា​ប្រុស​ល្បី​រូប​នេះ​រក​ចំណូល​បាន​ច្រើន​ដែរ។

៧. George Clooney – ៣១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣៧ លានដុល្លារ)

George Clooney រកបាន ៣១ លានដុល្លារកាលពីឆ្នាំមុន ដែលភាគច្រើនបានមកពីម៉ាក Casamigos Tequila ដែលលោកបានសហការបង្កើតឡើង។ ថ្វីត្បិតតែលែងសកម្មនៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងអាជីពជំនួញបានជួយឱ្យ George Clooney បន្តស្ថិតក្នុងបញ្ជីតារាមានចំណូលច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

៨. Nicole Kidman – ៣១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៤១ លានដុល្លារ)

Nicole Kidman ជា​តារា​សម្ដែង​ស្រីតែ​ម្នាក់​គត់​ក្នុង​បញ្ជី Top 10 ​នេះ ដោយអាច​រក​ចំណូល​បាន ៣១ លាន​ដុល្លារ។ ភាពជោគជ័យរបស់នាងបានមកពីការសម្ដែងក្នុងភាពយន្តទូរទស្សន៍ និងភាពយន្តខ្នាតធំ ព្រមទាំងកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោធំៗជាច្រើន។ ទោះមានអាយុជិត ៦០ ឆ្នាំក៏ដោយ ក៏ Nicole Kidman នៅតែមានទីផ្សារខ្ពស់នៅក្នុងពិភពលោកហូលីវូដ។ 

៩. Adam Sandler – ២៦ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣៥ លានដុល្លារ)

Adam Sandler បន្តទទួលបានភាពជោគជ័យជាមួយភាពយន្តកំប្លែងជាច្រើនរឿងលើ Netflix។ ជាមួយនឹងចំណូលសុទ្ធចំនួន ២៦ លានដុល្លារ ធ្វើឱ្យលោកក្លាយជាតារាសម្តែងដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយរូបនៅក្នុងឧស្សាហកម្មភាពយន្ត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងជាមួយក្រុមហ៊ុន Netflix ជួយឱ្យ Adam Sandler បន្តទទួលបានភាពយន្តល្បីៗ ហើយថែមទាំងជួយឱ្យលោកអាចជាប់ក្នុងបញ្ជីកំពូលតារាសម្ដែងមានប្រាក់ចំណូលខ្ពស់រហូតនាប៉ុន្មានឆ្នាំថ្មីៗនេះ។

១០. Will Smith – ២៦ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣០ លានដុល្លារ)

ទោះបីជាមានបញ្ហាផ្ទាល់ខ្លួនច្រើនក៏ដោយ ប៉ុន្តែ Will Smith នៅតែអាចរក្សាតំណែង Top 10 ក្នុងបញ្ជីជាមួយនឹងប្រាក់ចំណូល ២៦ លានដុល្លារ។ បច្ចុប្បន្នលោកកំពុងទទួលស្ដារកេរ្តិ៍ឈ្មោះឡើងវិញជាបណ្តើរៗជាមួយនឹងគម្រោងភាពយន្តថ្មី និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗមួយចំនួន។ ជាមួយសមត្ថភាពសម្ដែងដ៏គួរឱ្យចាប់អារម្មណ៍ និងការតស៊ូព្យាយាមក្នុងការកសាងកេរ្តិ៍ឈ្មោះឡើងវិញ ធ្វើឱ្យ Will Smith នៅតែជាតារាកំពូលម្នាក់ក្នុងហូលីវូដនាពេលបច្ចុប្បន្ននេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *