ទាយមើលអ្នកណាលេខ១? តារាខេប៉ុប ១០ នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន

ទស្សនាវដ្ដី Nubia Magazine របស់អង់គ្លេសថ្មីៗនេះទើបតែបានបញ្ចេញបញ្ជីឈ្មោះតារា K-Pop ល្បីបំផុតលើពិភពលោកទាំង ១០រូប។ ចំណាត់ថ្នាក់នៃបញ្ជីនេះគឺផ្អែកលើទិន្នន័យដែលប្រមូលបានពីបណ្ដាញសង្គមជាង ៧០ ផ្សេងៗគ្នានៅទូទាំងពិភពលោក និងពី Google Trends និង Google News ផងដែរ។ ទិន្នន័យមួយចំនួនក៏ត្រូវបានប្រមូលដោយការស្ទង់មតិមនុស្សនៅតាមដងផ្លូវទូទាំងពិភពលោកអំពីតារា K-Pop ដែលពួកគេចូលចិត្ត។ ផ្អែកលើការស្រាវជ្រាវ ខាងក្រោមនេះគឺជាតារា K-Pop ដ៏ល្បីបំផុតទាំង ១០ ក្នុងយុគសម័យឆ្នាំ២០២៣។

១០. Cha Eunwoo (ASTRO)

Cha Eunwoo ដែលជាអ្នកច្រៀង និងជាប្រុសស្អាត (visual) ប្រចាំក្រុម ASTRO ត្រូវបានគេស្គាល់មិនត្រឹមតែសម្រាប់ផ្នែកចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈទេពកោសល្យជាតារាសម្តែងរបស់គេផងដែរ។ រូបរាង​ដ៏​សង្ហា​របស់​គេគ្រាន់តែឃើញក៏ធ្វើឱ្យអ្នក​គាំទ្រ​ជា​ច្រើន​ព្រឺ​សម្បុរ​បាត់ទៅហើយ រហូតដល់​ត្រូវ​បាន​គេ​ហៅ​ថា “Face Genius”។ រូបគេក៏ត្រូវបានគេចាត់ទុកថាជាសមាជិកមានភាពឆ្លាតវៃខ្ពស់បំផុតរបស់ ASTRO ដែរ ហើយប្រសិនបើមិនបានក្លាយជាអ្នកចម្រៀងទេ គេបាននិយាយថាគេនឹងក្លាយជាគ្រូបង្រៀន វេជ្ជបណ្ឌិត ឬអ្នកសារព័ត៌មាន។

៩. Rose (BLACKPINK)

Rosé គឺជាអ្នកច្រៀង និងអ្នករាំនាំមុខរបស់ BLACKPINK ហើយនាងពិតជាមានទេពកោសល្យខ្លាំងទាំងពីរផ្នែក ទើបធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងកម្មវិធី Australian Audition របស់ YG Entertainment។ នាងមានភាពល្បីល្បាញបំផុតសម្រាប់ទឹកដមសំឡេងដ៏ពិរោះ ហើយអ្នកគាំទ្រភាគច្រើនគឺស្រលាញ់ទាំងសំឡេងនិងរូបរាងស្រស់ស្អាតដូចទេពធីតារបស់នាង។

៨.Baekhyun (EXO)

Baekhyun ដែល​ជា​អ្នកចម្រៀង​នាំមុខ​របស់ EXO គឺ​ជា​សមាជិក​តែ​ម្នាក់​គត់​ក្នុង​ក្រុម​របស់​គេ​ដែល​បាន​ជាប់​ក្នុង​បញ្ជី​នេះ។ ដូចតារាផ្សេងទៀតនៅក្នុងបញ្ជីនេះ Baekhyun ក៏ធ្លាប់បានសម្តែងក្នុងរឿងភាគដែរ (ដូចជា Moon Lovers: Scarlet Heart Ryeo) ដែលបង្ហាញថាគេមានទេពកោសល្យច្រើន។ Baekhyun ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងនាមជាសិល្បករទោល ដោយអាល់ប៊ុមទោលជាច្រើនរបស់គេអាចលក់បានដល់ខ្ទង់លានប​ន្ទះ។

៧. Jennie (BLACKPINK)

Jennie ជាអ្នកចម្រៀង និងអ្នករ៉េបសំខាន់របស់ BLACKPINK ហើយក៏ជាសមាជិកដំបូងគេក្នុងក្រុមដែលបានចេញបទចម្រៀងទោលមានចំណងជើងថា “Solo”។ នាងត្រូវបានគេស្គាល់ សម្រាប់ទេពកោសល្យផ្នែកចម្រៀង សម្ដែង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យប្រេនធំៗជាច្រើនដូចជា Chanel និង Calvin Klein ផងដែរ។

៦. J-Hope (BTS)

J-Hope ដែលជាអ្នករាំសំខាន់ អ្នករ៉េបរង និងជាតារាចម្រៀងរងរបស់ BTS គឺជាសមាជិកក្រុម BTS ដំបូងគេដែលបានចូលក្នុងបញ្ជីនេះ! J-Hope ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តតាមរយៈជំនាញរាំដ៏អស្ចារ្យមិនគួរឱ្យជឿរបស់គេ ក៏ដូចជាទេពកោសល្យក្នុងការរ៉េប និងច្រៀង ថែមទាំងមានបុគ្គលិកលក្ខណៈស្រស់ស្រាយ និងរីករាយដែលធ្វើឱ្យអ្នកដទៃញញឹមគ្រប់ពេល។ មែនទែនទៅ គេបានជ្រើសរើសឈ្មោះ “J-Hope” ព្រោះគេចង់ក្លាយជាប្រភពនៃពន្លឺ និងក្តីសង្ឃឹមសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

៥. Jisoo (BLACKPINK)

Jisoo ជាអ្នកចម្រៀងនាំមុខ និងជាស្រីស្អាត (visual) ប្រចាំក្រុមក្រុម BLACKPINK ដែលត្រូវបានគេសរសើរចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងសម្រាប់សម្រស់ធម្មជាតិដ៏អស្ចារ្យរបស់នាង។ ទន្ទឹមនឹងសម្រស់ស្រស់ស្អាត សមត្ថភាពផ្នែកតន្ត្រីរបស់ Jisoo ក៏លេចធ្លោមិនអាចបដិសេធបានដែរ ដោយមានអ្នកគាំទ្រជាច្រើនបានកោតសរសើរនាងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីក្រុមបានបង្ហាញខ្លួនដំបូងមក។ នាង​ក៏​ធ្លាប់​បាន​សម្ដែង​ជា​តួ​ឯក​ក្នុងរឿងភាគល្បីមួយដែរគឺ “Snowdrop”។

៤. Jimin (BTS)

Jimin ដែលជាអ្នករាំសំខាន់ និងជាតារាចម្រៀងនាំមុខនៃក្រុម BTS ត្រូវបានគេសរសើរជាយូរមកហើយសម្រាប់សមត្ថភាពរាំដ៏គួរឱ្យទាក់ទាញរបស់គេដោយធ្លាប់ជាសិស្សឆ្នើមផ្នែករាំសម័យទំនើបនៅវិទ្យាល័យសិល្បៈប៊ូសាន និងសម្រាប់សំឡេងផ្អែមស្រទន់។ ទន្ទឹម​នឹង​ការ​ក្លាយ​ជាសិល្បករ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ជំនាន់​របស់​ខ្លួន ​អ្នក​គាំទ្រ​ជា​ច្រើនក៏បាន​សរសើរ​ Jimin ចំពោះ​សម្រស់​របស់គេផង​ដែរ។

៣. Lisa (BLACKPINK)

Lisa អ្នករាំសំខាន់ អ្នករ៉េបនាំមុខ អ្នកច្រៀងរង និងកូនពៅរបស់ BLACKPINK គឺជាសមាជិកដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងក្រុមរបស់នាងនៅក្នុងបញ្ជីនេះ។ នាងត្រូវបានគេដាក់ឈ្មោះថាជាអ្នករាំស្រីដ៏ល្អបំផុតម្នាក់នៅក្នុងវិស័យ K-Pop ជំនាន់នាង ហើយក៏ជាមនុស្សតែម្នាក់គត់ដែលត្រូវបានផលិតកម្ម YG Entertainment ទទួលយកអំឡុងពេលប្រកួតជម្រុះនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១០ ។

២. Jungkook (BTS)

Jungkook ដែលជាអ្នកចម្រៀងសំខាន់ អ្នករាំនាំមុខ អ្នករ៉េបរង និងជាសមាជិកកូនពៅរបស់ BTS ​ត្រូវ​បាន​គេ​ដឹង​ថា​ពូកែ​លើគ្រប់អ្វីៗដែលគេធ្វើ ជា​ពិសេស​នៅ​ពេល​និយាយ​ដល់​ទេពកោសល្យ​ផ្នែក​តន្ត្រី និង​កីឡា។ នៅពេលរៀននៅសាលាមធ្យមសិក្សា គេបានចូលរួមក្នុងការប្រកួត Superstar K ហើយទោះបីជាមិនបានឆ្លងផុតវគ្គជម្រុះក៏ដោយ ក៏គេត្រូវបានផលិតកម្មចំនួនប្រាំបីទាក់ទងចុះកុងត្រានៅពេលត្រឡប់ទៅផ្ទះវិញ។

១. V (BTS)

ចុងក្រោយនេះគឺ V ដែលជាអ្នករាំនាំមុខ អ្នកច្រៀងរង និងជាប្រុសស្អាត (Visual) ប្រចាំ BTS បានជាប់ចំណាត់ថ្នាក់ជាតារា K-Pop ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក! គេមានទេពកោសល្យជាច្រើន ទាំងផ្នែកតន្ត្រី និងការសម្តែង ក៏ដូចជាការថតរូប ម៉ូដ និងផ្នែកគំនូរផងដែរ ហើយបើសម្រស់វិញមិនបាច់និយាយ។ ជាក់ស្ដែង រូបគេបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីបុរសមុខសង្ហាបំផុត “100 Most Handsome Faces” របស់ TC Candler ក្នុងឆ្នាំ ២០១៧។ V បានរីកចម្រើនមិនគួរឱ្យជឿចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូង ពីសមាជិកដែលមានការពិបាកក្នុងរាំ ឥឡូវនេះបានក្លាយជាអ្នករាំដ៏ល្អបំផុតម្នាក់របស់ក្រុម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ