ទម្លាយ​ប្រាក់ចំណូលពីការថតរឿងរបស់តួហុងកុង TVB អ្នកណាស៊ីថ្លៃជាងគេ?

ថ្មីៗនេះសារព័ត៌មានហុងកុង HK01 បានបង្ហាញពីប្រាក់ឈ្នួលដែលតារាសម្ដែងហុងកុងទទួលបានសម្រាប់ការថតខ្សែភាពយន្ត ដោយក្នុងនោះ Linda Chung, Sheren Tang, Roger Kwok, Kevin Cheng និង Charmaine Sheh គឺស្ថិតក្នុងចំណោមអ្នកដែលមានតម្លៃខ្លួនខ្ពស់បំផុត។

យោងតាមសេចក្ដីរាយការណ៍នេះ តារាសម្តែង Moses Chan ជារឿយៗត្រូវបានគេចាត់ទុកថាជាបងប្រុសច្បងរបស់ TVB ប៉ុន្តែប្រាក់កម្រៃរបស់លោកមិនស្ថិតនៅក្នុងក្រុមខ្ពស់បំផុតនោះទេ ​ហើយតារាភាពយន្តហុងកុង​ក៏​មិន​មានបានតម្លៃខ្លួន​ខ្ពស់​កប់​ពពកដល់រាប់សែនដុល្លារក្នុងភាគ​ដូច​តារា​ចិនដីគោក​ដែរ។

ជាធម្មតា តារាសម្ដែងក្នុងបញ្ជីលំដាប់ A នឹងទទួលបានប្រាក់ឈ្នួលប្រហែល ៥ ទៅ៦ពាន់ដុល្លារក្នុងមួយភាគ ប៉ុន្តែយ៉ាងណានៅតែមានសិល្បករដែលអាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនេះដូចគ្នា។

ជាក់ស្ដែង តារាសម្ដែងស្រី Linda Chung បានសម្ដែងក្នុងរឿង “ដុកទ័រកុមារ” កាលពីឆ្នាំ២០២១ រយៈពេល ៤ ខែ ដោយទទួលបានប្រាក់ឈ្នួលសរុបជាង ៣៨ម៉ឺន​ដុល្លារ។ ជាមធ្យម នាងទទួលបានច្រើនជាង ១៥០០០ ដុល្លារក្នុងមួយភាគ ដែលជាកម្រិតតម្លៃខ្ពស់ខ្លាំងមែនទែនសម្រាប់តារាសម្ដែងនៅ TVB។ តារាដែលស៊ីថ្លៃខ្ពស់បន្ទាប់គឺ​តារាស្រី​ជើង​ចាស់ Sheren Tang ដែល​ទទួល​បានជាង ១ម៉ឺន​ដុល្លារក្នុងមួយភាគ។

ដោយឡែក តារា​ប្រុស​ដែលអាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ពីររូប​គឺ Roger Kwok និង Kevin Cheng ដែល​មាន​តម្លៃខ្លួនប្រហែល ៩០០០ដុល្លារក្នុងមួយភាគ។

ចំណែកតារាស្រី Charmaine Sheh គឺមិន​ត្រឹម​តែ​ល្បី​នៅ​ហុងកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ឈាន​ដល់​ទីផ្សារ​ដីគោក​ដោយ​ជោគជ័យ​ផង​ដែរ ដូច្នេះ​ប្រាក់ឈ្នួល​របស់​នាង​គឺប្រមាណ ៦៤០០ដុល្លារក្នុងមួយភាគ។ ចុះមកក្រោមទៀត គឺតារាសម្ដែងប្រុស Raymond Lam ដែលអាចទទួលបានប្រមាណ ៥៧០០ដុល្លារក្នុងមួយភាគ។

ប្រភពដដែលក៏​បាន​បន្ថែម​ទៀត​ថា រឿងភាគ TVB នីមួយៗចំណាយដើមទុនខ្ទង់ ១ លាន​ហុងកុង ឬ ១២ម៉ឺន​ដុល្លារអាមេរិក ដូច្នេះការចំណាយលើតួសម្ដែង​ក៏មិនខ្ពស់ដូចរឿងដែលផលិតនៅចិនដីគោកនោះឡើយ ហើយសម្រាប់តារាដែលកំពុងហាត់រៀនសម្ដែងនៅប៉ុស្តិ៍ TVB នៅពេលចូលរួមក្នុងការថតខ្សែភាពយន្តនឹងមិនទទួលបានប្រាក់កម្រៃអ្វីឡើយ ក្រៅតែពីថ្លៃចំណាយលើការធ្វើដំណើរ។

យោងតាម ​​HK01 ប្រាក់ខែរបស់តារាសម្តែងទូរទស្សន៍ហុងកុងមិនខ្ពស់នោះទេ ដូច្នេះហើយ​បានជាតារា​ជើងចាស់​ជាច្រើន​ដែល​ប្រកបអាជីព​សម្តែង​អស់មួយ​ជីវិត​នៅតែ​រស់នៅ​ក្នុង​ភាពក្រីក្រ​ ពេល​ចាស់ធ្លាក់ខ្លួនឈឺ​ទៅ​ត្រូវ​សុំ​ជំនួយ​ពី​មិត្ត​រួម​អាជីព​​។ បច្ចុប្បន្ននេះ តារាសម្ដែងជាច្រើនបានចាកចេញពី TVB និងផ្លាស់ទៅរកការងារនៅចិនដីគោក ដើម្បីសម្ដែងភាពយន្ត ឬចូលរួមក្នុងពាណិជ្ជកម្មអនឡាញផ្សេងៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប