ចាងហ្វាងផលិតកម្ម Wonder Film Entertainment បានបង្ហោះដំណឹងដ៏សែនរីករាយខណៈដែលភាពយន្តខ្មែររឿង «កំណើតអរូប» ត្រៀមនឹងបង្ហាញវត្តមានជាផ្លូវការនៅលើកម្មវិធីទស្សនាបែបឌីជីថលដ៏ល្បីរបស់អាមេរិកនាថ្ងៃស្អែកនេះ ក្រោយភាពយន្តបែបរន្ធត់ព្រឺព្រួចដំបូងគេរបស់កម្ពុជាដែលត្រូវបានចាក់ផ្សាយជាផ្លូវការត្រូវបានចាក់ផ្សាយលើគេហទំព័រ Prime Video។

មុននេះបន្តិច លោក សែម វិសាល ចាងហ្វាងផលិតកម្ម វ័នឌើរហ្វីម និងអឺរ៉ាយ ភីកឈ័រ និងជាអ្នកនិពន្ធ ព្រមទាំងដឹកនាំរឿង កំណើតអរូប បានប្រកាសដោយក្តីមោទនភាពថា ខ្សែភាពយន្តខ្នាតធំរបស់ខ្មែរ គឺរឿង «កំណើតអរូប» ត្រូវបានទទួលទិញសិទ្ធផ្សព្វផ្សាយនៅលើ TUBI (US) ដែលជាវេទិកា Streaming គ្រប់គ្រងដោយ FOX Corporation និងជាក្រុមហ៊ុនកម្សាន្តសកលដែលមានទីតាំងនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ខណៈខ្សែរឿងមួយនេះត្រូវបានចេញផ្សាយនៅលើវេបសាយល្បីឈ្មោះលំដាប់ពិភពលោក Prime Video។ សមិទ្ធផលមួយទៀតនេះបានបង្ហាញពីសមត្ថភាពនៃភាពយន្តរបស់ខ្មែរដែលអាចឈរជើងនៅលើទីផ្សារអាមេរិកជាផ្លូវការ ហើយនេះក៏ជាជោគជ័យ១មួយទៀតនៃការវាយលុកទីផ្សារអន្តរជាតិតាមរយៈភាពរីកចម្រើននៃវិស័យភាពយន្តកម្ពុជាផងដែរ។


ដូច្នេះសម្រាប់ការជូនដំណឹងខាងលើ បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកគឺអាចទស្សនារឿង «កំណើតអរូប» ដែលជាភាពយន្តខ្មែរបែបរន្ធត់ព្រឺព្រួចនិងគួរឱ្យខ្លាចនៅលើ TUBI (US) ដោយសេរី ចាប់ពីថ្ងៃស្អែកនេះតទៅ៕
ប្រភពរូបភាព៖Visal Semsak























































Account
Security
Favourite Content