ការតាំងពិព័រណ៍ “រស់រាន” ជុំទីមួយ​​នៅមជ្ឈមណ្ឌលបុប្ផាណាបាន​ឈានដល់ការ​បិទបញ្ចប់ ក្រោយ​ពី​បានទាក់ទាញអ្នកទស្សនា​ជាង ២ ០០០ នាក់

កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណា​បានប្រកាស​ការ​បិទបញ្ចប់ដំណើការ​ជុំទីមួយ​​នៃការតាំងពិព័រណ៍ ​“រស់រាន​” ​​ដែលជាការតាំង​ពិព័រណ៍ដ៏ធំ​មួយ​​របស់សិល្បករខ្មែរ លោក​ គឹម ហាក់​ ​ប្រឹក្សា​យោបល់ផ្ទាល់ជាមួយលោក​ ប៉ាន់​ រិទ្ធី និង​រៀបចំពិព័រណ៍ដោយ​ ម៉ឹង មេត្តា ក្រោម​កិច្ច​សហការជាមួយមូលនិធិរៃ​ពិព័រណ៍នេះ​​បានទាក់ទាញ​​អ្នកទស្សនា​ប្រមាណ ២​ ០០០ នាក់ចាប់តាំងពីបើក​ដំណើរការ​​កាលពីពាក់កណ្តាលខែតុលា។

ដោយឃើញថាសាធារណជន​នៅតែបន្តមានចាប់អារម្មណ៍មជ្ឈមណ្ឌល​បុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈាន​ទៅ​ធ្វើការ​តាំង​បង្ហាញបន្ថែម​​ទៀត​​ដែល​ជាផ្នែក​មួយនៃ​មហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរ​ការ​​បើកទស្សនារូបថត​រហូត​ដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥ ដោយឡែក​វត្ថុ​ពិត​​ដែល​តាំងបង្ហាញ​នៅ​ក្នុងពិព័រណ៍ “រស់រាន”បច្ចុប្បន្ន​​​កំពុង​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើមវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយ ​ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមាន​​សិស្សានុ​សិស្សពីសាលាជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ​​​​​​​​ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុមសិស្សានុសិស្សមក​ពី​​សាលាជាច្រើន បានចូលរួមជាមួយ​កម្មវិធីអប់រំ ដែលរៀបចំឡើងដើម្បីជួយដល់ទស្សនិកជន​វ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាតាមរយៈការនិទានរឿងដោយរូបភាព។ លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ដែល​បានដឹកនាំនិស្សិត​ចំនួន​បី​ថ្នាក់​មកទស្សនា ការតាំងពិព័រណ៍នេះ បានចែករំលែកថានិស្សិត​​មាន​ការ​​ឆ្លើយតបជា​​ខ្លាំងចំពោះបទពិសោធន៍នេះ។ លោកបានថ្លែង ថា៖ “ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិតក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់រៀនតាមរយៈ​ការអានសៀវភៅ។ និស្សិតជាច្រើនបាន​ពិពណ៌នា​អំពី​រូបថតដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្តឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរស​កាន់​សំបុត្រ​ចុងក្រោយ​ពីម្តាយរបស់គាត់នៅប្រទេសជប៉ុន គឺ​ជា​រូប​ដែល​​មានឥទ្ធិពលជាខ្លាំង​។”

​សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់លោក​ នៅ​ថ្ងៃ​បិទ​​បញ្ចប់​ការតាំងពិព័រណ៍នេះថា៖“នេះជាលើកទីមួយហើយនៅ​ក្នុង​​ការតាំងពិព័រណ៍​គម្រោងរយៈពេលវែង​របស់ខ្ញុំ​មាន​ឈ្មោះថា “រស់រាន”ដែល​បានដាក់បញ្ចូល​កម្រង​រូបភាព​ជម្រើស​ដកស្រង់ចេញពី​​ជំពូកទាំងបួនមក​បញ្ចូលគ្នា​ហើយ​ត្រូវបានតាំង​បង្ហាញនៅមាតុប្រទេស​ក្នុង​មជ្ឈមណ្ឌលបុប្ផាណា នា​​​ទីក្រុងភ្នំពេញ។ ឥឡូវនេះ ក្រោយ​រយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារដែលខ្ញុំបានព្យាយាមបង្ហាញនិងរៀនសូត្រ​ថា​តើ​ប្រជាជនយើង​បាននាំ​យកវត្ថុទាំងអស់នេះចាកចេញ​ពីផ្ទះរបស់ខ្លួន ត្រូវ​ផ្លាស់ទីលំនៅដោយបង្ខំឆ្លងកាត់ជំរំពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី​​ ក៏ដូចជាប្រទេស​ថ្មី។ ​ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យ​ឆ្លុះបញ្ចាំង និងចោទសួរ​ខ្លួនឯងថា “តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះ​សង្គ្រាម​ឡើងនៅក្នុងមាតុភូមិរបស់ខ្លួន?” តាមរយៈការតាំងពិព័រណ៍ “រស់រាន” ​និងការ​សម្លឹង​មើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថាជម្លោះ និងសង្រ្គាមនៅតែបន្ត​កើតមាន ដែលបង្កើតបានជាការផ្លាស់ទីលំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថាមនុស្ស​នឹង​​គិតគូរ​កាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍នេះ។”

បើ​មើល​ទៅ​លើ​​ផលប៉ះពាល់ទូលំទូលាយរបស់​ពិព័រណ៍ “រស់រាន” វិញ លោក​​ ប៉ាន់ រិទ្ធីទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បាន​មានប្រសាសន៍ថា​៖“ការតាំងពិព័រណ៍នេះ ពិតជាធ្វើ​ឱ្យ​សាធារណជន​មាន​​ចំណាប់អារម្មណ៍​ជាច្រើន។ ស្នាដៃ​របស់ គឹម ហាក់បាន​បំផុសឱ្យ​មាន​ការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍​។លោក​ ជា សុភាព [នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា] បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ទស្សនិកជនវ័យ ក្មេង និង​​សិស្សានុសិស្ស​នៅ​មិនទាន់ស៊ាំ​ជាមួយ​ការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។អ្នកខ្លះក៏​ទើប​តែ​ស្គាល់​​​មជ្ឈមណ្ឌលបុប្ផាណានាពេល​នេះ​ដែរ។ ​ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារគឺជាការ​សមហេតុផល ព្រោះ​យើង​ត្រូវការ​ប្រើ​ពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។នេះជាវិធីសាស្រ្ត​បែប​អប់រំ ដែល អនុញ្ញាតឱ្យមានការស្វែង​យល់​ថា​តើ​រូបថត និងសិល្បៈជាអ្វី​និង​ក៏ដូចជា​ដើម្បី​ស្គាល់អំពី​ការចងចាំផងដែរ។ នេះ​គឺ​ដោយសារ​តែ​​ស្នូល​ចម្បង​​នៃស្នាដៃ​​របស់ គឹម ហាក់គឺការបញ្ជូន​ការ​ចងចាំ​ឱ្យ​ទៅ​មនុស្សជំនាន់ក្រោយ។ ​បើគ្មាន វប្បធម៌ទេក៏​គ្មានការឆ្លុះបញ្ចាំងអំពី​របួសផ្លូវចិត្តរបស់យើង ឬការព្យាបាល​របួសនេះឡើយ។ខ្ញុំកត់សម្គាល់ឃើញថា​នៅ​តែ​មាន​មនុស្សបន្តមកទស្សនា គឺ​មាន​ទាំង​​ជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់​ឈ្មោះ​​ក្នុងបញ្ជីឈ្មោះ​អ្នកទស្សនា។ច្បាស់​ណាស់​ថា​ការភ័យខ្លាច​មិនហ៊ាន​​បន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយនៅតែ​ជាភាព​​បន្តការប្រុងប្រយ័ត្ន​របស់​ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរពោលគឺ​​ជា​របួសមួយ​ដែល​ជម្រុញ​ឱ្យ​អ្នកទាំងនោះ​បន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះ​ហើយដែល​ធ្វើឱ្យ​​ការងាររបស់​យើង​នៅពេល​នេះ​មានសារៈសំខាន់។ ​ពិតណាស់ខ្ញុំបាន​សង្កេត​ឃើញ​ថាមនុស្ស​ចាប់ផ្តើមជជែកគ្នា ​ក្មេងៗសួរនាំ​សំណួរផ្សេងៗហើយ​​មនុស្សចាស់ៗចាប់ផ្ដើម​ចែករំលែក​អំពីរឿង​នានាដែល​ជាហេតុ​​បង្កើតឱ្យមានការ​ចែករំលែក​ព័ត៌មាន​គ្នា​​រវាង​មនុស្ស​ពីជំនាន់​មួយទៅជំនាន់មួយទៀត។

ប្រសិន​បើអាចទៅរួច គួរ​​​ឱ្យ​មាន​ការតាំងពិព័រណ៍នេះបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាបទៀត។”ក្នុងអំឡុង​​ខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ “រស់រាន”​បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោង​​រយៈពេល​មួយ​ទសវត្សរ៍របស់លោក​ គឹម ហាក់ មករួមបញ្ចូលគ្នាដោយ​គម្រោង​នេះ​​បានចងក្រង​នូវ​​វត្ថុ​​ជា​ច្រើន​ដែល​ក្រុមគ្រួសារខ្មែរ​បាន​យក​ជាប់​នឹងខ្លួន ​​​លាក់ទុកឬ​រក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗអ្នកទស្សនាតែង​ចំណាយពេលយូរ​ដើម្បីទស្សនា វិល​មក​ទស្សនា​ម្ដងទៀតឬ​នាំ​សាច់ញាតិ​មើល​មើល​ការ​តាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថតនិងវត្ថុទាំងនោះ​ជា​គ្រឿង​ឱ្យ​ពួកគាត់​​រំលឹក​ដល់ប្រវត្តិ​គ្រួសាររបស់ពួកគាត់ផ្ទាល់។ការតាំងពិព័រណ៍នេះបាន​ជម្រុញ​​ឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យ​ក្មេង​​សួរសំណួរហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ​ ដែលពួកគេប្រហែលជាមិន​​ធ្លាប់​​និយាយ​​ពីមុនមក។​ការបន្ត​រយៈ​ពេល​ការ​តាំងពិព័រណ៍ “រស់រាន” ក្រោយ​ការ​បញ្ចប់រយៈពេលការតាំងពិព័រណ៍​ផ្លូវការ ឱ្យដល់​ ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញនឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បី​ចូល រួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំនិង​កិច្ចដើរទស្សនា​អមដោយ​ការ​បង្ហាញ ​នឹងបន្ត​ធ្វើឡើង​ក្នុងអំឡុងរយៈពេល​បន្ថែម​​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *