មោទកភាព! មកស្គាល់ភាពយន្តបរទេសល្បីៗ  ៨ រឿង ដឹកម៉ាស៊ីន ហោះមកថតលើទឹកដីប្រទេសកម្ពុជា

ប្រទេសកម្ពុជា ត្រូវបានផលិតករភាពយន្តបរទេសសម្លឹងទុកជាគោលដៅក្នុងការថតភាពយន្ត ផ្ដិតយកនូវទិដ្ឋភាពស្អាតៗ ព្រមជាមួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងនោះមានភាពយន្តបរទេសជាច្រើនរឿងមកហើយ បានជ្រើសរើសទីតាំងសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីថតជាភាពយន្ត ហើយមានរឿងខ្លះ និយាយអំពីប្រទេសកម្ពុជាតែម្ដង។ ថ្ងៃនេះ AMS-Infotainment សូមបង្ហាញភាពយន្តបរទេសល្បីៗ ចំនួន ៨ រឿងដែលបានថតនៅប្រទេសកម្ពុជា៖

១. “Lara Croft: Tomb Raider”

ដ្បិតតែ Angelina Jolie ​ធ្លាប់​មាន​ភាពយន្ត​រក​ចំណូល​បាន​រយ​លាន​ដុល្លារ​មួយ​ចំនួន​ហើយ​ដូចជា​រឿង “Gone in 60 Seconds” ប៉ុន្តែ​ភាពយន្ត​ដែល​បាន​នាំ​ឲ្យ​នាង​ក្លាយ​ជា​ Superstar ជួរ​មុខ​ក្នុង​ពិភពលោក​យ៉ាង​ពិត​ប្រាកដ​នោះ​គឺ​រឿង “Lara Croft: Tomb Raider”។ ភាពយន្តដ៏ល្បីល្បាញបំផុតមួយនេះ បានមកថតនៅលើទឹកដី ខេត្តសៀមរាប ប្រទេសកម្ពុជា ពិសេសឈុតឆាកជាច្រើននៅប្រាសាទអង្គរ។

យ៉ាង​ណា​ក៏ដោយ ភាពយន្ត​នេះ​មាន​​អត្ថន័យ​សម្រាប់​ជីវិត Angelina លើស​ពី​ការ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​មហាសាល​ជុំវិញ​ពិភពលោក ព្រោះ​ការ​ធ្វើ​ដំណើរ​មក​ថត​ភាពយន្ត​នេះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​នាង​បាន​ឃើញ​បាន​យល់​ពី​បញ្ហា​ជន​ក្រីក្រ បញ្ហា​សិទ្ធិមនុស្ស និង​វិបត្តិ​របស់​ជន​ភៀស​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ការ​មើល​ឃើញ​របស់​នាង​ចំពោះ​ពិភពលោក​និង​ជីវិត​របស់​នាង​ផ្លាស់ប្ដូរ​។

នាង​បាន​ផ្ដល់​សម្ភាស​ថា “ខ្ញុំ​ចាប់​ផ្ដើម​ភ្លឺ​ភ្នែក ខ្ញុំ​បាន​ឃើញ​ពី​ជីវភាព​មនុស្ស​នៅ​ជ្រុង​ម្ខាង​ទៀត ពិភពលោក​នេះ​ពិតជា​ធំ​ទូលាយ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត ចាប់​ពី​ពេល​នោះ​ខ្ញុំ​ក៏​ដឹង​ថា វា​មិន​លំបាក​​អ្វី​នោះ​ទេ​ដែល​យើង​គួរ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក”។ Angelina Jolie បាន​ទាក់ទង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ដើម្បី​រាយការណ៍​ពី​បញ្ហា​ជនភៀសខ្លួន និង​ជន​គ្មាន​ផ្ទះ​សម្បែង ព្រម​ទាំង​បាន​សួរ​នាំ​ថា​តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​នាង​អាច​ជួយ​ពួក​គេ​បាន។

២. «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»

«First They Kill My Father» ឬ «រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាភាពយន្តនិយាយពីសាច់រឿងពិតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រោម ក្រោមស្នាដៃដឹកនាំដោយ អ្នកស្រី Angelina Jolie និងជាភាពយនតដ៏ល្បីមួយជាប់ក្នុងបញ្ជីដណ្ដើមពានរង្វាន់អូស្កាផងដែរ។ ភាពយន្តនេះភាគច្រើន គឺថតនៅលើទឹកដីខេត្ត បាត់ដំបង នៃប្រទេសកម្ពុជា។

ជាភាពយន្តបង្ហាញពី សម័យកម្ពុជាប្រជាធិបតេយ្យ និង គឺជាការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ោងខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។ ខ្សែរភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងផ្តូរផ្តាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

៣.រឿង Friendzone

ជាភាពយន្តខ្នាតធំរបស់ថៃដ៏ល្បីកក្រើកទូទាំងពិភពលោក ដែលចូលរួមសម្ដែងដោយ Baifern & Naphat។ សាច់រឿងមួយនេះ បានផ្លាស់ប្ដូរទីតាំងថតពីមួយប្រទេស ទៅមួយប្រទេស នៅក្នុងតំបន់អាស៊ាន ហើយក្នុងនោះក៏មានឈុតឆាកមួយថតនៅ ប្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។

៤. City of Ghosts

ជាភាពយន្តហូលីវូតដ៏ល្បីមួយផលិតនៅអំឡុងឆ្នាំ ២០០២ ចែកចាយដោយដោយផលិតកម្ម United Artists។ ភាពយន្តដ៏ល្បីល្បាញមួយនេះបានជ្រើសរើសទីតាំងថតនៅក្នុងប្រទេសកម្ពុជា គឺរាជធានីភ្នំ និង លើកំពូលភ្នំបូកគោ ខេត្តកំពត។

៥. Wish You Were Here

ជាភាពយន្តរបស់ប្រទេសអូស្ត្រាលី ផលិតនៅក្នុងឆ្នាំ ២០១២ ដឹកនាំដោយលោក Kieran Darcy-Smith ចែកចាយដោយផលិតកម្ម Entertainment One ។ ភាពយន្តនេះអាចរកចំណូលបានប្រមាណជាង ១.៥ លានដុល្លារ នៅតារាង​ Box Office។ ទីតាំងថតភាពយន្តនេះ មាននៅប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា។

៦.Same Same but Different               

ជាភាពយន្តរបស់ប្រទេសអាល្លឺម៉ង់ និយាយពីរឿងរ៉ាវស្នេហា រវាងនិស្សិត​អាល្លឺម៉ង់​ម្នាក់​ត្រឡប់​មក​កម្ពុជាវិញ ព្រោះតែនារីខ្មែរម្នាក់។ ភាពយន្តនេះផលិតនៅក្នុងឆ្នាំ ២០១០ ដឹកនាំដោយ Detlev Buck ចែកចាយដោយ Netflix។ ភាពយន្តនេះមានការចូលរួមសម្ដែងដោយ  David Kross តារា​ស្រី​ថៃ Apinya Sakuljaroensuk ។

៧. Holy Lola

ជាភាពយន្តបារាំង រៀបរាប់ពីសាច់រឿង វេជ្ជបណ្ឌិត​ជនបទ (Jacques Gamblin) និង​ភរិយា (Isabelle Carré) ស៊ូទ្រាំ​នឹង​ការ​លំបាក ខណៈ​គាត់​ព្យាយាម​យក​កូន​នៅ​កម្ពុជា។ ភាពយន្តនេះ ​ផលិត​ក្នុង​ឆ្នាំ ​២០១៤​​ ចាយទុនប្រមាណ ៥,៣​លាន​ដុល្លារ​នេះ ​ដឹកនាំ​ដោយ​លោក Bertrand Tavernier។

៨. The Creator

ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយ សម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។

ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្ត​The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ ២០២២ កន្លងមក។

ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ ក្រៅពីនេះ​ក៏មានចូលរួមសម្ដែងពីតារាល្បីដូចជា Gemma Chan, John David Washington, Ken Watanabe ជាដើម។

គួរបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី ៩ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៦១ លានដុល្លារសហរដ្ឋអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *