កំលោះស្រុកខ្មែរ វណ្ណថាន & វណ្ណដា ស្រែកច្រៀងឡើងផ្អើលឆាក Takao Rock 打狗祭នៅតៃវ៉ាន់

​តារា​វ័យក្មេងរបស់ផលិតកម្ម បារមី ​វណ្ណថាន និង វណ្ណដា បានដឹកដៃគ្នាហោះទៅកោះតៃវ៉ាន់ ដើម្បីចូលរួមការប្រគំតន្ត្រីដ៏ធំមួយឈ្មោះថា Takao Rock 打狗祭  ដែលមានតារាចម្រៀង និង Rapper ល្បីៗមកពីបណ្តាប្រទេសផ្សេងៗជាច្រើនមកចូលរួម។ ក្នុងនោះផងដែរ Rapper វ័យក្មេងកម្ពុជា វណ្ណដា បានឡើងបកស្រាយចម្រៀងជាច្រើនបទរួមមាន «Time To Rise», «អីតែមិនអី», «J + O» និងបទ «កំលោះស្រុកខ្មែរ» ជាដើម នៅចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់ដែលបានមកចូលរួមលេងការប្រគំតន្ត្រីដ៏ធំនេះ។

រូបភាព៖ FB pgae Takao Rock 打狗祭 

តាមរយៈវីដេអូបង្ហោះលើគណនី Tik Tok @vannda_26 បង្ហាញឱ្យឃើញថា អ្នកចូលរួមយ៉ាងច្រើនកុះករបានចូលរួមរាំលេងកម្សាន្តតាមចង្វាក់ភ្លេងរបស់សិល្បករខ្មែរទាំងពីររូប និងបានលើកទូរស័ព្ទថតសកម្មភាពច្រៀងរបស់ វណ្ណដា និង វណ្ណដា យ៉ាងព្រោងព្រាតតែម្តង។

ឆ្លៀតពេលកំពុង perform លើឆាកដ៏អស្ចារ្យ វណ្ណដា បានប្រាប់ឈ្មោះរបស់លោកទៅកាន់អ្នកចូលរួម ដើម្បីឱ្យពួកគេចងចាំសិល្បករខ្មែរដែលបានឡើង​សម្តែងលើឆាកដ៏អស្ចារ្យនេះ និងបានប្រាប់ឱ្យគ្រប់គ្នាដឹងថា លោកជាសិល្បករមកពីកម្ពុជា មកទីនេះដើម្បីចែករំលែកឱ្យគ្រប់គ្នាដឹងពីបទចម្រៀង តន្រ្តី និងសិល្បៈរបស់ខ្មែរ។ អ្នកចូលរួមច្រើនកុះករ នាំគ្នាស្រែកហ៊ោរាំច្រៀងតាមចម្រៀងរបស់សិល្បករខ្មែររូបនេះ ថែមទាំងមានអ្នកស្រែកហៅឈ្មោះ វណ្ណដា ថែមទៀតផង។ 

រូបភាព៖ FB pgae Takao Rock 打狗祭 ​

ពេលឃើញ idol វណ្ណដា និង វណ្ណថាន ស្រែកច្រៀងផ្អើលឆាកTakao Rock 打狗祭  នៅតៃវ៉ាន់ ហ្វេនៗម្ចាស់បទ «កំលោះស្រុកខ្មែរ» បានបង្ហាញអារម្មណ៍រំភើប និងមានមោទនភាពជំនួស idol របស់ពួកគេ ដែលតែងតែនាំយកទង់ជាតិកម្ពុជាទៅឆាកអន្តរជាតិ ពិសេសគឺលើកតម្កើងសិល្បៈវប្បធម៌ និងតន្ត្រីខ្មែរទៅកាន់ពិភពលោក។

ក្រោយចប់ការសម្តែង វណ្ណដា & វណ្ណថាន រួមទាំងក្រុមការងារបារមីដែលបានទៅបំពេញបេសកម្មនៅតៃវ៉ាន់ បានកំពុងធ្វើដំណើរត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃទី៩នេះ។ នេះបើយោងតាមការបង្ហោះ Story របស់ វណ្ណថាន រយៈពេល៣ម៉ោងមុន។

គួររំលឹកផងដែរថា ថ្មីៗនេះ វណ្ណដា និងសិល្បករ បារមី ផ្សេងទៀត ទើបបង្ហោះឱ្យដឹងដំណឹងរីករាយមួយ ដែលពួកគេនឹងចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិកលើកដំបូង ក្នុងមហោស្រពតន្ត្រី Sabaidee Fest នៅ Prado Park ទីក្រុង Chino, Southern California នាថ្ងៃ ១៤ ដល់ ១៦ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។ ដូច្នេះ ពុកម៉ែបងប្អូនប្រជាជនខ្មែររស់នៅទីនោះកុំភ្លេចមកចូលរួមលេងកម្សាន្តជាមួយគ្នាឱ្យបានច្រើនកុះករ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ