ចូលរួមកម្មវិធីអន្តរជាតិធំៗមិនចន្លោះ តែ Fan Bingbing នៅតែជាតារាដែលគេបំបិទចោល

ថ្មីៗនេះ តារាសម្ដែងចិន Fan Bingbing បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តប៊ូសានឆ្នាំ ២០២៣ ជាមួយតារាល្បីៗអន្តរជាតិជាច្រើនទៀតដូចជា Song Joong Ki, Chow Yun Fat, Song Kang Ho, Park Eun Bin និងតារាជាច្រើនទៀត តែក្នុងនោះសម្រស់របស់តារាស្រីចិនរូបនេះ បានទាក់ទាញការ​ចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មានច្រើនជាងគេ​ជាមួយ​នឹង​ការស្លៀកពាក់ស្រស់ឆើត និង​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​របស់​នាង។

តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ Fan Bingbing ទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍ភាពយន្ត និងព្រឹត្តិការណ៍ម៉ូដអន្តរជាតិ។ មុនចូលរួមកម្មវិធីនៅ​កូរ៉េនេះ នាង​បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាព​យន្ត​អន្តរជាតិក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក៏ដូចជាមហោស្រពក្រុងកាន ប្រទេសបារាំងជាដើមដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត “Green Light”។ រឿងនេះចាត់ទុកថាជា​ការ​វិល​ត្រឡប់​មក​សម្តែង​ក្នុង​កុន​ខ្នាត​ធំ​វិញ លើកដំបូង​របស់តារាវ័យ ៤២ឆ្នាំរូបនេះក្រោយ​ត្រូវ​បានតុលាការ​ហាមមិនឱ្យចេញមុខ​រយៈពេល​ ៥​ឆ្នាំ​ដោយសារ​រឿង​អាស្រូវ​គេចពន្ធ។

ត្រលប់មកបង្ហាញមុខជាថ្មី មិនថាទៅណាមកណា តារាកំពូលសម្រស់រូបនេះ តែងវិនិយោគលើការស្លៀកពាក់ និងការតុបតែងខ្លួន ដើម្បីធានាបាននូវស្តង់ដារសម្រស់ដូចទេពអប្សររបស់ខ្លួនដូចដើម។ ប៉ុន្តែជាអកុសល រូបភាពទាំងអស់របស់នាង មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសចិនដែលជាទីកំណើតរបស់នាងឡើយ។

ថ្វីត្បិតតែព្យាយាមស្វែងរកផ្លូវត្រលប់មកសិល្បៈក្រៅស្រុកវិញបានក៏ដោយ ប៉ុន្តែ Fan Bingbing នៅមិនទាន់រកវិធីដើម្បីចូលប្រឡូកក្នុងវិស័យសិល្បៈចិនឡើងវិញទេ បន្ទាប់ពីរឿងអាស្រូវគេចពន្ធនោះ។ ជាច្រើនឆ្នាំមកនេះ នាងមិនមានភាពយន្តចេញឲ្យអ្នកគាំទ្របានទស្សនា ហើយការបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយក៏ថយចុះច្រើនដែរ។ នាងបានអវត្តមានពីព្រឹត្តិការណ៍កម្រាលព្រំក្រហមធំៗរបស់ប្រទេសចិន ហើយមិនអាចធ្វើជា BA ឬអ្នកតំណាងម៉ាកយីហោអ្វីទៀតនោះទេ។

មុនពេលថតរឿង Green Light តារាសម្ដែង Fan Bingbing ធ្លាប់បានស្វែងរកមិត្តរួមអាជីពជាច្រើននាក់នៅស្រុកកំណើតដើម្បីធ្វើការរួមគ្នា។ ទោះជាយ៉ាងនេះក្តី នាងបានទទួលការបដិសេធមិនឈប់ឈរ សូម្បីតែពីតារាដែលធ្លាប់ហៅនាងជា Idol របស់ពួកគេក៏ដោយ។ សកម្មភាពនៅក្រៅប្រទេសរបស់ Fan Bingbing ក៏មិនអាចជៀសផុតពីភាពចម្រូងចម្រាសដែរ។ ទស្សនិកជន​មួយ​ផ្នែក​ជឿថា នាង​គួរតែ​ទទួលបាន​ឱកាស​ដើម្បី​កសាង​អាជីព​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​ពិន័យ​យ៉ាង​សមរម្យ។ ប៉ុន្តែភាគច្រើនបានស្នើឱ្យ Fan Bingbing បញ្ឈប់សកម្មភាពសិល្បៈទាំងស្រុង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ