ឆ្លងឆ្នាំមិនដឹងទៅណា Share ទុកមើល! កំពូលរឿងភាគកូរ៉េទាំង ១០ ប្រចាំឆ្នាំ ២០២១

យោងតាមប្រភពព័ត៌មាន NME នាពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងពីរឿងភាគកូរ៉េចំនួន ១០ ក្នុងឆ្នាំ២០២១ ដែលហ្វេនៗមិនគួររំលង ព្រោះមានគុណភាពខ្ពស់និងមានអត្ថន័យអប់រំបង្កប់ក្នុងនោះជាច្រើន។ ជាមួយគ្នាដែរក៏ជាឱកាសល្អសម្រាប់ ប្រិយមិត្ត ដែលគ្មានគម្រោងដើរកម្សាន្ដនាឱកាសឆ្លងឆ្នាំថ្មីខាងមុខនេះគឺអាចសាកល្បងទស្សនារឿងខាងក្រោមដើម្បីបំបាត់ភាពអផ្សុក។ តោះទៅមើលទាំងអស់គ្នាថាមានរឿងអ្វីខ្លះ?

១០. Doom At Your service

រឿងនេះជាប្រភេទរឿងបែបអភិនិហារនិយាយពីនារីម្នាក់ឈ្មោះ  DongKyung ចាប់តាំងពីឳពុកម្ដាយស្លាប់ទៅត្រូវរស់ទីពឹងខ្លួន។ ទម្រាំតស៊ូធ្វើការនិងបានរស់នៅក្នុងជីវភាពសមរម្យមួយនាងបានចំណាយពេលស្ទើរ ៦ ឆ្នាំ។ តែជាអកុសលថ្ងៃមួយនាងក៏បានដឹងថាខ្លួនមានសាច់ដុំក្នុងខួរក្បាលនឹងសល់ឱកាសរស់តែ ១០០ ថ្ងៃទៀតប៉ុណ្ណោះ។ ស្រាប់តែរឿងមិនគួរឲ្យជឿមួយបានកើតឡើងគឺមានមនុស្សប្រុសម្នាក់បង្ហាញមុខ ហើយបានប្រាប់ថាគេអាចជួយនិងបំពេញបំណងប្រាថ្នារបស់ DongKyung តើបុរសអាថ៍កំបាំងម្នាក់នោះជានរណាទៅ?

៩. Beyond Evil

Beyond Evil  ជាប្រភេទរឿងរន្ធត់ព្រឺព្រួច អាថ៍កំបាំង ក្ដីឃាតកម្ម មើលហើយធានាភ័យបុកពោះតែម្ដងស្មានមិនដឹងទាយមិនត្រូវតែម្ដងថានឹងមានរឿងអ្វីកើតឡើងបន្ដ។ រឿងនេះដែរនិយាយអំពីកំពូលអ្នកស៊ើបអង្កេត ២ នាក់ ព្យាយាមធ្វើគ្រប់បែបយ៉ាងជាពិសេសហ៊ានប្រថុយជីវិតរបស់ខ្លួនដើម្បីតាមចាប់ឃាតករដែលដើរសំលាប់អុកឡុកនៅតំបន់ដែលពួកគេរស់នៅ។

៨. Hometown Cha-cha-cha

សម្រាប់រឿងនេះគឺមានគ្រប់រស់ជាតិ ផ្អែម ល្វីង ប្រៃ ជូរចត់ ធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែកតែម្ដង។ និយាយពីដំណើររឿងរបស់ Yoon HyeJin ដែលជាអ្នកគ្រូពេទ្យធ្មេញម្នាក់ ដោយសារអាជីពការងារនៅទីក្រុងមិនសមប្រកបនាងក៏សម្រេចចិត្តចាកចេញពីកន្លែងដែលខ្លួនធ្លាប់រស់នៅយូរឆ្នាំទៅរស់នៅជនបទ។ ពេលនោះហើយដែរនាងបានជួបនឹងមនុស្សប្រុសម្នាក់ដែលធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្ដូរ ១៨០ ដឺក្រេ។

៧. My Name

ជាប្រភេទរឿងដែលនិយាយពីតួអង្គស្រីដែលមានចិត្តដាច់ដៃឆៅ សាហាវ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីសងសឹកឲ្យឳពុករបស់ខ្លួន។ សម្រាប់អ្នកដែលជាហ្វេនរបស់តារាស្រី Han SoHee មិនគួររំលងឡើយព្រោះតារាស្រីរូបនេះពិតជាធ្វើបានល្អខ្លាំងក្នុងរឿងភាគមួយនេះ។

៦. King’s Affection

ជារឿងភាគបុរាណកូរ៉េតែមួយគត់ក្នុងឆ្នាំនេះ ដែលទទួលបានការគាំទ្រខ្លាំងនិងមតិសរសើរច្រើន។ សាច់រឿងនិយាយពីព្រះនាងដែលបន្លំខ្លួនជារាជបុត្រជំនួសបងប្រុសភ្លោះរបស់នាងដែលបានស្លាប់ដើម្បីមើលការខុសត្រូវក្នុងប្រទេស។ សម្រាប់រឿង King’s Affection អាចចាត់ទុកថាជារឿងប្លែកអារម្មណ៍មួយដែលទស្សនិកជនមិនគួររំលងឡើយ។

៥. Yumi’s Cells

សឹងតែគ្រប់រឿងភាគដែលសម្ដែងដោយតារាស្រី Kim GoEun គឺមិនធ្វើឲ្យទស្សនិកជនខកបំណងឡើយព្រោះសុទ្ធតែជារឿងមានគុណភាពល្អខ្លាំង។ ចំពោះរឿង  Yumi’s Cells នេះវិញក៏ដូចគ្នាគឺជារឿងដែលដកស្រង់ចេញពី Webtoon ដ៏ល្បី និយាយពីកោសិកាស្នេហាក្នុងខ្លួនរបស់ Yumi។ អានទៅប្លែកបន្ដិច ប៉ុន្ដែបើចង់ដឹងដំណើររឿងនឹងទៅជាយ៉ាងណាប្រិយមិត្តកុំភ្លេចទស្សនាណា។

៤. Vincenzo

ជារឿងដែលកំប្លុកកំប្លែង តែក៏មើលហើយឡើងព្រឺរោមតែម្ដងព្រោះបរិយាកាសក្នុងរឿងឡើងចុះដេញតាមមិនទាន់ធ្វើឲ្យអ្នកទស្សនាមិនសរសើរមិនបានតែម្ដង។ និយាយពីដំណើររឿងក្រុមបងធំនៅ អ៊ីតាលី  និងកំពូលមេធាវីស្រីឆ្នើមម្នាក់ជាប់ពាក់ព័ន្ធគ្នាបង្កើតបានជាឈុតឆាកនឹកស្មានមិនដល់ជាច្រើន។

៣. Move to Heaven  

Move to Heaven ជារឿងបែបលក្ខណៈគ្រួសារដែលមើលហើយធានាស្រក់ទឹកភ្នែកមិនដឹងខ្លួនតែម្ដង។ និយាយពី Geu Roo ខិតខំប្រឹងប្រែងធ្វើឲ្យអាជីវកម្មដែលឳពុករបស់ខ្លួនបន្សល់ទុកឲ្យបន្ដដើរទៅមុខជាមួយ SangGu ដែលជាលោកពូរបស់ខ្លួន។

២. Youth of May

អ្នកទស្សនារឿងនេះហើយច្បាស់ជាដឹងនិងយល់អារម្មណ៍ជាមិនខានព្រោះម្នាក់ៗ ទស្សនាហើយឡើងទឹកភ្នែករហេមរហាមទាំងអស់គ្នា។ និយាយពីដំណាលរឿងមួយកើតឡើងក្នុងឆ្នាំ ១៩៨០ អំពីកូនប្រុសអ្នកមានម្នាក់ឈ្មោះ Hee Tae បានជួបនឹងគ្រួពេទ្យស្រីម្នាក់គឺ MyungHee។ ចាប់តាំងពីជួបនាង Hee Tae ចាប់ផ្ដើមអភិវឌ្ឍខ្លួនល្អទៅៗ ជីវិតគេក៏ស្គាល់ពីរឿងជាច្រើនដែលមិនធ្លាប់ដឹងបានលឺ។ ប៉ុន្ដែរឿងល្អ ៗ​កើតឡើងមិនបានយូរឡើយ តើចុងក្រោយជីវិតរបស់ពួកគេទាំងពីរនឹងទៅជាយ៉ាងណា?

១. Squid Game  

ជារឿងដែលល្បីខ្លាំងមែនទែនក្នុងឆ្នាំ ២០២១ នេះ តែក៏មានប្រិយមិត្តខ្លះមិនទាន់បានទស្សនាដែរ។ និយាយពី GiHun បន្ទាប់ពីបរាជ័យក្នុងជំនួញក៏ធ្លាក់ខ្លួនជំពាក់បំណុលគេគ្រប់ទិស។ ជាពិសេសលង់ខ្លួនទៅញៀនល្បែង គ្មានលទ្ធភាពសូម្បីតែទិញកាដូខួបកំណើតជូនកូនស្រី។ ស្របពេលដែលជីវិតធ្លាក់ដ៏កម្រិតសូន្យ ស្រាប់តែ GiHun ទទួលបានឱកាសចូលលេងហ្គេមអាថ៍កំបាំងមួយដែលមានប្រាក់រង្វាន់រហូតដល់ ៣៨ លានដុល្លារ។ តែអ្វីដែល GiHun មិនបានដឹងនោះ ហ្គេមដែលគេកំពុងចូលរួមលេងគឺជាហ្គេមផ្សងជីវិតនោះទេ។

ប្រិយមិត្តកុំរំលងណា ព្រោះ ១០ រឿងនេះសុទ្ធតែជាកំពូលរឿងក្នុងឆ្នាំ ២០២១៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ