ផ្ទុះការចាប់អារម្មណ៍ក្រោយ ឆន សុវណ្ណារាជ ទម្លាយរូប មាស សុខសោភា និងស្វាមី​រៀបការកាល១២ឆ្នាំមុន

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងភ្ញាក់ផ្អើល និងមានការ​ចាប់អារម្មណ៍​ជាខ្លាំង លើរូបថតប៉ុន្មានសន្លឹកដែលតារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះ​មុននេះ​បន្តិច គឺរូបថតរៀបការ​របស់​កំពូល​តារាចម្រៀង​ស្រីដ៏ល្បីល្បាញ មាស សុខសោភា។ ក្នុងរូបថតនោះ មាស សុខសោភា​ដោយដឹកដៃគូស្នេហ៍​សំណព្វចិត្ត​ចូលរោងការ​តាមប្រពៃណីក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ហើយគិតមកដល់ពេលនេះ អ្នកទាំងពីរ​បានរួមរស់​ជាប្ដីប្រពន្ធអស់រយៈពេល ១២ឆ្នាំមកហើយ។

រូបថត ២សន្លឹក ដែល ឆន សុវណ្ណារាជ បានបង្ហោះ​ក្នុងឱកាសខួប​អាពាហ៍ពិពាហ៍​រយៈពេល ១២ ឆ្នាំនេះ កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។ ក្នុងរូបថតនោះគេក៏ឃើញតារាសម្ដែង ញឹម ច័ន្ទថន ក៏កំពុង​សែនចងដៃគូ​ស្វាមីភរិយា​មួយគូនេះ ១ សន្លឹកផងដែរ។ យ៉ាងណាមិញ គេឃើញហ្វេនៗ​ជាច្រើនបាននាំគ្នា Comment អបអរសាទរយ៉ាងព្រោងព្រាត ដល់អ្នក​ទាំងពីរប្តីប្រពន្ធគូ​នេះ។

គួររំលឹកផងដែរថា ស្វាមីរបស់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេស មាស សុខសោភា ជាអាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា ឈ្មោះថា អ៊ិត រ៉ាដា។ កន្លងមក គេធ្លាប់ដឹងមកថា អ្នកទាំងពីរធ្លាប់​ចូល​វិហារ​រៀបការ​តាម​បែប​សាសនាគ្រិស្ដ​ជាមួយ​គ្រូ​ពេទ្យ អ៊ិត រ៉ាដា ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា កាល​ពី​ឆ្នាំ​២០០៨ គ្រាន់តែការរៀបចំពិធីបែបប្រពៃណីខ្មែរដូចក្នុងរូបថតដែល ឆន សុវណ្ណារាជ បង្ហោះនោះ គេមិនធ្លាប់ឃើញពីមុនមកឡើយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ

CIM បញ្ចេញមកុដថ្មីរចនាបថប្រាសាទបន្ទាយស្រី ត្រៀមបំពាក់ជូនជយលាភី Miss Queen Cambodia 2024

ពិតជាវិសេសវិសាលខ្លាំងមែនទែនសម្រាប់ម្ចាស់ជយលាភី Miss Queen Cambodia 2024 ក៏ដូចជា Miss Star International Cambodia 2024 ដោយជយលាភីទាំងពីររូប...

ល្បីខ្លាំងយ៉ាងនេះ ដឹងអត់ថាសមាជិក NewJeans បានប្រាក់ខែប៉ុន្មានកាលពីឆ្នាំមុន?

ADOR ដែលជាទីភ្នាក់ងារនៅពីក្រោយក្រុមចម្រៀងនារី K-pop NewJeans បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ ២០២៣ ទោះបីជាកំពុងមានការតស៊ូផ្លូវច្បាប់ជា

ភាពយន្តភាគថ្មីដែល Gong Yoo និង Song Hye Kyo គ្រោងសម្ដែងរួមគ្នា នឹងចាយដើមទុនមហាសាលជិត ៦០ លានដុល្លារ

កំពូលតារាសម្ដែងកូរ៉េ ២រូប គឺតារាប្រុស Gong Yoo និងតារាស្រី Song Hye Kyo កំពុងស្ថិតក្នុងការចរចាឱ្យចូលសម្ដែងរួមគ្នាក្នុងរឿងភាគថ្មី

លេចមុខ វណ្ណដា តែងខ្លួនយ៉ាងសង្ហា ចូលរួមមង្គលការបងប្រុសបង្កើតព្រឹកមិញ គេសុំថតរូបព្រាត

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាន់ វណ្ណឌី ជាបងប្រុសបង្កើតរបស់តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ចូលរោងការហើយ ជាមួយកូនក្រមុំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះថា ឆេង ដាណែត...

ខាត់ ស្រីច័ន្ទ ចាប់ដៃស្ត្រីឆ្នើមម្នាក់ធ្វើ National Director កម្មវិធី Miss Planet Cambodia 

ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។