មិនទាន់ចាក់ផ្សាយផង Squid Game វគ្គ ២ ឈរឈ្មោះដណ្ដើមពានពីវេទិកា Golden Globe បាត់ហើយ

រឿងភាគល្បីឈ្មោះ Squid Game រដូវកាលទី ២ បានឈរឈ្មោះត្រៀមដណ្ដើមពានរង្វាន់ Best Television Series នៅក្នុងក្មមវិធី Golden Globe Awards លើកទី ៨២។ នេះជាប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាភាពយន្តកម្រដែលមានឱកាសចូលរួមដណ្ដើមពានរង្វាន់តាំងតែមិនទាន់ចាក់ផ្សាយជាផ្លូវការ។

យោងតាមតារាងបេក្ខភាពដែលបានបញ្ចេញកាលពីថ្ងៃចន្ទ ភាពយន្តភាគបែបរន្ធត់របស់ Netflix នឹងត្រូវចូលរួមប្រកួតជាមួយនឹងរឿងភាគទូរទស្សន៍អន្តរជាតិប្រភេទស៊េរីដទៃទៀត ដូចជា The Day of the Jackal, The Diplomat, Mr. & Mrs. Smith, Shogun និង Slow Horses ដោយលទ្ធផលនឹងប្រកាសក្នុងកម្មវិធី នៅឯថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

ត្បិតមិនទាន់បានចាក់ផ្សាយក៏ពិតមែន តែ Netflix បានឆ្លៀតក្ដោបឱកាសនេះ ដោយបញ្ជូនសាច់រឿងរបស់ខ្លួនទៅកាន់វេទិកានេះតាមពេលពេលកំណត់​ និងតាមលក្ខខណ្ឌរបស់កម្មវិធី។ ជាក់ស្ដែង Golden Globe តម្រូវឱ្យអ្នកដាក់ភាពយន្តប្រកួតទាំងអស់ បញ្ជូនសាច់រឿងមកកាន់គណៈកម្មការវាយតម្លៃនៅត្រឹមថ្ងៃទី៤ វិច្ឆិកា និងត្រូវតែភាពយន្តដែលចាក់ផ្សាយនៅក្នុងឆ្នាំនេះ សមស្របទៅនឹងគម្រោងរបស់ Netflix ដែលត្រៀមបញ្ចេញរឿងភាគរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ។

ជាក់ស្ដែង គម្រោងចេញផ្សាយនៅចុងឆ្នាំនេះ ក៏ជាចំណុចមួយដែលពិភពលោកកំពុងតែរង់ចាំសង្កេតមើល ពីសន្ទុះគាំទ្ររបស់រឿង Squid Game វគ្គថ្មីនេះដែរ។ ជាធម្មតា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកកច្រើនជៀសវាងការចេញផ្សាយមាតិកាថ្មីរបស់ខ្លួននៅចុងឆ្នាំ ព្រោះវាអាចនឹងមិនសូវទទួលបានជោគជ័យខ្លាំងនៅគ្រាដំបូង ដោយសារតែទស្សនិកជនភាគច្រើនអាចនឹងជាប់រវល់នឹងកម្មវិធីធំៗ ដូចជា បុណ្យណូអែល និងបុណ្យឆ្លងឆ្នាំជាដើម។

គួរបញ្ជាក់ដែរថា កាលពីរដូវកាលទី១ Squid Game បានទទួលជោគជ័យម្ដងរួចហើយនៅក្នុងកម្មវិធី Golden Globe លើកទី៧៩ ដោយគ្រានោះរឿងភាគមួយនេះបានឈរឈ្មោះដណ្ដើមពាន Best TV Drama, Best Actor សម្រាប់តួសម្ដែង​ Lee Jung-Jae និង Best Supporting actor សម្រាប់លោក O Yeong Su។

ជាលទ្ធផល O Yeong Su ដែលសម្ដែងជាបេក្ខភាព​០០១ លោកតា​ Oh Il-nam បានក្លាយជាតារាសម្ដែងកូរ៉េខាងត្បូងដំបូងបង្អស់ដែលឈ្នះពានរង្វាន់ពីកម្មវិធី Golden Globe ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *