បង្ហាញចំណាត់ថ្នាក់ក្រុមចម្រៀងខេប៉ុបទាំង ១០ ដែលមានប្រជាប្រិយភាពបំផុតប្រចាំខែកញ្ញា

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបញ្ចេញចំណាត់ថ្នាក់​ក្រុម​ចម្រៀង​ខេប៉ុប​​​មានប្រជាប្រិយភាពបំផុត​ក្នុង​ខែ​នេះ ដោយ​ផ្អែកតាមការបូក​សរុបទិន្នន័យនានា​ដូចជាការ​ស្ដាប់​និង​ទស្សនា​ចម្រៀង ការបង្ហាញមុខ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនងសហគមន៍ ចាប់ពី​ពាក់កណ្ដាល​ខែ​សីហា​ដល់​ពាក់កណ្ដលកញ្ញា។

សម្រាប់ផ្នែកក្រុមនារី ចំណាត់ថ្នាក់លេខ១ គឺនៅតែជា aespa ពីផលិតកម្ម SM Entertainment ដោយ​ទទួលបាន​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ៥ លានពិន្ទុ ខណៈ​ពួកគេ​កំពុង​បន្ត​ការប្រគំតន្ត្រីទេសចរណ៍​ពិភពលោក ហើយ​បទ​ចម្រៀង “Supernova” នៅតែ​ជាបទ​ដែល​ទទួល​​ការ​គាំទ្រ​ច្រើន។

ចំណែក​ក្រុម IVE របស់ផលិតកម្ម Starship ក៏នៅ​តែ​រក្សាបាន​ចំណាត់ថ្នាក់​កំពូល​ទី​២ ដដែល​ក្នុង​ខែ​នេះ​ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ៣,៦ លានពិន្ទុ ដោយ​កើន​ឡើង​ជិត ១៥ ភាគរយ​ធៀប​នឹង​ខែ​មុន ស្របពេល​​ក្រុម LE SSERAFIM ដែល​ទើប​តែ​ធ្វើ​​ការ ​Comeback ជាមួយ​បទ​ចម្រៀង​ថ្មី “Crazy” បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​ ៥ កាល​ពី​ខែ​មុន មក​ចំណាត់ថ្នាក់​លេខ៣ ខណៈ​សន្ទស្សន៍ប្រជាប្រិយភាព​របស់​ពួក​គេ​កើន​ឡើង ៣៣ ភាគរយ​ ពោល​គឺ​បាន​​ដល់ ៣,៥ លានពិន្ទុ។

ចំណាត់ថ្នាក់​លេខ៤ បាន​ទៅ​លើ​ក្រុម (G)I-DLE ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព ២,៧៧ លាន ស្របពេល​ចំណាត់ថ្នាក់​កំពូល​ទី៥ បាន​ទៅលើ​ក្រុម Red Velvet ដែល​ទទួល​បាន​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ២,៧៥ លាន​ក្នុង​ខែ​នេះ។ ​

ក្រឡេកមកមើលក្រុមចម្រៀងបុរសវិញ ចំណាត់ថ្នាក់​លេខ១ បាន​ទៅលើ​ក្រុម SEVENTEEN ពីផលិតកម្ម Pledis Entertainment ជាមួយ​សន្ទស្សន៍ប្រជាប្រិយភាព​សរុប ៣,៣ លានពិន្ទុ ខណៈ​ប្រធានបទ​ពេញនិយមពាក់ព័ន្ធនឹង​ពួក​គេ​មានដូចជា​ការចូលរួម​សម្ដែង​ក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza នៅប្រទេស​អាល្លឺម៉ង់​កាលពីពេលថ្មីៗ និង​ការប្រកាស​ចូល​បំពេញ​កាតព្វកិច្ចយោធា​របស់​សមាជិក Jeonghan ។

រីឯចំណាត់ថ្នាក់​លេខ​២ គឺបាន​ទៅលើក្រុមចម្រៀង Stray Kids ពីផលិតកម្ម JYP Entertainment ដែល​ទទួល​បាន​សន្ទស្សន៍ប្រជាប្រិយភាព​សរុប ១,៩ លាន​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុមចម្រៀង​ជើងចាស់​ SHINee ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ១,៦ លាន។

ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅលើ​ក្រុមចម្រៀង​សមាជិក ១១នាក់ THE BOYZ ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ១,៤ លានពិន្ទុ ខណៈ​ក្រុម BTS ដែល​​កំពុង​បំពេញកាតព្វកិច្ចយោធា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៥ ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ១,៣ លាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *