ចង់សងទៅមនុស្សដែលស្អប់យើងវិញ ប្រើ ៣ វិធីនេះល្អបំផុត

ជាធម្មតាក្នុងជីវិតមនុស្សយើងមិនមែនមានសុទ្ធតែមនុស្សល្អៗ និងស្រឡាញ់យើងទាំងអស់នោះទេ។ ពោលគឺតែងតែមានមនុស្សមួយក្រុមផ្សេងដែលមានចេតនាមិនល្អរហូតដល់ច្រណែនចង់ធ្វើបាបយើងតាមគ្រប់រូបភាព។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែក ៣ វិធីសម្រាប់ប្រើដើម្បីសងសឹកទៅកាន់មនុស្សដែលស្អប់យើង៖

១. កុំគិតច្រើនពីសម្ដីគេ

មិនចម្លែកនោះទេដែលមនុស្សមានចេតនាមិនល្អតែងតែធ្វើគ្រប់យ៉ាងដើម្បីឱ្យមា​នប្រតិកម្មឆ្លើយតបទៅកាន់ពួកគេវិញដូចជាខឹង ឬសោកសៅជាដើម។ ការធ្វើបែបនេះគឺមិនខុសពីការធ្វើបាបខ្លួនឯងនោះទេដោយសារតែវានឹងបញ្ជាក់ពាក្យសម្ដីរបស់ពួកគេពិតជាមានឥទ្ធិពលលើយើងមែន។ ផ្ទុយទៅវិញ ដើម្បីឆ្លើយតបទៅកាន់មនុស្សប្រភេទយើងត្រូវធ្វើខ្លួនឱ្យរឹងមាំ និងជំនួសមកវិញដោយការមិនខ្វល់ខ្វាយ ឬចាប់អារម្មណ៍នឹងពាក្យសម្ដីអត់ប្រយោជន៍របស់ពួកគេ។ នៅពេលដែលយើងមិនមានប្រតិកម្មឆ្លើយតបនឹងការញុះញង់របស់មនុស្សទាំងនោះ មិនត្រឹមតែជួយឱ្យយើងមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យមនុស្សទាំងនោះក្ដៅក្រហាយវិញទៀតផង។

២. កុំបោះបង់កណ្ដាលទី

ជាការពិតនៅជុំវិញខ្លួនតែងតែមានមនុស្សមួយចំនួនដែលចាំច្រណែនឈ្នានីសយើង និងមិនចង់ឱ្យយើងជោគជ័យឡើយ ដូច្នេះពួកគេនឹងហ៊ានប្រើគ្រប់វិធីទាំងអស់ដើម្បីបញ្ឈប់យើងកណ្ដាលទី។ ក្នុងន័យនេះប្រសិនបើការប៉ុនប៉ងរបស់ពួកគេបានសម្រេចមានន័យថាយើងជាមនុស្សទន់ខ្សោយដែលងាយនឹងផ្ដួលរំលំ ហើយពួកគេគឺមានឈរចាំសើចចំអកយើងប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងអាចសម្រេចបានដល់គោលដៅដោយជោគជ័យ នោះច្បាស់ណាស់ពួកគេនឹងជាមនុស្សម្នាក់ដែលពោរពេញដោយភាពអាម៉ាស់ សោកស្ដាយ និងក្ដៅក្រហាយបំផុតព្រោះគោលបំណងរបស់ពួកគេត្រូវបរាជ័យ។

៣. រស់នៅឱ្យល្អជាងពួកគេ

ប្រិយមិត្តមានឆ្ងល់អត់ថាហេតុអ្វីបានជាមនុស្សមួយចំនួនហ៊ានធ្វើបាបយើង? នេះក៏ព្រោះតែពួកគេគិតថាយើងជាមនុស្សអន់ ហើយគេពូកែ និងមានសមត្ថភាពខ្លាំងជាងដែលងាយនឹងយកឈ្នះយើង។ ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមតាំងជំហរឱ្យរឹងមាំជាងពួកគេហើយហ៊ានអភិវឌ្ឍន៍ខ្លួនឯងឱ្យល្អជីវិតល្អប្រសើរជាងមុនតាមរយៈភាពក្លាហានប្រឈមជាមួយនឹងបញ្ហា ការចេះគ្រប់គ្រង និងលើកទឹកចិត្តខ្លួនឯង នោះអ្នកដែលមានប្រតិកម្មគឺជាពួកគេទៅវិញទេ។ ដូច្នេះហើយជឿជាក់ថានេះមិនមែនជាអ្វីដែលមនុស្សមានចេតនាមិនល្អប្រាថ្នាចង់ឃើញឡើយដោយសារពួកគេនឹកស្មានមិនដល់ទេថាយើងមានជីវិតដ៏ប្រសើរបែបនេះ។

ដូច្នេះ ៣ វិធីខាងលើនេះគឺជាការសងត្រលប់ទៅវិញដ៏ល្អបំផុតចំពោះមនុស្សដែលមានចេតនាមិនល្អ ហើយចង់បំផ្លាញយើងដោយមិនត្រឹមតែធ្វើឱ្យពួកគេស្ងាត់មាត់ប៉ុណ្ណោះទេ ថែមទាំងជំនួយឱ្យផ្លូវចិត្ត និងជីវិតយើងប្រសើរជាងមុនទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *