ចង់ដឹងទេថាវីដេអូរឿងណាខ្លះដែលជាប់ជម្រើស SEAVFC ២០២៤ ក្នុងស្រុក?

កាលពីចុង ខែសីហាកន្លងទៅនេះ «មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC Cambodia)  បានបិទការទទួល វីដេអូខ្លី ដើម្បីប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង គួឡាឡុំពួរ ប្រទេសម៉ាឡេស៊ី នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ។ 

បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយ និងសិក្ខាសាលា២លើករបស់ខ្លួន​ SEAVFC ជំនាន់ទី៤ គណៈអភិបាលប្រចាំកម្ពុជាបានសម្រេចយកវីដេអូ ដែលមានចំណងជើងដូចខាងក្រោម ទៅធ្វើការប្រកួតថ្នាក់តំបន់៖​

1Period Storyវីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ទៅ១៧ឆ្នាំ
2Time Flyវីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី០៨ ទៅ១២ឆ្នាំ
3Jack’s Cancerវីដេអូផលិតដោយកុមារអាយុពី១៦ ទៅ១៧ឆ្នាំ
4Rain and Shineវីដេអូផលិតដោយកុមារអាយុពី១៣ ទៅ១៥ឆ្នាំ
5The Unseen Barrierវីដេអូផលិតដោយកុមារអាយុពី១៣ ទៅ១៥ឆ្នាំ
6Friendshipវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ
7Treat People Equallyវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ

លោក ស៊ុំ ស៊ីថែន ប្រធានគណៈអភិបាលប្រចាំកម្ពុជារបស់ SEAVFC បានលើកឡើងថា៖ «ការដាក់រឿងមកប្រកួតឆ្នាំនេះ នៅមានកម្រិត ទី១ ដោយសារមហោស្រពយើងទើបចាប់ផ្តើមឡើងវិញបន្ទាប់ពី ផ្អាកដំណើរការចន្លោះពេលវិបត្តិកូវីដ១៩។ ទី២ ប្រធានបទអាចជាកត្តាបន្ថយ ចំនួនរឿងដែលដាក់មក ដោយសារជាការតម្រូវរាល់ឆ្នាំ។ ទោះយ៉ាងណា យើងខ្ញុំក៏រកឃើញស្នាដៃល្អ និងប៉ិនប្រសប់ពីកុមារ និងអ្នកជំនាញ ភាពយន្តនៅកម្ពុជាខ្លះៗដែរ។»

កុមារា សេង សូលីហេង (រូបកណ្ដាល)

ក្រៅពីនោះ ជាការលើកទឹកចិត្ត លេខាធិការដ្ឋានមហោស្រពនៅហ្វីលីពីន បានសម្រេចរើសយក កុមារា សេង សូលីហេង ដើម្បីចូលរួមកម្មវិធី ធំនៅខែវិច្ឆិកាខាងមុខនេះ ជាមួយឪពុកម្តាយរបស់គាត់ តំណាងឱ្យកុមារកម្ពុជា ដែលបានសិក្សា និងដាក់រឿងមកប្រកួត។ ការជ្រើសរើស គឺផ្អែកទៅលើភាពក្លាហាន ជំនាញប្រាស្រ័យទាក់ទង និងចំណេះដឹងភាសាអង់គ្លេសរបស់ សូលីហេង។ កុមារារូបនេះ បច្ចុប្បន្នរៀននៅថ្នាក់ទី៦ នៃសាលារៀន Ontario International School។    

សម្រាប់អ្នកស្រី ខាន់ គន្ធារី ដែលជាមាតារបស់កុមារា សេង សូលីហេង៖ «នាងខ្ញុំពិតជារំភើប និងរីករាយមែនទែន ដែលបានឮដំណឹងកូន លីហេង ត្រូវបានជ្រើសរើសឱ្យចូលរួម មហោស្រពថ្នាក់តំបន់របស់ SEAVFC នៅប្រទេសម៉ាឡេស៊ី។ នេះជាឱកាសពិសេសបំផុតសម្រាប់ នាងខ្ញុំ និងក្រុមគ្រួសារ ជាពិសេសដែលបានឱ្យកូន លីហេងបានចូលរួមសិក្ខសាលាវីដេអូ ជាមួយកុមារកម្ពុជាដទៃទៀត។ ទោះបីរយៈពេលខ្លី តែគាត់សប្បាយចិត្ត នឹងស្នាដៃដែលគាត់បានធ្វើជាមួយមិត្តរួមក្រុម។ នាងខ្ញុំសង្ឃឹមថាឪពុកម្តាយ អាណាព្យាបាល ឬលោកគ្រូអ្នកគ្រូផ្សេងទៀត នឹងជំរុញបុត្រធីតា ឬសិស្សានុសិស្សរបស់ខ្លួន ឱ្យចូលរួមទាំងសិក្ខាសាលា និងមហោស្រពនេះនៅឆ្នាំក្រោយៗទៀត។»

ដោយឡែក SEAVFC Cambodia នឹងសហការជាមួយ «មហោស្រពភាពយន្តខ្លីចតុមុខ» ក្នុងការចាក់បង្ហាញវីដេអូដែលមានចំណងជើង ដូចខាងក្រោម នៅចុងខែតុលា នេះ៖​ 

1Time Flyវីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី០៨ ទៅ១២ឆ្នាំ
2Lens of Friendshipវីដេអូផលិតដោយកុមារអាយុពី១៦ ទៅ១៧ឆ្នាំ
3Friendship in diversityវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ
4Vi-sible Friendsវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ

ជ័យលាភីថ្នាក់តំបន់ នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»។

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីឱ្យគណៈប្រតិភូកម្ពុជាត្រៀមខ្លួនធ្វើដំណើរ ទៅកាន់  «មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» នៅទីក្រុងគួឡាឡុំពួរ ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *