ត្រឡប់មកជាថ្មី រឿង «កូនប្រសាស្រី» ធ្វើ​ឱ្យអ្នកទស្សនាទប់លែងជាប់ត្រង់ ឈុតម៉ែក្មេកធ្វើបាបកូនប្រសា

ស្របពេលអ្នកនិពន្ធ និងដឹកនាំរឿងអ្នកស្រី ពាន់​ ភួង​បុផ្ផា​ ប្រកាស​ចាក់​ផ្សាយ​រឿង ​«កូន​ប្រសា​ស្រី​»​ ជា​ថ្មី​ម្ដង​ទៀតភាព​យន្ត​ភាគ​មួយ​នេះ​បានកំពុង​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​ទស្សនា​​ជក់​ចិត្ត​ខ្លាំង ​ជា​ពិសេស​ត្រង់​ឈុត​ម្ដាយ​ក្មេក​ និង​សាច់​ថ្លៃ​ធ្វើ​បាប​នារី​ជា​កូន​ប្រសាតែម្ដង​។​

ត្រឡប់​មក​លើក​នេះ​រឿង​ ​​«​កូន​ប្រសា​ស្រី​» ​​ធ្វើ​ឱ្យ​អ្នក​និយម​តាម​ដាន​ទស្សនា​ភាពយន្ត​ខ្មែរ​ ស្ទើរ​ឡើង​ឈាម​ក្រោយ​បាន​ទស្សនា​ចប់​មួយ​ភាគ​ៗ ជា​ពិសេស​នៅ​ត្រង់​វគ្គ​ដែល​គ្រួសារ​សាច់​ថ្លៃ​​​មាន​ម្ដាយ​ក្មេក​ និង​បង​ថ្លៃ​​​រួម​ដៃ​ធ្វើ​បាប​​តួឯក​ស្រី​តែ​ម្ដង​។​ រឿង​ខ្មែរ​ដែលធ្លាប់​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ ​ស៊ី​ធី​អិន ​កាល​ពី​ជាង ​១០​ ឆ្នាំ​មុន​​បាន​វិល​ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត​ជា​មួយ​សាច់​រឿង​ដដែល ​ប៉ុន្តែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​កាន់​តែ​ជក់​ចិត្ត​ខ្លាំង​ក្រោយ​ភាគ​និមួយៗ​ នៃ​រឿង​ទាំង​មូល​ត្រូវ​បាន​ចាក់​បញ្ចាំង​ម្ដង​ទៀត​​។​ មិន​តែ​ប៉ុណ្ណោះ​ ត្រង់​ឈុត​ដែល​នារី​ជា​កូន​ប្រសា​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ក្រុម​គ្រួសារ​ខាង​ប្ដីតែម្ដង​រហូត​ធ្វើ​ឱ្យ​មហាជន​ញ័រ​សាច់​ខឹង​សម្បារ​ជំនួស​តួ​ឯក​ស្រី​ ថែម​ទាំង​ចង់​ចូល​សម្ដែង​ជំនួស​នាង​ថែម​ទៀត​ផង​។​

ខ្សែរឿងភាគដែល​សម្ដែងដោយ​អ្នកនាង នី​ មុល្លីកា កំពុងទទួល​បានប្រជាប្រិយភាព និងការគាំទ្រខ្លាំងម្ដង​ទៀត ខណៈរឿងមួយនេះបាន​បង្ហាញតថភាពនៃជីវិតស្ត្រីក្រោយរៀបការនៅក្នុងគ្រួសារដែលទទួលរងការធ្វើបាប ញំញីពីសំណាក់បងប្អូន និងញាតិសាច់ថ្លៃ ជាពិសេសម្ដាយក្មេក។

ខណៈ​ដែល​រឿង​ដុំ «​កូន​ប្រសា​ស្រី» ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​តិក​តុក ក៏ដូចជាហ្វេសបុក​អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា ​ដែល​ជា​អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​បង​ប្អូន​ដែល​បាន​កាត់​យក​វីដេអូ​ភាគ​ខ្លី​ៗ​នៅ​ក្នុង​ខ្សែ​រឿង​ភាគ​មួយ​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​សូម​ជួយ​ដាក់​កម្មសិទ្ធិបញ្ញា​ឱ្យ​ម្ចាស់​ដើម​ផង​​ បន្ថែម​ពី​លើ​នេះ​ដែរ​លោក​ស្រី​ក៏​បាន​អរគុណ​សម្រាប់​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ទាំង​ឡាយ​ដែល​បាន​ដាក់​កម្មសិទ្ធិ​បញ្ញា​រួច​រាល់​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា​ រឿង ​«​កូន​ប្រសា​ស្រី​» ​​​ចាក់​បញ្ចាំង​បាន​១០​ភាគ​ហើយ​​​នៅ​លើ ឆាណែល​យូ​ធូប Poan Phoung Bopha TV វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​។​ ក្រៅ​អំពី​រឿង ​«​កូន​ប្រសា​ស្រី​»​​ ក៏​នៅ​មាន​រឿង​ដុំ​មួយ​ចំនួន​ដែល​បាន​យក​មក​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​លើ​ឆាណែល​យូ​ធូប Poan Phoung Bopha TV ដែល​មាន​ដូច​ជា​ ​ខ្ញុំ​ជា​អ្នក​ណា​? ស្នាម​ស្នេហ៍​​សមុទ្រ​រាម ​កុមារី ២៥​ ឆ្នាំ​ រាជិនី​ដួង​ចិត្ត​ ស្នេហ៍​មិន​ឈ្នះ​ស្និត​ និង​នាយ​ឡប់​ជំពប់​ស្នេហ៍៕

ទស្សនារឿង ​«​កូន​ប្រសា​ស្រី​» ​​​នៅលើឆាណែលយូធូប៖

https://www.youtube.com/watch?v=-tfcDq9iGWY


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *