ម៉ម ពេ​ជ្ជ​រិ​ទ្ធ បញ្ចេញចម្រៀង Cover បទ​ពី​ដើម​លើកដំបូង ក្រោយបំបែកក្រុម SmallWorld SmallBand

និយាយពីឧស្សាហកម្មចម្រៀងក្នុងស្រុក ប្រហែលគ្មាននរណាមិនធ្លាប់ស្គាល់ និងបានដឹងឮពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ ​ក្រុម SmallWorld SmallBand ឬ​ហ្វេ​ន​ស្គាល់​ថា ​ក្រុម​តូច នោះ​ទេ ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ ដោយក្រុម តូច បានប្រកាសរំសាយក្រុម បន្ទាប់ពីបានរួមដំណើរក្នុងវិថីសិល្បៈអស់រយៈពេល៩ឆ្នាំ។ ការរំសាយ​ក្រុម ​តូច មិនបាន​បង្ហាញថា សិល្បករម្នាក់ៗរបស់ក្រុម​​នេះ លាចាក​ពីវិស័យ​សិល្បៈ​ចម្រៀង​​នោះទេ ប៉ុន្តែម្នាក់ៗបានប្រកាសថា នឹង​វិល​មក​សិល្បៈ​វិញតាម​វី​ថី​រៀងខ្លួន​វិញ​ម្ដង ដោយចាប់ផ្តើមពីការទទួលការងាររៀងៗខ្លួន។

បន្ទាប់ពីបំបែកក្រុមមក ម្នាក់ៗបានរក្សាជំហរ និងបានត្រៀមស្នាដៃថ្មីរៀងៗខ្លួន តួយ៉ាងថ្មីៗនេះសមាជិកម្នាក់នៃក្រុមនេះ គឺលោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ថ្មីៗនេះបានបញ្ចេញស្នាដៃថ្មីលើកដំបូងបំផុត បន្ទាប់ពីប្រកាសរំសាយក្រុមមក ប៉ុន្តែបទនោះ មិនមែនជាស្នាដៃ Original Song នោះទេ តែជាបទចម្រៀង ​Cover ពីបទ​មរតក​ដើម ចំណងជើងថា «ខូចចិត្ត​ដ្បិត​ព្រាត់​អូន» ជាសំនៀងដើមរបស់ លោកតា មាស ម៉េង​ហ៊ាង ដែល​ត្រូវជា ប្អូនប្រុស​បង្កើត នៃ លោកតា មាស ហុក​សេង។

ទន្ទឹមការបញ្ចេញចម្រៀង Cover នេះ លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ដែលជា​ប្អូនប្រុស​បង្អើត​របស់លោក ដួង វិ​រៈ​សិទ្ធ បានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ជា​លើកដំបូង​បំផុត​ដែល​ខ្ញុំបាទ​លើកយក​មរតក​ចម្រៀង​សម័យមុន​ច្រៀង​ទុកជា​បទពិសោធន៍ និង ជូន​បងប្អូន​ស្តាប់​កម្សាន្ដ ។ ខ្ញុំបាទ​ជា​សិល្ប:ករ​ជំនាន់​ក្រោយ​សូម​សំពះ​គោរព​ដល់ លោកតា មាស ម៉េង​ហ៊ាង ដែល​ត្រូវជា ប្អូនប្រុស​បង្កើត នៃ លោកតា មាស ហុក​សេង និង​វីរ:សិល្បករ​នា​សម័យមុន​ដែល​រួមចំណែក​ក្នុង​ចម្រៀង «ខូចចិត្ត​ដ្បិត​ព្រាត់​អូន» នេះ ចៅ​សូម​គោរព​អស់​ពេញ​មួយជីវិត​នៃ​ចៅ​ដែល លោកតា​បាន​បន្សល់​នូវ​ចម្រៀង​ដ៏​សែន​មានន័យ​និង​ពិ​រោះ​ជាខ្លាំង​គ្មាន​ថ្ងៃ​សាបសូន្យ​ពី​ក្រអៅបេះដូង​ចៅ​ហើយ​អាច​ឲ្យ​ចៅ​រៀនសូត្រ​ក្បួន​ក្បាច់​នៃ​ការនិពន្ធ​និង​ច្រៀង​មិនចេះ​អស់​មិនចេះហើយ»។

លោក​បន្ដថា « ខ្ញុំបាទ សូម​អរគុណ​អស់ពីដួងចិត្ត​ដែល សិល្ប:ករ​រៀមច្បង​ទាំងអស់​បាន​រក្សារ​នូវ​ចម្រៀង​នេះ​អោយបាន​បន្សល់​មកដល់​ជំនាន់​ប្អូន សូម​ទទួល​សេចក្តី​គោរព​ពី​ខ្ញុំបាទ ជា​សិល្ប:ករ​ជំនាន់​ថ្មី វ័យ​នៅ​ខ្ចី និង​សូម រីករាយ​ស្តាប់​កម្សាន្ដ!»។

សូមជម្រាបផងដែរថា បទចម្រៀងដែល ម៉ម ពេ​ជ្ជ​រិ​ទ្ធ ធ្វើការ Cover នេះ ត្រូវបានបង្ហោះក្នុង Channel YouTube ផ្លូវការរបស់លោក ឈ្មោះថា PJRith Music ដែលកំពុងមាន subscribers ប្រមាណជិត ៥០០នាក់។ មានការលើកឡើងពីសំណាក់ហ្វេនៗថាពេល ម៉ម ពេ​ជ្ជ​រិ​ទ្ធ បកស្រាយចម្រៀងមរតកដើមបែបនេះ មានកន្លែងខ្លះសំឡេងដែលរបស់លោកស្រដៀងនឹងបងប្រុសលោក គឺលោក ដួង វិរៈសិទ្ធ ហើយថែមទាំងបញ្ចូលមនោសញ្ចេតនាបានលន្លង់លន្លោចបានស្រដៀងគ្នាទៀតផង។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *