“មុនថ្ងៃស្អែក – 𝐁𝐞𝐟𝐨𝐫𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰” ភាពយន្តខ្នាតខ្លីដំបូងរបស់ ចិត្ត កញ្ចនា ផ្ទុះការសរសើរខ្លាំង

ក្រោយចំណាយពេលផលិតយ៉ាងសម្រិតសម្រាំងអស់មួយរយៈ ទីបំផុតភាពយន្តខ្នាតខ្លីដំបូងរបស់ផលិតកម្ម «រណ្តំ» ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់តារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា បានបញ្ចេញលើទីផ្សារជាផ្លូវការហើយ លើទំព័រហ្វេសប៊ុកផ្លូវការ Kanhchna Chet-ចិត្ត កញ្ចនា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

“មុនថ្ងៃស្អែក – 𝐁𝐞𝐟𝐨𝐫𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰” ជាភាពយន្តមនោសញ្ចេតនា និយាយស្នេហាបែបអភិនិហា ប្រៀបដូចរឿងតុក្កតា Doraemon ធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ ព្រោះអត្ថន័យ អត្ថរស និងភាពនឹកស្មានមិនដល់ ពិសេសជាងនេះ គឺគុណភាព និងបច្ចេកទេសផលិត បូករួមទាំងចម្រៀងមនោសញ្ចេតនា ២បទ ចំណងជើង «DORAEMON ស្នេហ៍» និង «លែងអូនទៅ» របស់កញ្ញា ចិត្ត កញ្ចនា ធ្វើឱ្យភាពយន្តខ្លីមួយនេះកាន់តែល្អមើល និងអន្លង់អន្លោចខ្លាំងឡើង។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាពោលសរសើរចំពោះរឿងនេះ បន្ទាប់ពីបានទស្សនារឿងពេញរយៈពេល ៣០នាទី។ លើសពីនេះទៀត គ្រប់គ្នាកំពុងរង់ចាំស្តាប់ ចម្រៀងក្រាល (OTS) ក្នុងបទនេះ ដែលជាការតែងនិពន្ធនិងចម្រៀងផ្ទាល់ដោយ តារាចម្រៀងរូបស្រស់សម្លេងស្រទន់ ចិត្ត កញ្ចនា។

តាមរយៈស្នាដៃភាពយន្តរឿងខ្លីដំបូងនេះ សបញ្ជាក់ឱ្យឃើញថា ផលិតកម្ម «រណ្តំ» របស់ម្ចាស់បទ «DORAEMON ស្នេហ៍» ពិតជាព្យាយាមពង្រឹងគុណភាពស្តង់ដារឿង និងចម្រៀងដូចអ្វីដែលបាននាងធ្លាប់ប្រាប់អ្នកសារព័ត៌មានសិល្បៈពិតមែន។ គេមានជំនឿថា «រណ្តំ» នឹងអាចសម្រេចចក្ខុវិស័យដ៏ធំបំផុតរបស់ខ្លួន គឺការនាំមកនូវ music festivalក៏ដូចជាបង្អែកដ៏កក់ក្តៅដល់សិល្បករដែលមានទេពកោសល្យពិតប្រាកដ។

ចង់ដឹងសាច់រឿងពេញរបស់ភាពយន្តខ្នាតខ្លី “មុនថ្ងៃស្អែក – 𝐁𝐞𝐟𝐨𝐫𝐞 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰” មានអត្ថន័យ និងអត្ថរសបែបណានោះ លោកអ្នកអាចចូលទៅទស្សនារឿងពេញលើផ្លូវការ Kanhchna Chet-ចិត្ត កញ្ចនា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព