TXT ​ចាប់ផ្ដើម World Tour នៅអឺរ៉ុបលើកដំបូង ក្រោយផ្អាកសកម្មភាព ២ ខែ

ក្រុមចម្រៀងប្រុសកូរ៉េ Tomorrow X Together ឬត្រូវបានស្គាល់ផងដែរតាមរយៈឈ្មោះកាត់ TXT បានបង្ហាញអារម្មណ៍រំភើបខណៈពួកគេកំពុងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍លើកដំបូងនៅអឺរ៉ុប ក្នុងសប្ដាហ៍នេះ បន្ទាប់ពីបានសម្រាកពីការងារទាំងអស់រយៈពេល២ខែកន្លងមក។

កាលពីខែមករា ផលិតកម្មរបស់ពួកគេគឺ Big Hit Music ដែលជាទ្រនំរបស់ក្រុម BTS ដែរបានប្រកាសថា TXT នឹងផ្អាកការងាររយៈពេលវែងដើម្បីបានសម្រាក និងចំណាយពេលជាមួយគ្រួសាររបស់ពួកគេ ​បន្ទាប់​ពី​ប្រធាន​ក្រុមគឺ Soobin បាន​និយាយ​ថាលោកត្រូវ​សម្រាក​ដោយ​ហេតុផល​សុខភាព។

នៅក្នុងបទសម្ភាសមួយ មុនពេលឡើងសម្ដែងលើឆាកនៃពហុកីឡដ្ឋាន O2 Arena ឯទីក្រុងឡុងដ៍ សម្រាប់ការសម្តែងលើកដំបូងរបស់ពួកគេនៅចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ សមាជិក Hueningkai បាននិយាយថានេះជាលើកទីមួយហើយដែលពួកគេបានសម្រាកការងាររយៈពេលយូរបែបនេះ ចាប់តាំងពីពួកគេ Debut (បង្ហាញមុខលើកដំបូង)។

ការប្រគំតន្ត្រីទេសចរណ៍​អឺរ៉ុបរបស់ពួកគេ​បាន​ចាប់​ផ្ដើម​នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ហើយបន្ទាប់ពីការសម្ដែងនៅអង់គ្លេស ពួកគេនឹងបន្ត​​ទៅសម្ដែង​ទីក្រុងផ្សេងទៀតដូចជាទីក្រុងបែឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងអាំស្ទែដាំ ប្រទសហូឡង់។

ទន្ទឹមនឹងការមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ សមាជិកក្រុមមួយរូបគឺ Beomgyu ក៏គ្រោងនឹងចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនជាអាល់ប៊ុម mixtape មានចំណងជើងថា “Panic” នៅថ្ងៃទី២៧ ខែមីនានេះផងដែរ។

បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ខែ​មីនា ឆ្នាំ ២០១៩ រយៈពេល ៦ ឆ្នាំកន្លងមកនេះ សមាជិក TXT ទាំង ៥ រូបបានកសាងភាពល្បីល្បាញយ៉ាងរឹងមាំជាមួយនឹងរសជាតិបទចម្រៀងបែបប៉ុបរ៉ុក ដោយមានបទល្បីៗដូចជា “Blue Hour”, Sugar Rush Ride” និង “0X1=LOVESONG (You Know I love You)” ។

បើយោងតាមស្ថាប័នឧស្សាហកម្មតន្ត្រី IFPI អាល់ប៊ុម “Minisode 3: Tomorrow” របស់ពួកគេបានជាប់ចំណាត់ថ្នាក់ជាអាល់ប៊ុមលក់ដាច់បំផុតទី ១០ ទូទាំងពិភពលោក ក្នុងឆ្នាំ ២០២៤ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *