ចូលរួមទស្សនាឱ្យបានកុះករទស្សនីយភាពសិល្បៈបុរាណល្ខោនបាមោជ្ជទ័យរឿង “កុលាបប៉ៃលិន”

ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ល្ខោន​បាមោជ្ជទ័យ​ដែល​ស្ទើរ​តែ​បាត់បង់​ត្រូវ​បាន​គាស់​កកាយ​ឡើង​មក​វិញ​តាម​រយៈ​ទស្សនីយភាព​រឿង “កុលាប​ប៉ៃលិន”។ ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះ​ករ​ ដើម្បី​បន្ត​ថែ​រក្សា​កុំ​ឱ្យ​សិល្បៈ​បុរាណ​មួយ​នេះ​បាត់បង់។

ល្ខោន​បាមោជ្ជ​ទ័យ ឬ​ប្រាមោទ្យ​ទ័យ គឺជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ ដែល​បាន​កើតឡើង​នៅ​ដើមសតវត្សរ៍ទី​២០​ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ចន្លោះ​ឆ្នាំ ១៩១៤-១៩១៨ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​ទម្រង់​ល្ខោន​មួយ​នេះ​មិន​សូវ​បាន​លើក​យក​មក​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង​ និង​យក​មក​សិក្សា​ស្រាវជ្រាវ​បន្ថែម​។​

ដោយ​ឡែក ​ថ្មី​ៗ​នេះ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​គាស់​កកាយ​ និង​ពាំនាំ​ល្ខោន​បុរាណ​មួយ​នេះ​មក​ផ្សព្វផ្សាយ​ឡើង​វិញ​ តាម​រយៈ​ទស្សនីយភាព​រឿង​ «កុលាប​ប៉ៃលិន» ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​រយៈពេល​ ៤ ​ថ្ងៃ​ជាប់​គ្នា​ ចាប់​ពី​ថ្ងៃ​ ២៣ ​ដល់​២៦ ​មករា ​ឆ្នាំ ២០២៥​ នៅ​សាល​សន្និសីទ​ចតុម្មុខ​ ចាប់​ពី​ម៉ោង​ ៥៖៣០ ​នាទី​ល្ងាច​តទៅ​។

សម្រាប់​បង​ប្អូន​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម ​ក៏​ដូចជា​គាំទ្រ​សិល្បៈ​បុរាណ​បាមោជ្ជទ័យ​រឿង “កុលាប​ប៉ៃលិន” អាច​ទំនាក់ទំនង​បាន​តាម​លេខ​ទូរស័ព្ទ​​ 081 336 182/061 335 182/097 335 331 0 (តេឡេក្រាម) ក្នុង​តម្លៃ​សំបុត្រ​ចូលរួម ២​ ម៉ឺន​រៀល​ និង​ ៤​ ម៉ឺន​រៀល ​មិន​ត្រឹម​តែ​បាន​ទស្សនា​ទស្សនីយភាព​ល្ខោន​បាមោជ្ជទ័យ ​ដ៏​កម្រ​មួយ​នេះ ​អ្នក​ចូលរួម​ក៏​បាន​ទស្សនា​ពិព័រណ៍សិប្បកម្ម​ខ្មែរ​ផង​ដែរ​៕

ប្រភពរូបភាព ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *