នឹកអ្នកគាំទ្រពេក Jin ប្រកាសចេញអាល់ប៊ុមទោលមួយទៀតជាមួយ Solo tour មុនបានជុំគ្នាជាមួយ BTS

Jin សមាជិកកូនបងនៃក្រុម BTS នឹងចេញអាល់ប៊ុមទោលថ្មីមានចំណងជើងថា Echo នៅខែក្រោយនេះហើយ! រយៈពេលត្រឹមតែកន្លះឆ្នាំបន្ទាប់ពីការចេញមីនីអាល់ប៊ុមដំបូង “Happy” តារា K-pop វ័យ ៣២ ឆ្នាំរូបនេះនឹងត្រលប់មកវិញជាមួយនឹងបណ្តុំបទចម្រៀងថ្មីនៅថ្ងៃទី ១៦ ខែឧសភា។

ទីភ្នាក់ងាររបស់លោកគឺ BigHit Music បាននិយាយថា៖ “Jin បានសម្រេចចិត្តចេញបទចម្រៀងថ្មីភ្លាមៗ ព្រោះលោកចង់ជួបអ្នកគាំទ្រញឹកញាប់ជាងមុន”។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានកត់សម្គាល់ថា៖ “ជាមួយគោលបំណងភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអ្នកគាំទ្រតាមរយៈតន្ត្រី អាល់ប៊ុម Echo នឹងបង្ហាញពីទស្សនៈរបស់ Jin លើបទពិសោធន៍ជីវិតជាសកល ដោយរំលេចពីអារម្មណ៍ប្រចាំថ្ងៃជាមួយភាពកក់ក្តៅ និងភាពស្មោះត្រង់។ អាល់ប៊ុមនេះដែរនឹងបង្ហាញពីសមត្ថភាពច្រៀងដ៏សម្បូរបែបរបស់ Jin ជាមួយស្ទីល និងអារម្មណ៍ចម្រុះ ដែលឆ្លុះបញ្ចាំងពីការវិវត្តនិងភាពចាស់ទុំកាន់តែច្រើនរបស់លោកក្នុងវិស័យសិល្បៈ”។

នៅថ្ងៃទី១៧ ខែមេសានេះ BigHit Music ក៏បានបង្ហាញបញ្ជីបទចម្រៀងសម្រាប់អាល់ប៊ុមទីពីររបស់ Jin ដោយមានបទ “Don’t Say You Love Me” ជាបទចម្រៀងនាំមុខ រួមជាមួយបទចម្រៀងផ្សេងៗទៀតសរុបចំនួន ៧ បទ ដោយក្នុងចំណោមនោះ Jin ក៏​បាន​ចូល​រួម​និពន្ធ​បទ​ចម្រៀង​មួយចំនួនផងដែរ។

ទន្ទឹមនឹងការចេញអាល់ប៊ុមថ្មីនេះដែរ Jin ក៏បានប្រកាសនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោកផ្ទាល់ខ្លួនជាលើកដំបូងមានឈ្មោះថា “#RunSeokJin_EP.Tour”។ ការប្រគំតន្ត្រីនេះនឹង ចាប់ផ្តើមនៅថ្ងៃទី ២៨ និង ២៩ ខែមិថុនា នៅកីឡដ្ឋាន Goyang Sports Complex ក្នុងទីក្រុង Gyeonggi បន្ទាប់មកនឹងបន្តទៅកាន់ទីក្រុងសរុបចំនួន ៩ រួមមាន Chiba និង Osaka ក្នុងប្រទេសជប៉ុន ទីក្រុង Anaheim, Dallas, Tampa និង Newark ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាទីក្រុងឡុងដ៍ និងទីក្រុង Amsterdam ។

គួរបញ្ជាក់ថា Jin គឺជា​សមាជិក​ទី​ប្រាំពីរ និង​ជា​សមាជិក​ចុងក្រោយ​របស់ BTS ដែលបាន​ចេញ​អាល់ប៊ុម​ទោល​ពេញ​លេញ។ អាល់ប៊ុមទី ២ របស់លោកនឹងត្រូវចេញ ខណៈពេលដែល ARMY ឬក្រុមអ្នកគាំទ្រ BTS រង់ចាំយ៉ាងអន្ទះសាសម្រាប់ការ Comeback ជុំគ្នាឡើងវិញរបស់សមាជិកទាំង ៧ នាក់។ BTS បានផ្អាកការងារក្រុមតាំងពីខែមិថុនា ឆ្នាំ ២០២២ ដើម្បីឱ្យសមាជិករបស់ខ្លួនបំពេញកាតព្វកិច្ចយោធា ហើយបើមិនមានអ្វីផ្លាស់ប្ដូរពួកគេមានគម្រោងធ្វើការវិលត្រលប់ជុំគ្នាក្នុងពេលណាមួយនៅឆ្នាំ២០២៥នេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *