ផ្ទុះការចាប់អារម្មណ៍ ឈុតខ្លី ទេវតាក្រង៉ែងក្រង៉ង់ រឿង “ព្រះចន្ទគោរព”

​ល្ខោន​អាប៉េ​ រឿង​ “ព្រះចន្ទគោរព” ​ត្រូវ​បាន​គាស់​កកាយ​យក​មក​សម្ដែង​ឡើង​វិញ​នៅ​ក្នុង​ពិធី​បុណ្យ​ សំពះ​​ព្រះ​ខែ​​ ដោយ​នៅ​ក្នុង​ឈុត​ខ្លី ​​ទេវតា​ក្រង៉ែងក្រង៉ង់​​ កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​អ្នក​ប្រើ​ប្រាស់នៅក្នុង​បណ្ដាញ​សង្គម​​។​​​​

រូបភាព៖ FB Phina So

ឈុត ​«​ទេវតា​ក្រង៉ែងក្រង៉ង់»​ គឺ​ជា​ឈុត​ខ្លី​មួយ​ដែល​ដក​ស្រង់​ចេញ​ពីក្នុង​រឿង ​​”ព្រះចន្ទគោរព”​​។​​ ជា​ឈុត​បែប​ត្លុក​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ប្រជាជន​នា​ពេល​បច្ចុប្បន្ន​​ហៅ​ថា ​(​កំប្លុក​កំប្លែង​) ​ហ្នឹង​ឯង​។​ ឈុត​ត្លុក​ក្នុង​ទម្រង់​ល្ខោន​អាប៉េ​មួយ​នេះ​សម្ដែង​ដោយ​តួ​អង្គ​ទេវតា​ដែល​មាន​ភាព​ជា​ត្លុក ​(កំប្លែង​)​ ដោយ​ការ​បង្ហាញ​នៅ​លើ​ឆាក​ទាំង​សម្ដី​ និង​កាយ​វិការ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើច​សប្បាយ​​​ប្រៀប​បី​ដូច​ជា​មើល​រឿង​កំប្លែង​យ៉ាង​ដូច្នោះ​ដែរ​។ ​

តាម​រយៈ​ទស្សនីយភាព​ដ៏​កម្រ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​ការ​កោត​សរសើរ​ជា​ខ្លាំង​ចំពោះ​​សិស្ស​-និស្សិតដែល​បាន​លើក​យកនូវអត្តសញ្ញាណបុរាណរបស់ខ្មែរមកបង្ហាញ​ឱ្យ​កូន​ខ្មែរ​បាន​ដឹង​ បាន​ឃើញ ​និង​បាន​ស្គាល់​នៅក្នុងល្ខោន​​អាប៉េ​​ រឿង ​”ព្រះចន្ទគោរព” ​​​នៅ​ក្នុង​ពិធី​បុណ្យ​ សំពះ​​ព្រះ​ខែ ​​ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ​។​

រឿង ​”ព្រះចន្ទគោរព”​ ត្រូវបានតាក់តែងឡើងនៅ ព.ស ២៣៧៦ ដែលត្រូវនិង គ.ស ១៨៣៣ ដោយអ្នកនិពន្ធដែលមានឈ្មោះថា បណ្ឌិត សំអាត ឬ ស្អាត។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​ រឿង​ “ព្រះចន្ទគោរព” ​ជា​ទម្រង់​ល្ខោន​អាប៉េ​ក្នុង​វាំង​ដែល​មាន​ទម្រង់​​ខុស​ពី​ល្ខោន​ព្រះ​រាជ​ទ្រព្យ​ និង​ល្ខោន​ក្បាច់​បុរាណ ​​នៅ​ត្រង់​តួ​សម្ដែង​ដោយ​ តួ​នាយ​ តួនាយ​រង​ និង​យក្ស​ សម្ដែង​ដោយ​នាដការ​ស្រី​ៗ​ រី​ឯ​តួ​ស្វា​ តួ​ឥសី ​និង​តួ​សត្វ​ សម្ដែង​ដោយ​នាដករ​ប្រុស​ៗ៕

ទស្សនាឈុតខ្លី ទេវតាក្រង៉ែងក្រង៉ង់ នៃល្ខោនអាប៉េ រឿង “ព្រះចន្ទគោរព” ៖ https://www.facebook.com/reel/565514866069020



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *