គួរឱ្យចាប់អារម្មណ៍!​ មកស្តាប់ចំណាប់អារម្មណ៍លោកគ្រូអ្នកគ្រូ និងសិស្សរបស់ «ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៨!

ចាប់តាំងពីឆ្នាំ២០២៥មក «ក្រុមភាពយន្តឈូករ័ត្ន» បានបានជ្រើសរើស យុវជន១២រូបមកពីសាវតាផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៧ជំនាន់មុនៗ ក្នុងវគ្គបណ្តុះបណ្តាលភាពយន្តខ្លី។ វគ្គប្រចាំឆ្នាំនេះ ជាកម្រងវគ្គខ្លីៗ ពី១ថ្ងៃ​ ទៅ២ថ្ងៃ តាមមុខវិជ្ជា ដែលរួមមានទាំងអស់៦ សុទ្ធសឹងតែចាំបាច់សម្រាប់តម្រូវការក្នុងអាជីព ភាពយន្ត៖ 

១. គ្រប់គ្រងការផលិត បង្រៀនដោយលោក ស៊ុំ ស៊ីថែន ជាស្ថាបនិកផ្ទាល់របស់ក្រុមភាពយន្តឈូករ័ត្ន និងជា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ

២. និពន្ធអត្ថបទភាពយន្ត បង្រៀនដោយលោក ផន សុផានិត ជាសមិទ្ធិករភាពយន្តខ្លីឯករាជ្យ និងជាអតីត សមាជិក«ឈូករ័ត្ន» ឆ្នាំ២០២៣

៣. ដឹកនាំរឿង បង្រៀនដោយលោក កែវ សំនៀង ជាអ្នកដឹកវីដេអូពាណិជ្ជកម្ម និងជាអ្នកចាត់ចែងទូទៅ របស់ ផលិតកម្ម Box Media 

៥. ចាប់ប្លង់ថត បង្រៀនដោយលោក នៅ​ សុវណ្ណារ័ត្ន ជាសមិទ្ធិករភាពយន្ត  និងប្រធានផ្នែកថតឯករាជ្យសម្រាប់ភាពយន្តខ្នាតធំ

៦.  កាត់ត បង្រៀនដោយលោក អ៊ុង ស៊ីវថុង ជាការីថត និងកាត់តជំនាញរបស់ក្រុមហ៊ុនឯកជន១កន្លែង និង​ ជាប្រធាន«ក្រុមភាពយន្តឈូករ័ត្ន» ឆ្នាំ២០២៥

៤. ថតសម្លេង បង្រៀនដោយ លោក ហ៊ុយ ប៊ុនឆាយ ជាការីថតសម្លេង អ្នកសម្របសម្រួលការថត និងជាអតីត សមាជិក«ឈូករ័ត្ន» ពីឆ្នាំ២០១៨ ដល់២០២០។

សម្រាប់កញ្ញា ខិ សិរី ដែលជាបុគ្គលផ្នែកគ្រប់គ្រងមាតិកាឱ្យទីភ្នាក់ងារ១កន្លែង និងជាសមាជិក«ឈូករ័ត្ន» ឆ្នាំ២០២៥៖ «បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល SFA ខ្ញុំទទួលបានអារម្មណ៍ថា វាជាបទពិសោធន៍ដ៏គួរឱ្យ ចងចាំ និងជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នកស្រឡាញ់វិស័យភាពយន្តដូចជាខ្ញុំ។ វគ្គពិសេសនេះបានបង្រៀនខ្ញុំ ជាច្រើន ក្នុងតួនាទីជាអ្នកបង្កើតភាពយន្ត ជួយឲ្យខ្ញុំយល់ច្បាស់ពីការរៀបចំគម្រោងរហូតដល់ការអនុវត្ត ជាក់ស្តែង។ ធ្លាប់តែមានគំនិតមួយថាថតគុនគ្មានអ្វីពិបាកទេ ដល់ពេលមកពិសោធន៍ត្រឹមតែវគ្គសិក្សាទើបដឹងថា ការគិតវាមិនដូចកាពិត វាមានភាពស្ងុគ្រស្មាញជាច្រើន។ អរគុណចំពោះក្រុមការងារ SFA និងគ្រូបង្រៀន ទាំងអស់ដែលបានបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍អំពីភាពយន្ត វាជាបទពិសោធន៍ថ្មីមួយ សម្រាប់ខ្ញុំ យកទៅអនុវត្តក្នុងដំណើរនៃក្ដីស្រមៃជាអ្នកផលិតភាពយន្តរបស់ខ្ញុំ!»

រីឯលោក សុខនា សុវណ្ណៈ ដែលជាសមាជិកនៅក្នុងក្រុមនេះដែរ សព្វថ្ងៃបម្រើការផ្នែកផលិតវីដេអូ ឱ្យស្ថាប័នរដ្ឋ ១កន្លែង បានសម្តែងចំណាប់អារម្មណ៍ថា៖ រីឯលោក សុខនា សុវណ្ណៈ ដែលជាសមាជិកនៅក្នុងក្រុមនេះដែរ សព្វថ្ងៃបម្រើការផ្នែកផលិតវីដេអូ ឱ្យស្ថាប័នរដ្ឋ ១កន្លែង បានសម្តែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរីករាយយ៉ាងខ្លាំងចំពោះ បទពិសោធន៍ក្នុងការរៀនវគ្គបណ្តុះបណ្តាល របស់SFA។ វាជាវេលាមួយដ៏មានតម្លៃ ដែលបានជម្រុញឲ្យរូបខ្ញុំ. បានស្គាល់នៅវគ្គបច្ចេកទេសមួយចំនួនដូចជាវគ្គនៃការចាប់យកប្លង់ថត និងការចាប់យកនូវបច្ចេកទេសសម្លេង ជាដេីម ដែលបានដោះស្រាយចម្ងល់របស់ខ្ញុំក្នុងការផលិតរឿងខ្នាតខ្លី និងមានការទទួលបាន នូវចំណេះដឹងថ្មីៗ ជាច្រេីនទៀត»

បើតាមលោក នៅ សុវណ្ណារ័ត្ន ជាគ្រូបង្គោលផ្នែកចាប់ប្លង់ថត៖ «បទពិសោធន៍សម្រាប់ការបង្រៀនមួយនេះគឺ ពួកគាត់មានការយកចិត្តទុកដាក់ ផ្តោតលើចំណង់ចំណូលចិត្តរៀងខ្លួននូវផ្នែកភាពយន្តជាពិសេសផ្នែកចាប់ប្លង់ថត (Cinematography)។ គឺពួកគាត់ឆាប់ចាប់បានយល់បានច្រើនពីរបៀបបង្កើតប្លង់ ទៅតាមអារម្មណ៍នៃ សាច់រឿង។»

បើតាមលោក កែវ សំនៀង ជាគ្រូបង្គោលផ្នែកដឹកនាំរឿង៖ «វគ្គសិក្ខាសាលាខ្លីស្តីអំពី ការដឹកនាំរឿង ផ្តោតសំខាន់ ទៅលើទ្រឹស្តី ការវិភាគអត្ថបទភាពយន្ត។ ដូច្នេះ នៅពេលដែលខ្ញុំបាទបានចែករំលែកពីវិធាននានា ក្នុងការបំលែង អត្ថបទភាពយន្តទៅជារូបភាព ក៏ដូចជាការបង្កើតនាថកម្មក្នុងការដឹកនាំរឿង និងបច្ចេកទេសថត សិក្ខាកាមយើង មានការចាប់អារម្មណ៍ខ្ពស់ ជាមួយនឹងសកម្មភាពជាក្រុម ដោយបានអនុវត្តដឹកនាំការថតដោយផ្ទាល់ ជាមួយនឹង គំរូអត្ថបទភាពយន្ត។»  

បើតាមលោក អ៊ុំ វ័ណថារិទ្ធ ជាសមាជិកក្រុមប្រឹក្សាអង្គការភាពយន្តឈូករ័ត្ន៖ «ខ្ញុំបាទយល់ថា ទម្រង់ បណ្តុះបណ្តាល«ឈូករ័ត្ន» មានលក្ខណៈពិសេស ដោយផ្តោតលើការអនុវត្តផ្ទាល់ ច្រើនជាងទ្រឹស្តីនៅក្នុងថ្នាក់។ នេះមិនមែនបានន័យថា ពួកគាត់មិនចាំបាច់រៀនពីអ្នកជំនាញទេ។ តែបានន័យថាយុវជនយើងនៅក្នុងថ្នាក់តិច តែចេញអនុវត្តច្រើន ដើម្បីផលិតឱ្យចេញភាពយន្តខ្លី តាមលក្ខណៈស្តង់ដារដែលចែករំលែកដោយគ្រូជំនាញ របស់យើង។ ដូច្នេះខ្ញុំបាទសង្ឃឹមថាការអនុវត្តរបស់ពួកគាត់នឹងចេញផ្លែផ្កាគួរឱ្យចាប់អារម្មណ៍ និងយកមេរៀន ទាំងនោះទៅអនុវត្តបន្ត ក្រោយចប់ការបណ្តុះបណ្តាល១ឆ្នាំនៅ«ឈូករ័ត្ន»។»

គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន បានទទួលការបណ្តុះបណ្តាល៦ចុងសប្តាហ៍ ពេញ១ខែឧសភា និងដើមខែមិថុនាកន្លងទៅនេះ។ ចាប់ពីខែកក្កដា ដល់ខែសីហា សមាជិកនឹងចែកជា២ក្រុមការងារ ដែលនឹង ជ្រើសរើសតួ ដោយសហការជាមួយ «សាលាសិល្បៈសម្តែង» ថត និង កាត់ត២រឿងខ្លី ផ្សេងៗគ្នា។ ហើយ ទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្ត ខ្លីចតុមុខ»ឆ្នាំ២០២៥ នៅខែតុលាខាងមុខនេះ។
ដូចជាឆ្នាំមុនដែរ ក្រៅពី«អង្គការភាពយន្តឈូករ័ត្ន» «ក្រុមភាពយន្តឈូករ័ត្ន»បានទទួលការគាំទ្រជាស្មារតីពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ជាថវិកាពីមូលនិធិ Sombath Somphone Memorial Fund និងមូលនិធិកុមារកម្ពុជា ដែលបញ្ជាក់ពីការបន្តទុកចិត្តដល់ក្រុមនេះ ក៏ដូចជាដៃគូផ្សេងៗរួមមាន TV5, AMS, Neal, 11:11 and Chill Out Cafe។ ក្រៅពីនេះ ដៃគូថ្មីរួមមាន៖ ផលិតកម្ម Box Media ដែល ផ្តល់ទីស្នាក់ការដល់សម្មភាពបរិប្រព័ន្ធ«ឈូករ័ត្ន» និង «សាលាសិល្បៈសម្តែង»  ដោយសារ«ឈូករ័ត្ន»មាន បំណងភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុងសហគមន៍ ភាពយន្ត និងសិល្បៈកម្ពុជា ទាំងមូល៕







របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *