HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំងបន្ទាប់ពី HYBE បានស្នើសុំឱ្យ Min Hee Jin ចុះចេញពីតំណែងជានាយកប្រតិបត្តិ ADOR ក្រោយរកឃើញថានាងរៀបគម្រោងផែនការធ្វើឱ្យ ADOR ផ្ដាច់ខ្លួនពី HYBE។

ព័ត៌មានជម្លោះរវាងភាគីទាំងពីរបានធ្វើឱ្យ HYBE ខាតបង់ជាង ៦១៩ លានដុល្លារក្នុងទីផ្សារភាគហ៊ុន ក្នុងរយៈពេលត្រឹមពីរថ្ងៃ ដោយភាគហ៊ុនបានធ្លាក់ចុះ ៧,៨ ភាគរយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនដែលគ្រប់គ្រងក្រុម BTS មួយនេះចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងនាយកប្រតិបត្តិរបស់ ADOR ព្រមទាំង Min Hee-jin។ គួរបញ្ជាក់ថា ADOR គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ HYBE ដោយក្នុងនោះ HYBE គឺជាម្ចាស់ភាគហ៊ុនធំលំដាប់ទីមួយចំនួន ៨០ ភាគរយ ខណៈ Min Hee-jin ជាម្ចាស់ភាគហ៊ុនធំលំដាប់ទីពីរដោយកាន់កាប់ភាគហ៊ុន ១៨ ភាគរយ។

បញ្ហារវាង HYBE និង ADOR ផ្ទុះឡើងកាន់តែខ្លាំង នៅពេលដែលភាគីទាំងពីរ ផ្ទុះការចោទប្រកាន់គ្នាទៅវិញទៅមក។ បន្ទាប់ពីចុះធ្វើសវនកម្មក្នុងក្រុមហ៊ុន ADOR នៅដើមសប្ដាហ៍នេះ HYBE បានទម្លាយថាខ្លួនរកឃើញឯកសារបង្ហាញថា Min Hee-Jin និងបក្សពួករៀបផែនការទប់ស្កាត់ការគ្រប់គ្រងរបស់ HYBE មកលើ ADOR រួមមានការដាក់សម្ពាធឱ្យ HYBE លក់ភាគហ៊ុនរបស់ ADOR ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជនផ្សេងៗ និងសេណារីយ៉ូមួយទៀតគឺបង្កើតក្រុមហ៊ុនថ្មីដោយនាំយកក្រុម NewJeans ទៅជាមួយ។

ទោះយ៉ាងណា Min Hee-jin បាន​បដិសេធ​ការ​អះអាង​ខាងលើនេះ​ដោយ​និយាយ​ថា​នាង​មិន​មាន​ចេតនាដណ្ដើមសិទ្ធិគ្រប់​គ្រង ADOR ហើយ​ក៏​មិន​បាន​ជួប​ជាមួយ​អ្នក​វិនិយោគណា​ដែរ។ នាង​បាន​ប្រកែក​ថា HYBE កំពុង​ព្យាយាម​បណ្តេញ​នាង​ចេញ​បន្ទាប់​ពី​នាង​បានតវ៉ារឿងដែលក្រុម ILLIT ដែលជា​ក្រុម​ចម្រៀង​ស្រី​ថ្មី​មួយរបស់ HYBE បាន​ចម្លង concept ​របស់ NewJeans ទៅទាំងដុល។

ចំពោះប្រវត្តិរបស់ Min Hee Jin គឺនាងធ្លាប់ជាផលិតករនៅពីក្រោយភាពជោគជ័យរបស់សិល្បករ SM Entertainment ដូចជា Girls’ Generation, SHINee, f(x), EXO និង Red Velvet មុនពេលផ្លាស់ទៅ Big Hit Entertainment ក្នុងឆ្នាំ ២០១៩ ក្នុងតំណែងជាប្រធានគ្រប់គ្រងម៉ាកយីហោ និងជួយក្រុមហ៊ុន Rebrand ឱ្យក្លាយជា HYBE។ ក្រោយមកនៅឆ្នាំ ២០២១ HYBE បានប្រកាសតែងតាំង Min Hee Jin ជានាយកប្រតិបត្តិនៃក្រុមហ៊ុនថ្មី ADOR ហើយនាងទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការបង្កើតក្រុម NewJeans ដែលជាក្រុមចម្រៀងនារីនាំមុខរលកថ្មីក្នុងវិស័យ K-Pop។

ព័ត៌មានជម្លោះរវាងថ្នាក់ដឹកនាំនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភអំពីអនាគតរបស់ NewJeans ដែលមានគម្រោងជាច្រើនសម្រាប់ការ Comeback នៅឆ្នាំនេះ រួមទាំងក្រុមចម្រៀង ILLIT ផងដែរដែលទើបតែទទួលបានជោគជ័យបន្តិចក៏ត្រូវបានវាយប្រហារចំពោះសមត្ថភាពច្រៀងផ្ទាល់ ហើយពេលនេះក៏មានការចោទប្រកាន់ពីការចម្លង Concept របស់ NewJeans ទៀត។ ដូច្នេះខណៈពេលនេះយើងមានតែចាំតាមដានជាបន្តចំពោះអនាគតរបស់ HYBE និង ADOR ថាតើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *