កំពូល​តារា​ស្រី​ចិនកើត​ក្រោយ​ឆ្នាំ៩៥​ ទាំង ៨ រូបដែលទទួលបានការស្ងើចសរសើរច្រើនបំផុត​ក្នុង​ឆ្នាំ​២០២៥

នៅខែមេសា ឆ្នាំ ២០២៥ វិបសាយ HUPU ដែលជាសហគមន៍អនឡាញដ៏ធំមួយរបស់ចិននិងត្រូវបានស្គាល់ថាមានអ្នកប្រើប្រាស់ភាគច្រើនជាបុរស បានចេញផ្សាយចំណាត់ថ្នាក់តារាស្រីចិនកើតក្រោយឆ្នាំ១៩៩៥ ដែលទទួលបានការកោតសរសើរបំផុត។ ក្នុងបញ្ជី​នោះបានរាយ​នាម​តារា​ស្រី​ដែល​បាន​ទាក់ទាញការបោះឆ្នោតច្រើនបំផុតពីសំណាក់អ្នកប្រើប្រាស់អ៊ិនធឺណិតតាមរយៈ​សម្រស់ ទេព​កោសល្យ និង​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍របស់ពួកគេ។

៨. Wang Churan

ទទួលបានការបោះឆ្នោត ១៣០០០ សំឡេង តារាស្រី Wang Churan ជារឿយៗត្រូវបានគេហៅថា “ប្អូនស្រីទេពអប្សរជំនាន់ថ្មី” ដោយសារតែនាងមានមុខមាត់ស្រដៀងនឹង Liu Yifei ។ ស្នាដៃដ៏គួរឱ្យកត់សម្គាល់របស់នាងរួមមានការសម្ដែងជាតួ Liu Xiyin ក្នុងរឿង Oh My General, តួអ្នកម្នាង Zhang ក្នុងរឿង Serenade of Peaceful Joy, តួ Liu Miantang ក្នុងរឿង Are You the One និងតួ Ruan Liu Zheng ក្នុងរឿង Have a Crush on You។ រឿងថ្មីៗរបស់នាងដែលត្រៀមចេញនាពេលខាងមុខមានដូចជា៖ Cheng He Ti Tong ដែលសម្ដែងជាមួយ Cheng Lei និង Hidden Shadow សម្ដែងជាមួយ Li Hongyi។

៧. Song Yuqi

ទទួលបានសំឡេងគាំទ្រ ១៧០០០ សំឡេង Song Yuqi សមាជិកក្រុម K-pop (G)I-DLE ត្រូវបានទទួលស្គាល់សម្រាប់អត្តចរិតរួសរាយរស់រវើក និងភាពល្បីល្បាញជាអន្តរជាតិរបស់នាង។ បច្ចុប្បន្ន​នាង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ចូល​រួម​ក្នុង​កម្មវិធីទូរទស្សន៍​ចិន Keep Running.

៦. Sun Qian

ទទួលបានការបោះឆ្នោត ២៤០០០ សំឡេង Sun Qian ត្រូវបានកោតសរសើរចំពោះលក្ខណៈពិសេស និងជំនាញសម្ដែងរបស់នាង ដែលជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹងតារាសម្ដែងកូរ៉េខាងត្បូង Jun Ji-hyun ។ ការ​សម្តែង​របស់​នាង​បាន​បង្ហាញ​ពី​សក្ដានុពល​សម្រាប់​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុងវិស័យភាពយន្ត។

៥. Meng Ziyi

ទទួលបានការបោះឆ្នោត ៣៦០០០ សំឡេង Meng Ziyi ត្រូវ​បាន​គេ​ស្គាល់​សម្រាប់​ការសម្ដែងក្នុង​រឿង​ភាគ​បែបបុរាណនិងប្រវត្តិ​សា​ស្រ្តជាច្រើន ជាពិសេសការ​សម្ដែង​ក្នុង​រឿង Blossom ធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែ​ផ្ទុះ​ឡើង ហើយ​បច្ចុប្បន្ន​នាង​កំពុង​ថត​រឿង Beautiful Lantern Festival។ ស្នាដៃត្រៀមចេញផ្សាយនាពេលខាងមុខរបស់នាងរួមមានរឿង Blossoms of Power ដែលចាប់ដៃគូជាមួយតារាប្រុស He Yu និងរឿង San Xian Lun Hui ចាប់ដៃគូជាមួយ Wang Hongyi ដែលទើបបញ្ចប់ការថតនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។

៤. Zhang Jingyi

ជាមួយនឹងការបោះឆ្នោត ៤៣០០០ សំឡេង តារាស្រី Zhang Jingyi ត្រូវបានអ្នកគាំទ្រកោតសរសើរចំពោះសម្រស់បែបធម្មជាតិ និងសមត្ថភាពសម្ដែងរបស់នាង។ ក្នុង​នាម​ជាតារាលេចធ្លោម្នាក់ប្រចាំក្រុមហ៊ុន Dongshen Future នាង​បាន​សម្ដែង​ទាំង​ភាពយន្តខ្នាតធំ និង​រឿង​ភាគ​ទូរទស្សន៍។ ស្នាដៃគួរឱ្យកត់សម្គាល់របស់នាងរួមមានខ្សែភាពយន្ត Love Will Tear Us Apart, រឿងភាគ Lighter and Princess និងរឿងភាគ Blossoms in Adversity ។ សម្រាប់ស្នាដៃត្រៀមចេញផ្សាយនាពេលខាងមុខរួមមានរឿង Zang Hai Zhuan ដែលចាប់ដៃគូជាមួយតារាប្រុស Xiao Zhan និងរឿង Chasing Dreams ចាប់ដៃគូជាមួយ Chen Zheyuan។

៣. Zhou Ye

ទទួលបានការបោះឆ្នោត ៨១០០០ សំឡេង Zhou Ye ដែលជាកូនសិស្សរបស់ Li Bingbing បានទទួលប្រជាប្រិយភាពទាំងក្នុងខ្សែភាពយន្ត និងរឿងភាគ web series។ ស្នាដៃរបស់នាងរួមមានរឿង Yesterday Once More ដែលសម្ដែងជាមួយ Chen Feiyu និងការសម្ដែងជាតួរងក្នុងភាពយន្ត No More Bets ។ នាង​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រឿង​ភាគ​ជាច្រើនដូចជា Scent of Time, Everyone Loves Me, និង Love Me Love My Voice។

២. Zhang Ruonan

ទទួលបានការបោះឆ្នោត ៨៦០០០ សំឡេង Zhang Ruonan ត្រូវបានកោតសរសើរសម្រាប់រូបសម្រស់ និងការសម្តែងយ៉ាងចូលតួរបស់នាងនៅក្នុងឈុតកម្សត់ៗ។ រឿងភាគថ្មីរបស់នាង The First Frost ដែលសម្ដែងជាមួយ Bai Jingting បានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ខណៈស្នាដៃ​មុន​ៗ​រួម​មាន My Love, A Date with the Future, Cry Me a Sad River និង My Boss។​

១. Tian Xiwei

Tian Xiwei ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងបញ្ជីនេះ ពោលគឺរហូតដល់ ៩៤០០០ សំឡេង ខណៈទទួលបានការកោតសរសើរសម្រាប់រូបសម្រស់ដ៏គួរឱ្យស្រលាញ់ និងជំនាញសម្ដែងគួរឱ្យសរសើរ។ នាងទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគបុរាណ New Life Begins ដែលត្រូវបានចាត់ទុកថាជាស្នាដៃដ៏ល្អបំផុតរបស់នាងរហូតមកដល់បច្ចុប្បន្ន។ ស្នាដៃគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានរឿង Romance on the Farm ដែលសម្ដែងជាមួយ Zeng Shunxi ។ ថ្វីត្បិតតែមានភាពរកាំរកូសខ្លះៗសម្រាប់រឿង Guardians of the Dafeng ដែលនាងសម្ដែងជាមួយ Dylan Wang ក៏ដោយ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅតែរឹងមាំដដែល។ បច្ចុប្បន្ន អ្នកគាំទ្ររបស់នាងកំពុងរង់ចាំយ៉ាងអន្ទះសាសម្រាប់រឿងភាគ Moonlit Reunion ដែលនាងសម្ដែងជាមួយ Xu Kai ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *