ល្ខោនតន្ត្រី «រាជិនីសំឡេងមាស» ប្រកាសផលិតជាផ្លូវការហើយ

ផលិតករសម័យពួតដៃជាមួយផលិតករសិល្បៈបុរាណ រួមគ្នាបង្កើតនូវផ្ទាំងទស្សនីយភាព ល្ខោនតន្ត្រី “រាជនីសំឡេងមាស” ដែល​រៀបរាប់​ពី​ជីវិត​ពិត​លើ​វិថី​សិល្បៈ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា។ ល្ខោនតន្ត្រីនិយាយអំពីជីវិតពិតអធិរាជ និងរាជិនីសំឡេងមាសដំបូងបង្អស់នៅកម្ពុជានេះ បានប្រកាសជាផ្លូវការកាលពីថ្ងៃ សុក្រ ទី៨ មីនា ​២០២៤ កន្លងទៅ នៅឯសណ្ឋាគារ  រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។

លោក សុខ វិសាល សហផលិតករ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» បានឲ្យដឹងថា កម្មវិធីនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងវិស័យសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ឱកាសដល់អ្នកចូលរួម ធ្វើជាសាក្សីនៃការបើកទំព័រថ្មី របស់គម្រោង។

លោក សួង សុភ័ក្រ ដែលជាសហផលិតករផ្តួចផ្តើមលើគម្រោងនេះបានប្រាប់ AMS-Infotainment ថា៖ “គម្រោងនេះជាគម្រោងថ្មី ដែលជាប្រភេទល្ខោនតន្ត្រីដែលលោកមិនធ្លាប់បានយកមកសម្តែងនៅលើឆាកពីមុននោះទេ ទោះបីជាលោកធ្លាប់ជោគជ័យច្រើនមកហើយលើការសម្តែងលោ្ខននិយាយក៏ដោយ។ លោកបន្ថែមទៀតថា “អ្វីដែលកាន់តែពិសេសនោះគឺជាខ្សែរជិវិតសិល្បៈរបស់ លោកយាយ​​រស់ សេរីសុទ្ធា និងលោកតាស៊ីន ស៊ីសាមុត តែម្តង។ ដូចនេះទាំងការរៀបចំ និងផលិត លោកត្រូវប្រាកដធ្វើឲ្យបានល្អអស់ពីសមត្ថភាព ឲ្យស័ក្ដិសមនឹងតម្លៃរបស់ពួកគាត់ ដែលជាកំណត់ត្រាមួយសម្រាប់សិល្ប:ចម្រៀងនៃប្រទេសកម្ពុជា។

គួរបញ្ចាក់ផងដែរ គម្រោងល្ខោនតន្ត្រីនេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល រៀបចំ​ផលិត និងការជ្រើសរើសតួសម្តែង។​ ហើយនឹងត្រៀម​បង្ហាញទស្សនីយភាពអស្ចារ្យតាមរយៈការសម្ដែងលើឆាក ​នៅអំឡុង​ខែ មិថុនា ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ល្ខោន​តន្ត្រី​ជា​ប្រវត្តិសាស្ត្រ​ជា​រសជាតិ​ថ្មី​ និង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ដែល​ផលិត​ដោយ​ផលិតករ​ក្នុង​ស្រុក​នឹង​បើក​ទំព័រ​ថ្មី ចាប់​ពី​ពេល​នេះ​តទៅ។ សហផលិតករបានបង្ហាញក្ដៅរំភើប និងដោយ​ក្ដីសង្ឃឹម​ថា ​សិល្បៈវប្បធម៌​ខ្មែរ​នឹង​បន្ត​រីក​ចម្រើនកាន់តែខ្លាំងទៅ​មុខ និង​ទទួល​បាន​ការ​គាំទ្រ​​ច្រើនឡើងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *