អាថ៍កំបាំង ៣ យ៉ាងធ្វើឲ្យ សៀវ ឡុងនី ក្មេងជាងវ័យខ្លាំងមើលមិនដឹងអាយុ​ក្បែរ ៦០ ឆ្នាំ

Carman Lee ជាតារាសម្ដែងស្រីហុងកុងជើងចាស់ម្នាក់ ដែលត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងជាតួអង្គ សៀវ ឡុងនី ក្នុងរឿង “The Condor Heroes 1995”។ ក្រៅពីមានភាពល្បីល្បាញ តារាស្រីរូបនេះក៏តែងត្រូវគេលើកសរសើរថា ជាតារាស្រីមានសម្រស់វ័យក្មេងខ្លាំង បើទោះជាឆ្នាំ ២០២៤ នាងមានអាយុ ៥៧ ឆ្នាំក៏ដោយ។ ថ្មីៗ នេះ Carman Lee ក៏បានចែករំលែកពីអាថ៍កំបាំង ៣ យ៉ាងធ្វើឲ្យនាងអាចថែរក្សាសម្រស់បានយ៉ាងល្អ និងមើលទៅក្មេងជាងវ័យ។

១.ការលាបក្រែមថែរក្សាស្បែកមាត់

ស្ថានភាពមាត់របស់មនុស្សអាចបញ្ជាក់ប្រាប់ពីអាយុរបស់មនុស្សបាន។ ស្បែកមាត់ទន់រលោង ភ្លឺ ជាផ្នែកមួយធ្វើឲ្យមុខរបស់មនុស្សវ័យក្មេងខ្លាំង តែមនុស្សស្រីជាច្រើនមិនចាប់អារម្មណ៍។ បបូរមាត់ដែលស្ងួតគ្រើម គឺមើលទៅមិនស្អាត និងមិនទាក់ទាញឡើយ។ តារាស្រី Carman Lee លើកឡើង នាងមានទម្លាប់លាបក្រែមរលោង ការពារ និងថែរក្សាស្បែកមាត់។ ការលាបក្រែមត្រឹមត្រូវតាមក្បួនខ្នាត និងអាចជួយឲ្យបបូរមាត់ស្អាត ពណ៌ផ្កាឈូក មើលទៅពិតជាស្រស់ស្អាត។

២.ការលាបឡេការពារប្រអប់ដៃ

ប្រអប់ដៃក៏ជាផ្នែកមួយដែលមនុស្សជាច្រើនគួរយកចិត្ដទុកដាក់។ ប្រអប់ដៃទន់រលោង និងមានសុខភាពល្អ ធ្វើឲ្យមនុស្សជាច្រើនទាយមិនដឹងពីអាយុរបស់អ្នកឡើយ។ នាងលើកឡើងថា នាងតែងលាបឡេការពារប្រអប់ដៃជាប្រចាំ នាងមិនមានបច្ចេកទេសពិសេសក្នុងការលាប ឬម៉ាស្សាអ្វីឡើយ នាងគ្រាន់តែលាបវាឲ្យទៀងទាត់។ ជាលទ្ធផល ស្បែកប្រអប់ដៃរបស់នាងទន់ល្មើយ និងមើលទៅមានសំណើម។

៣.ការលាបឡេការពារស្បែកដងខ្លួន

តារាស្រី Carman Lee បញ្ជាក់ថា មិនមែនមានតែស្បែកមុខទេ ដែលមនុស្សត្រូវចាប់អារម្មណ៍ ស្បែកដងខ្លួន ដូចជាដៃ ជើង ក៏ជារឿងសំខាន់។ ស្រស់ស្អាតតែផ្ទៃមុខគឺមិនទាន់គ្រប់គ្រាន់នៅឡើយ។  សម្រាប់ពេលវេលាល្អ លាបឡេការពារផ្ដល់សំណើមដល់ស្បែកគឺក្រោយពេលងូតទឹករួច ដោយសារតែខ្លួនរបស់យើងសម្អាតស្អាតអស់មេរោគ ឬបាក់តេរី។ ការលាបក្រោយងូតទឹក ស្បែកនៅសើម វាធ្វើឲ្យឡេទាំងនោះជ្រាបចូលការពារស្បែកបានល្អ។ ប្រសិន បើស្បែកមានការស្ងួតខ្លាំង នៅត្រជាក់ត្រូវប្រើប្រាស់ប្រេងសម្រាប់លាបលើស្បែកជាមុន។ តារាស្រី Carman Lee បានហាមដាច់ខាតកុំលាបឡេការពារនៅពេលដែលស្បែកស្ងួតខ្លាំង។

ក្រៅពីអាថ៍កំបាំង ៣ ខាងលើ តារាស្រី Carman Lee ក៏បានបញ្ជាក់ថា នាងជាមនុស្សចូលចិត្ដហាត់ប្រាណ និងហូបអាហារសុខភាព ហើយវាជាផ្នែកមួយដែលធ្វើឲ្យនាងមានវ័យក្មេងជាងអាយុ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម