មិត្តល្អមិន​បោះ​បង់​គ្នា​​!​ តារា​សម្ដែង​ អ៊ុន ​សិទ្ធា ​អ្នក​ស្រោច​ស្រង់​ សឿន ​វីតា​​ ពេល​ធ្លាក់​ខ្លួន​ខ្លាំង

មិត្ត​ល្អ​តែង​បង្ហាញ​មុខ​នៅ​ពេល​ដែល​មិត្ត​ជួប​ការ​លំបាក ​​ដូច​​​​វត្ត​មាន​តារា​សម្ដែង​ប្រុស​​ អ៊ុន​ សិទ្ធា​​ ដែល​បាន​ជួយ​ស្រោច​ស្រង់​តារា​សម្ដែង​ សឿន ​វីតា​​ ក្នុង​ពេល​ជួប​វិបត្តិ​ធ្លាក់​ខ្លួន​ក្នុង​បំណុល​ជិត​ ២០ ​ម៉ឺន​ដុល្លារ​។

លោក​ សឿន ​វីតា ​គឺ​ជា​តារា​សម្ដែង​ធ្លាប់​មាន​ប្រជាប្រិយភាព​ម្នាក់​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោក​បាន​ជួប​ព្យុះ​ភ្លៀង ​ធ្លាក់​ខ្លួន​ផុង​ក្នុង​បំណុល​រាប់​ម៉ឺន​ដុល្លារ​​ ថែម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ ​និង​ត្រូវ​លេប​ថ្នាំ​រំងាប់​អារម្មណ៍​ថែម​ទៀត​ផង​។​​​​ ​តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​ក្នុងកម្ម​វិធី​​ទូរទស្សន៍​មួយ លោក​បាន​ឱ្យ​ដឹង​ថា ខ្លួន​​បាន​ជំពាក់​បំណុល​គេ​ដល់​ទៅ​ជាង ​១៨​៩​ ០០០ ​ដុល្លារ​ឯណោះ​ ហើយ​បំណុល​វ័ណ្ឌក​នេះ បាន​កើន​ឡើង​ក៏​ព្រោះ​ការ​ធានា​លុយ​ជំនួស​គេ​ គេ​ជំពាក់​មិន​សង​ ការ​ខ្ចី​​​ពី​ម្ចាស់​បំណុល​ឯកជន​ ដែល​មាន​ការ​ប្រាក់​ខ្ពស់​ខ្លាំង ​និង​ការលើក​បំណុល​ចុះឡើង​ជាដើម​។​​

និយាយ​ទាំង​ទឹកមុខ​ក្រៀមក្រំ ​សឿន​ វីតា​ បាន​បង្ហើប​ប្រាប់​​ថា​ក្នុង​អំឡុង​ពេល​ដែល​រូប​លោក​ចួប​ការ​លំបាក​ខ្លាំង​​ ​អ៊ុន​ សិទ្ធា​​ បាន​ជួយ​ទំនុក​បម្រុង​លោក​គ្រប់​បែប​យ៉ាង​ មិន​ថា​ជា​ថ្លៃ​ជួល​ផ្ទះ​ ទឹក​ដោះ​គោ​កូន​ អង្ករ​ និង​សម្លៀកបំពាក់​ដែល​លោក​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។ មិត្ត​ភាព​ជាង​ ១០ ​ឆ្នាំ​របស់​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នេះ​ហើយ​មិត្ត​ពិតប្រាកដ​មិន​បោះ​បង់​គ្នា​​​ក្នុង​គ្រា​លំបាក​ក្រ​ខ្សត់​នោះ​ទេ​។​​​

បង្វែរ​ចូល​រឿង​បំណុល​វិញ វីតា បានបន្ថែមទៀតថា លោក​សឹង​តែ​គិត​ខ្លី​ម្ដង​ៗ​នៅ​ពេល​ម្ចាស់​បំណុល​រក​ប្ដឹង។ ​បើ​ទោះ​បី​ជា​ផុង​ខ្លួន​ជាប់​បំណុល​ជិត​ ២០​ម៉ឺន​ដុល្លារ​ក៏​ពិត​មែន​ តែ​រូប​លោក​មិន​បាន​គេចវេះ​ទៅ​ណា​នោះ​ឡើយ​ ដោយ​សព្វ​ថ្ងៃ​លោក​ជម្នះ​ព្យុះ​ភ្លៀង​នេះ​ដោយ​ប្រឹង​ប្រែង​លក់​ដូរ​អាហារ​តាម​អន​ឡាញ​ ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​និង​សង​បំណុល​គេ​៕​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ