គ្រាន់តែចប់ទាំង ១២ ភាគភ្លាម រឿង «ភ្នាក់ងារស៊ីកាដា» ហ្វេនៗសង្ឃឹមមានseason ២ ភ្លែត!

រឿង «ភ្នាក់ងារស៊ីកាដា» ដែល​ទើប​តែ​បញ្ចប់​កាល​ពី​យប់ថ្ងៃទី ២២ កន្លងទៅនេះ ពិតជា​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ច្រើន។ ព្រោះ​គ្រាន់តែ​ចប់​ភ្លាម​អ្នក​តាមដាន​ជា​ច្រើន​បាន​សំណូមពរ​ផលិតករ​ឲ្យ​ផលិត​ season ២ ភ្លែត ព្រោះ​សាច់រឿង​មាន​ភាព​ទាក់ទាញ និង​ប្រទាក់​ក្រឡា​គ្នា ព្រម​ទាំង​បង្ហាញ​ពី​បញ្ហា​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ។

សាច់​រឿង ១២ ភាគ​ពិតជា​លឿន​ណាស់​សម្រាប់​អ្នក​គាំទ្រ ព្រោះ​ទើបតែ​ចាក់​ផ្សាយ​កាលពី​ចុង​ឆ្នាំ ២០២២ សោះ ខណៈ​ដែល​ធ្លាប់​ទន្ទឹង​រង់ចាំ​​យ៉ាង​យូរ ទម្រាំ​បាន​ទស្សនា។ ដូចនេះ​ហើយ​ទើប​អ្នក​គាំទ្រ​គិត​ថា ត្រឹម​មួយ​ពព្រិច​ភ្នែក​សោះ ក៏​ចប់​បាត់​ទៅ​ហើយ។ ដោយ​មិន​អស់​ចិត្ត​អ្នក​គាំទ្រ បាន​ផ្ញើ​សារ​មក​កាន់​ក្រុម​ការងារ AMS សុំ​ឲ្យ​ផលិត​រឿង​នេះ​ សម្រាប់​វគ្គ ២ ព្រោះ​សាច់រឿង​ត្រូវ​ចិត្ត ក្រោយ​ឃើញ​ក្នុង​សាច់រឿង​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​អាច​ឲ្យ​​មិត្ត​រួម​ការងារ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​ដោះស្រាយ​គ្នា​ដូច​គ្រួសារ​តែមួយ។

​រឿង​នេះ​មិន​ត្រឹម​តែ​បើក​បង្ហាញ​ពី​​​​​ផល​លំបាក​ក្នុង​ការ​បើក​អាជីវកម្ម​របស់​ក្រុម​យុវជន​វ័យ​ក្មេង​គ្មាន​បទពិសោធន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​បង្ហាញ​ពី​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ម្នាក់ៗ​ក្នុង​រឿង ដែល​ជួប​រឿងរ៉ាវ​ស្មុគស្មាញ​រៀង​ៗ​ខ្លួន ហើយ​ពួកគេ​មាន​សាមគ្គីភាព និង​ជួយ​គ្នា ថែម​ទាំង ដឹង​ពី​វិធី​សម្រុះសម្រួល​គ្នា ពេល​ខឹង ឬ​អន់​ចិត្ត​ញ។

ហេតុផល​ទាំង​នោះ​​មិនទាន់​អស់​ទេ ម្យ៉ាង​រឿង «ភ្នាក់ងារ​ស៊ីកាដា» បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តួអង្គ​ល្បី​ៗ វ័យ​ក្មេង​ដែល​កំពុង​ពេញ​និយម​ក្នុង​ចិត្ត​យុវវ័យ ហើយ​មាន​ទាំង​ព្រម​ទេពកោសល្យ និង​អត្តចរិត​ល្អ​ងាយ​​ស្រួល​ក្នុង​ការ​ធ្វើការ​ជា​ក្រុម៕ ​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​